Connect with us

ព័ត៌មានជាតិ

រាជធានី-ខេត្ត ចំនួន ៥ មានតម្រូវការកម្លាំងពលកម្មច្រើនជាងគេ នៅទូទាំងប្រទេស

បានផុស

នៅ

ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ បាន​អះអាងថា​ គិត​ត្រឹម​ថ្ងៃទី ២១ ខែ​មីនា ឆ្នាំ​ ២០២៥​ នេះ មាន​តម្រូវការ​កម្លាំង​ពលកម្ម​រហូតដល់​ទៅ​ចំនួន ៥២ ២០៧ កន្លែង​ នៅ​ទូទាំងប្រទេស​ សម្រាប់​បម្រើ​លើ​វិស័យ​ធំៗ ៣ រួមមាន វិស័យ​ឧស្សាហកម្ម សេវាកម្ម និង​កសិកម្ម ក្នុង​នោះ ​មាន​រាជធានី​-ខេត្ត​ចំនួន​ ៥​ មាន​តម្រូវការ​ច្រើនជាងគេ។

បើតាម​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ​បានឱ្យដឹងថា ​រាជធានី​-ខេត្ត​ទាំង​ ៥ ​នោះ​រួមមាន ខេត្តកំពង់ឆ្នាំង​ មាន​តម្រូវការ​ផ្នែក​ឧស្សាហកម្ម ១៥ ០០០​ កន្លែង។ រាជធានី​ភ្នំពេញ​មាន​ ៩ ៨៣៨ កន្លែង ក្នុងនោះ ​ផ្នែក​ឧស្សាហកម្ម ៨ ២៦០​ កន្លែង និង​ផ្នែក​សេវាកម្ម​ ១ ៥៧៨ កន្លែង។ ខេត្ត​ស្វាយរៀង​ មាន​ចំនួន​ ៨ ២៣៩ កន្លែង ក្នុង​នោះ ​វិស័យ​ឧស្សាហកម្ម​មាន​ ៨ ២០២ កន្លែង និង​សេវាកម្ម​ ៣៧ កន្លែង។ ខេត្តកណ្តាល​មាន ​៦ ៤៨៥​ កន្លែង ក្នុងនោះ ​ផ្នែក​ឧស្សាហកម្ម​ ៦ ៤៧៣ កន្លែង និង​ផ្នែក​សេវាកម្ម​ ១២​ កន្លែង ​និង​ខេត្តក្រចេះ​មាន​តម្រូវការ​កម្លាំង​ពលកម្ម​កសិកម្ម​ ៣ ២០០ កន្លែង។

ចំណែក​ខេត្ត​រតនគីរី​ មាន​តម្រូវការ​ផ្នែក​កសិកម្ម​ចំនួន​ ២ ៩៥៩ ​កន្លែង។​ ក្នុងនោះ​ផ្នែក​ឧស្សាហកម្ម​មាន​ ៥​ កន្លែង ​និង​កសិកម្ម​មាន​ ២ ៩៥៤ កន្លែង។ ខេត្តកំពង់ចាម​មាន ១ ៥៧១​ កន្លែង ​ក្នុងនោះ ​ផ្នែក​ឧស្សាហកម្ម ​១ ៥៥០ កន្លែង និង​សេវាកម្ម​ ២១ ​កន្លែង។ ខេត្តកំពង់ស្ពឺ​មាន​ ១ ៣៩៩ កន្លែង ​ក្នុងនោះ ផ្នែក​ឧស្សាហកម្ម​ ១ ៣៩៦ ​កន្លែង ​និង​សេវាកម្ម​ ៣ ​កន្លែង។ ខេត្តកោះកុង​មាន​តម្រូវការ​ផ្នែក​ឧស្សាហកម្ម ៩៣០ ​កន្លែង។ ខេត្តតាកែវ​មាន​ ៥៦២ កន្លែង ក្នុងនោះ ​វិស័យ​ឧស្សាហកម្ម​ ៥៤៥ កន្លែង ​និង​សេវាកម្ម​ ១៧​ កន្លែង ​និង​ខេត្ត​ផ្សេងៗ មាន ២ ០២៤ កន្លែង ក្នុង​នោះ​ ឧស្សាហកម្ម​មាន​៣៩៦​ កន្លែង សេវាកម្ម ១ ៣៣៦ ​កន្លែង និង​កសិកម្ម​ ៣១២ ​កន្លែង។

ក្រសួង​ការងារ បាន​បន្តទៀតថា កម្លាំង​ពលកម្ម​ជាង​ ៥​ ម៉ឺន​កន្លែង នឹងត្រូវ​បែងចែក​ទៅតាម​ប្រភេទ​មុខរបរ​ចំនួន ១០ រួមមាន អ្នកបញ្ជា​ម៉ាស៊ីនដេរ កម្មករ​ចម្ការ​ដំណាំ កម្មករ​ក្នុង​ផលិតកម្ម កម្មករ​ខ្ចប់​វេច​ដោយ​ដៃ យន្តការី​ និង​អ្នក​ដំឡើង​អគ្គិសនី អ្នក​រចនា​ម៉ូត​ផលិតផល ​និង​សម្លៀកបំពាក់ អ្នក​បច្ចេកទេស​ត្រួតពិនិត្យ​ដំណើរ​ការផលិត វិជ្ជាជីវៈ​ខាង​ផ្ទុក​ទិន្នន័យ ​និង​ត​បណ្តាញ មន្ត្រី​ឥណទាន និង​កម្ចី​ប្រាក់ អ្នកបម្រើ​ និង​មុខរបរ​ផ្សេងៗ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រសួង​ការងារ​ បាន​ណែនាំ​ដល់ យុវជន សិស្ស និស្សិត មេត្តា​ទាក់ទង ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ (NEA) នៃ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ តាមរយៈ​ទូរស័ព្ទ ១២៩៧ ឬ ១២៨៦ ឬ តេ​លេ​ក្រាម និង CoolApp លេខ ០៧៧ ២៣ ២៣ ៧៨ ដើម្បី​ចុះឈ្មោះ និង​សម្ភាស​ភ្លាមៗ។

លោក កត្តា អ៊ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់​ស្វែងរក​ឱកាស​ការងារ​ធ្វើ​នៅក្នុង​ស្រុក ជៀសវាង​ទៅធ្វើ​ការ​ដោយ​ខុសច្បាប់​នៅក្រៅ​ប្រទេស​តាមរយៈ​មេខ្យល់​នាំឱ្យ​បាត់បង់​អត្ថប្រយោជន៍ ឬ​មានការ​រំលោភបំពាន​ផ្លូវច្បាប់ ពិសេស​ប្រឈម​នឹង​ការចាប់ខ្លួន​ពី​សំណាក់​អាជ្ញាធរ​បរទេស​ទៀតផង​។

លោក​បាន​បន្តថា ការស្វែងរក​ការងារ​ធ្វើ​នៅក្នុង​ស្រុក​ពុំមាន​ការលំបាក​នោះទេ ពីព្រោះ​ឱកាស​ការងារ​នៅក្នុង​ស្រុក​ត្រូវ​បានប្រកាស​ជា​រៀងរាល់​សប្ដាហ៍​តាមរយៈ​ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ (NEA) នៃ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ទាំង​នៅលើ​បណ្ដាញ​សង្គម និង​នៅតាម​រោងចក្រ សហគ្រាស ក៏ដូចជា​នៅតាម​មូលដ្ឋាន​របស់​ប្រជាពលរដ្ឋ​ដោយផ្ទាល់​តែម្តង​ដែល​ការងារ​ទាំងនោះ​ទទួលបាន​អត្ថប្រយោជន៍​ច្រើន​ដូច​ទៅនឹង​បណ្តា​ប្រទេសជិតខាង​ផងដែរ​ដូចជា​ទទួលបាន​ប្រាក់​ឈ្នួល​សមរម្យ​បើ​ធៀប​ជាមួយ​បណ្តា​ប្រទេសជិតខាង​មួយចំនួន​នាពេល​បច្ចុប្បន្ន ,​កន្លែង​ការងារ​នៅក្បែរ​ផ្ទះ និង​ការចំណាយ​ទាប ដែល​អាចឱ្យ​ប្រជាពលរដ្ឋ​អាច​សន្សំសំចៃ​បាន​ច្រើន៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៤ ម៉ោង មុន

សប្តាហ៍ទី៣​ផ្លូវ​ថ្មើរជើង មាន​ទិវា​បុណ្យ​អាហារ និង​មាន​ក្រុម​កំប្លែង​ដារីន ដារ៉ូ ជា​មួយ​មនុស្ស​រាប់ម៉ឺននាក់ ខុស​ពី​សប្តាហ៍មុនៗ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ហ្សេលេនស្គី៖ UN នឹងមិនការពារយើងទេ យើងត្រូវការការធានាសុវត្ថិភាពពិតប្រាកដ

ជីវិតកម្សាន្ដ២៣ ម៉ោង មុន

ថ្ងៃសមរាត្រី! នី មុន្នីនាថ រាំរបាំមុខប្រាសាទអង្គរ បំផុសការផ្សព្វផ្សាយវប្បធម៌ និងទេសចរណ៍ ទៅកាន់ពិភពលោក

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ហ៊ូធី បាញ់​មីស៊ីល​មួយ​គ្រាប់​ទៀត​ហើយ លើក​នេះ​សំដៅ​លើ​ព្រលាន​យន្តហោះ​អ៊ីស្រាអែល

សន្តិសុខសង្គម៣ ម៉ោង មុន

ឆេះផ្ទះពលរដ្ឋនៅសង្កាត់ទួលតាឯក មិនទាន់ដឹងមូលហេតុច្បាស់លាស់

Sokha Hotels

ព័ត៌មានពេញនិយម