Connect with us

ព័ត៌មានជាតិ

រដ្ឋបាលខណ្ឌសែនសុខ ទុករយៈពេល ២ សប្ដាហ៍ ដល់អាជីវករ បញ្ឈប់ការដាក់តាំង លក់ទំនិញរំលោភផ្លូវសាធារណៈ នៅច្រកចូលសង្កាត់សាលាទឹកថ្លា

បានផុស

នៅ

រដ្ឋបាល​ខណ្ឌ​សែន​សុខ ទុក​រយៈពេល ២ សប្ដាហ៍ ដល់​អាជីវករ ឱ្យ​បញ្ឈប់​ការ​ដាក់​តាំង​លក់ដូរ​ទំនិញ និង សម្ភារៈ​ផ្សេងៗ រំលោភ​លើ​ផ្លូវ​សាធារណៈ នៅ​ច្រក​ចូល​សង្កាត់​សាលា​ទឹកថ្លា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាក់ស្ដែង​កាលពី​ថ្ងៃ​ទី ២២ ខែ​មីនា ឆ្នាំ ២០២៥ ក្រុមការងារ​រដ្ឋបាល​ខណ្ឌ​សែន​សុខ បាន​ដឹកនាំ​កម្លាំង​សង្កាត់ ប៉ុស្តិ៍​នគរបាល ភូមិ​ពាក់ព័ន្ធ និង​កម្លាំង​សណ្ដាប់ធ្នាប់​ខណ្ឌ ចុះ​ចែក​សេចក្ដីជូនដំណឹង​ដល់​ប្រជាពលរដ្ឋ និង អាជីវករ ដែល​លក់ដូរ​នៅ​លើ​ចិញ្ចើម​ផ្លូវ និង​ជម្រាប​ជូន​បន្ថែម ឱ្យ​បញ្ឈប់​ការ​ដាក់​តាំង​លក់ដូរ​ទំនិញ សម្ភារៈ​ផ្សេងៗ រំលោភ​លើ​ផ្លូវ​សាធារណៈ ដែល​បង្ក​ឱ្យ​កកស្ទះ​តាម​ផ្លូវ​ច្រក​ចូល​សាលាសង្កាត់​ទឹកថ្លា ដោយ​ទុក​រយៈពេល ២ សប្ដាហ៍ ចាប់ពី​ថ្ងៃ​ទទួល​បាន​សេចក្ដីជូនដំណឹង​នេះ​តទៅ។

ក្នុងនោះ​ផងដែរ ក្រុមការងារ​បាន​បាញ់​គំនូស​ក្រហម​ដើម្បី​កំណត់ ការ​ដាក់​តាំង​ទំនិញ​លក់ដូរ របស់​អាជីវករ ដើម្បី​រក្សា​គម្លាត​ពី​ផ្លូវ​បេតុង​មក​ចិញ្ចើម ត្រូវ​រក្សា​ចិញ្ចើម​ផ្លូវ​សម្រាប់​អ្នក​ថ្មើរជើង និង​ដើម្បី​កាត់​បន្ថយ​ការ​កកស្ទះ​ចរាចរណ៍ ព្រមទាំង​រក្សា​បាន​សោភ័ណភាព បរិស្ថាន អនាម័យ​ល្អ។ ក្នុងករណី​មិន​អនុវត្តតាម​ខ្លឹមសារ​សេចក្តីជូនដំណឹង​ខាងលើនេះ​ទេ រដ្ឋបាល​ខណ្ឌ នឹង​ចាត់វិធានការ​រដ្ឋបាល​ចុះ​រុះរើ និង​ដកហូត​សម្ភារៈ និង​ទំនិញ​ផ្សេងៗ ដោយ​មិន​ទទួលខុសត្រូវ​រាល់​ការបាត់បង់ ខូចខាត​ទ្រព្យ​សម្បត្តិ ដែល​មាននៅ​ទីតាំង​នោះ​ឡើយ។ ករណី​មានការ​រារាំង​ចំពោះ​ការអនុវត្ត​វិធានការ​រដ្ឋបាល របស់​អាជ្ញាធរ​មាន​សមត្ថកិច្ច រដ្ឋបាល​ខណ្ឌ នឹង​ចាត់វិធានការ​តាម​នីតិវិធី​ច្បាប់។

រដ្ឋបាល​ខណ្ឌ​សែន​សុខ សង្ឃឹម និង​ជឿជាក់​លើ​ស្មារតី​ទទួលខុសត្រូវ​របស់​អាជីវករ និង​ម្ចាស់​ទីតាំង​ទាំងអស់ បញ្ឈប់​ការ​ដាក់​តាំង​លក់ដូរ​ទំនិញ សម្ភារៈ​ផ្សេងៗ រំលោភ​លើ​ផ្លូវ​សាធារណៈ ដែល​បង្ក​ឱ្យ​កកស្ទះ និង​ចូលរួម​សហការ​អនុវត្តតាម​ខ្លឹមសារ ​នៃ​សេចក្តីជូនដំណឹង​នេះ​ប្រកបដោយ​ស្មារតី ទទួល​ខុសត្រូវ​ខ្ពស់៕

អត្ថបទ ៖ សំណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៧ ម៉ោង មុន

បណ្ឌិត លី ឆេង​ ​​អរគុណ​យ៉ាង​ជ្រាលជ្រៅចំពោះ សម្តេច  ហ៊ុន សែន  ដែល​​គាំទ្រ និង​ផ្តល់​ឱកាស​យ៉ាង​ពេញ​លេញ​ដល់វិស័យអប់រំផ្នែកឯកជន

ព័ត៌មានជាតិ១១ ម៉ោង មុន

ពលរដ្ឋ និងអ្នកឃ្លាំមើល សរសើរមន្ត្រីប្រចាំការនៅច្រកទ្វារព្រំដែនអន្តរជាតិយកចិត្តទុកដាក់ពលករវិលចូលស្រុក

សេចក្ដីជូនដំណឹង១១ ម៉ោង មុន

ត្រឹមតែ ៣ខែ ប៉ុណ្ណោះក្រុមហ៊ុន អៃ-ឆា ហ៊្វូដខេអេច បានចុះកុងត្រាជាមួយម្ចាស់ហ្វ្រេនឆាយជាង ២០ ហាង

ព័ត៌មានជាតិ១២ ម៉ោង មុន

សង្ក្រាន្តខ្មែរនៅជប៉ុន អបអរសាទរពិធីបុណ្យចូលឆ្នាំ បានរៀបចំឡើងដោយមានការចូលរួមពីបងប្អូនខ្មែរយ៉ាងច្រើនកុះករ

ព័ត៌មានជាតិ១២ ម៉ោង មុន

ពលរដ្ឋ សប្បាយរីករាយ និងអរគុណរដ្ឋាភិបាលជួយសម្រួលឱ្យជិះរថយន្តក្រុងឥតគិតថ្លៃ

ព័ត៌មានជាតិ១៥ ម៉ោង មុន

លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ត្រាំ​ ដកស្មាតហ្វូន កុំព្យូព័រ គ្រឿងអេឡិចត្រូនិកផ្សេងទៀត ពីបញ្ជីពន្ធបដិការ

ព័ត៌មានជាតិ១២ ម៉ោង មុន

សង្ក្រាន្តខ្មែរនៅជប៉ុន អបអរសាទរពិធីបុណ្យចូលឆ្នាំ បានរៀបចំឡើងដោយមានការចូលរួមពីបងប្អូនខ្មែរយ៉ាងច្រើនកុះករ

ព័ត៌មានជាតិ១៩ ម៉ោង មុន

ពងទា១ពាន់គ្រាប់ ត្រូវបានដាក់ឱ្យអ្នកចូលរួមសង្រ្កាន្តស្រុកខ្សាច់កណ្ដាល បរិភោគឥតគិតថ្លៃ

ជីវិតកម្សាន្ដ២០ ម៉ោង មុន

ឧកញ៉ា ព្រាប សុវត្ថិ ថែមចំណងដៃចម្រៀងចូលឆ្នាំ ២បទ រន្ថើនអារម្មណ៍អ្នកញាប់ញ័ររាំកម្សាន្ត

Sokha Hotels

ព័ត៌មានពេញនិយម