ព័ត៌មានជាតិ
ទេសរដ្ឋមន្ត្រី គន់ គីម ណែនាំគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ និង សមាគមអតីតយុទ្ធជនខេត្តមណ្ឌលគិរី បន្តអនុវត្តការងារឲ្យមានទំនួលខុសត្រូវខ្ពស់
ទេសរដ្ឋមន្ត្រី គន់ គីម ណែនាំដល់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ និងសមាគមអតីតយុទ្ធជនខេត្តមណ្ឌលគិរី បន្តយកចិត្តទុកដាក់អនុវត្តការងារឲ្យមានទំនួលខុសត្រូវខ្ពស់ ដើម្បីចូលរួមកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

ការណែនាំនេះ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ ២០២៤ និងលើកទិសដៅការងារឆ្នាំ ២០២៥ របស់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តមណ្ឌលគិរី កាលពីរសៀលថ្ងៃទី ២២ ខែមីនា ឆ្នាំ ២០២៥ ម្សិលមិញ។

នាឱកាសនោះ លោកនាយឧត្ដមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានទី ១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា មានប្រសាសន៍ថា គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា បានខិតខំប្រឹងប្រែងយកចិត្តទុកដាក់ និងលើកកម្ពស់ការអនុវត្តការងារ ជាពិសេសការយកចិត្តទុកដាក់លើការគ្រប់គ្រងគ្រោះមហន្តរាយ ការគ្រប់គ្រងអតីតយុទ្ធជន ការគ្រប់គ្រងមុខសញ្ញាអតីតយុទ្ធជន ការលើកកម្ពស់ការគ្រប់គ្រងរដ្ឋបាលដែនដី ការងារ សន្តិសុខជាតិ សណ្ដាប់ធ្នាប់សាធារណៈ ការងារសេដ្ឋកិច្ច ការងារសង្គមកិច្ច និងកិច្ចការងារសុវត្ថិភាពសង្គម ជាដើម។

ទន្ទឹមនោះដែរ លោក គន់ គីម បានជំរុញដល់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ និងសមាគមអតីតយុទ្ធជនខេត្ត សូមបន្តចូលរួមសហការអនុវត្តការងារដោយស្មារតីយកចិត្តទុកដាក់ និងទទួលខុសត្រូវខ្ពស់ ដើម្បីចូលរួមចំណែកអនុវត្តការងារប្រកបដោយប្រសិទ្ធភាពខ្ពស់ ក្នុងការកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
ជាមួយនេះ លោកនាយឧត្ដមសេនីយ៍ កិត្តិសង្គហបណ្ឌិត ក៏បានសម្តែងនូវការអបអរសាទរ កោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ នៃគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ និងសមាគមអតីតយុទ្ធជនកម្ពុជា ក្នុងការពង្រឹង និងជំរុញការដឹកនាំ អនុវត្តការងារប្រកបដោយប្រសិទ្ធភាពខ្ពស់ ដើម្បីចូលរួមចំណែកជំរុញអនុវត្តការងារកសាង និងអភិវឌ្ឍន៍ ខេត្តមណ្ឌលគិរី ឲ្យកាន់តែមានការរីកចម្រើន ឈានឡើងបន្ថែមទៀត ក្នុងគោលបំណងកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែល្អប្រសើរឡើងថែមទៀត។
លោក ថង សាវុន អភិបាលខេត្តមណ្ឌលគិរី ក៏បានលើកឡើងដែរថា នៅក្នុងកិច្ចប្រជុំនាពេលនេះ គឺពិតជាមានសារៈសំខាន់ណាស់ ដែលបានបង្ហាញឲ្យឃើញកាន់តែច្បាស់អំពីកិច្ចខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ថ្នាក់ដឹកនាំ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងសមាគមអតីតយុទ្ធជនកម្ពុជា ក្នុងការតាមដានត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តសកម្មភាពការងាររបស់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត និងសមាគមអតីតយុទ្ធជនកម្ពុជាខេត្តមណ្ឌលគិរី ដែលបានអនុវត្តនៅក្នុងឆ្នាំ ២០២៤ កន្លងមកនេះ ដើម្បីជាមូលដ្ឋានក្នុងការជំរុញការអនុវត្តការងារឲ្យបានល្អប្រសើរឡើងថែមទៀត និងមានប្រសិទ្ធភាពខ្ពស់។

លោកអភិបាលខេត្តបញ្ជាក់ថា គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងសមាគមអតីតយុទ្ធជនកម្ពុជា កន្លងមកនេះ ពិតជាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយគាំទ្រទាំងស្មារតី បច្ចេកទេស សម្ភារៈ និងធនធាន ដល់រដ្ឋបាលថ្នាក់ក្រោមជាតិ លើការអនុវត្តគោលនយោបាយ យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី ១ នៃរាជរដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភា ដើម្បីកំណើនការងារសមធម៌ ប្រសិទ្ធភាព និងចីរភាព ដែលមានការកែទម្រង់ និងការពង្រឹងអភិបាលកិច្ចជាស្នូល ដោយកំណត់អាទិភាពជាគន្លឹះចំនួន ៥ គឺ ៖ «មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា» និងគោលនយោបាយអាទិភាព ទាំង ៦ ចំណុច សំដៅការពារ ថែរក្សា ពូនជ្រំសមិទ្ធផលជាតិ ជំរុញសន្ទុះកំណើនសេដ្ឋកិច្ច ធ្វើឲ្យប្រទេសកម្ពុជា ប្រែក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ឆ្នាំ ២០៣០ និងកសាងមូលដ្ឋានឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ ២០៥០ ប្រែក្លាយជាប្រទេសមានចំណូលខ្ពស់ផងដែរ៕
អត្ថបទ ៖ រៀម សុខហេង

-
KPT+៧ ថ្ងៃ ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អាមេរិកគ្រោងដាក់កម្ពុជាក្នុងបញ្ជីលឿង៖សម្ដេចតេជោ ថាជាសិទ្ធិរបស់គេ គ្មានអ្វីត្រូវខ្វល់ តែត្រូវកសាងប្រទេសឱ្យខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ពីឆ្នាំ២០០៩ ដល់បច្ចុប្បន្ន ឥស្សរជនជាន់ខ្ពស់៥រូប ត្រូវបានតម្លើងឋានន្តរសក្ដិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
និយាយជាមួយពូទីនចប់ភ្លាម ត្រាំ ថា បើផ្ទុះសង្គ្រាមលោកលើកទី៣ ទ័ពអាមេរិក ក៏អាចចូលប្រយុទ្ធដែរ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព្រះតេជគុណ ជួន កក្កដា គ្រោងលាចាកសិក្ខាបទនៅព្រឹកនេះ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកអេតចាយ(មានវីដេអូ)
-
កីឡា២ ថ្ងៃ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី