Connect with us

ព័ត៌មានជាតិ

សម្តេចក្រឡាហោម នឹងស្នើសម្តេចធិបតី សម្ពោធដាក់ឲ្យប្រើប្រាស់អគារវិទ្យាល័យ នេត យ៉ង់ ក្រោយបញ្ចប់ការសាងសង់

បានផុស

នៅ

សម្តេចក្រឡាហោម នឹងស្នើសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីអញ្ជើញជាអធិបតីភាពសម្ពោធដាក់ឲ្យ ប្រើប្រាស់អគារសិក្សាវិទ្យាល័យ នេត យ៉ង់ ក្រោយបញ្ចប់ការសាងសង់។

ការថ្លែងនេះ ខណះដែលសម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត និងជាអ្នកតំណាងរាស្ត្រមណ្ឌល បាត់ដំបង កាលពីព្រឹកថ្ងៃទី ២៣ ខែមីនា ឆ្នាំ២០២៥ បានអញ្ជើញជាអធិតីក្នុងពិធីបញ្ចុះបឋមសិលាបើកការដ្ឋាន​សាង​សង់អគារសិក្សាវិទ្យាល័យ នេត យ៉ង់ ស្ថិតភូមិព្រែកព្រះស្តេច សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងឱកាសនោះ សម្តេចបានថ្លែងអរគុណចំពោះរដ្ឋបាលខេត្ត លោកគ្រូ អ្នកគ្រូ សាស្ត្រាចារ្យ សិស្សានុសិស្សទាំងអស់នៅក្នុង វិទ្យាល័យ នេត យ៉ង់ បានគាំទ្រ ជួយសម្របសម្រួលអនុញ្ញាត​ឲ្យ​បានរៀបចំនូវការសាងសង់អគារនេះ។ ខណះការសាងសង់សម្តេចបានស្នើឲ្យ​ក្រុមហ៊ុនសាងសង់ ពិនិត្យគុណភាពសំណង់ជាចំបង រៀបចំតាមស្តង់ដារច្បាស់លាស់ និងយកចិត្តទុកដាក់លើគុណភាព សម្ដេចក៏បានស្នើ​ស្នើ​លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ចូលរួមថែរក្សាអនាម័យ នៅក្នុងសាលាទាំងអស់គ្នាឲ្យបានល្អប្រសើ ដើម្បីសុខភាពនិងបរិស្ថានល្អផងដែរ។

ការសាងសង់អាគារសិក្សានេះ សម្តេចក៏សង្ឃឹមថា ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ទាំងអស់ នឹងចូលរួម គាំទ្រតាមលទ្ធភាព ដែលអាចធ្វើទៅបាន ហើយក៏សូមអោយលោកគ្រូ អ្នកគ្រូ សាស្ត្រាចារ្យ នាយក នាយករង ថ្នាក់ដឹកនាំសា លា និងមន្ទីរអប់រំ យុវជននិងកីឡា ខេត្តបាត់ដំបង មេត្តាចូលរួមគាំទ្រដើម្បីការអភិវឌ្ឍការសាងសង់នូវអាគារសិក្សា ដែលបើក ការដ្ឋានថ្ងៃនេះ ផងដែរ។

សម្ដេច មានប្រសាសន៍បញ្ជាក់ថា បន្ទាប់អគារសាងសង់រួច សម្តេចនឹងស្នើសូមសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក រដ្ឋមន្ត្រី អញ្ជើញជាអធិបតីភាពសម្ភោធដាក់ឲ្យប្រើប្រាស់ផងដែរ៕

អត្ថបទ៖ សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៦ ម៉ោង មុន

​សមត្ថកិច្ច​នឹង​បញ្ចៀស​ចរាចរ កំណាត់​មហាវិថីព្រះនរោត្តម និង​បរិវេណ​ជុំវិញ​វិមាន​៧មករា​ ថ្ងៃទី២៦ ខែមេសា

សេចក្ដីជូនដំណឹង១១ ម៉ោង មុន

ធនាគារ វីង បោះបង់ចំណូលរាប់សិប លានដុល្លារពីការលុបចោលថ្លៃសេវា ដកលុយនៅទូទាំងប្រទេសកម្ពុជា

ជីវិតកម្សាន្ដ១២ ម៉ោង មុន

ឧកញ៉ា សិរីមន្ត និង តន់ ចន្ទសីម៉ា ចាប់គូច្រៀងចង្វាក់ប្រពៃណី ២បទរួមគ្នា ធ្វើឱ្យអ្នកស្តាប់បង្ហើបក្តីពេញចិត្តខ្លាំង

ជីវិតកម្សាន្ដ១៣ ម៉ោង មុន

សង្ក្រាន្តឆ្នាំ២០២៥! Galaxy វ៉ាដាច់គេ ក្នុងការផលិតបទចង្វាក់ប្រពៃណី​ ខណៈទើបទម្លាក់ថែម ១១បទ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

​បេសកជន​​​​អាមេរិក​ទៅ​ដល់​រុស្ស៊ី​លើក​ទី​២ សម្រាប់​ការ​ចរចា​​បទឈប់បាញ់​​អ៊ុយក្រែន-រុស្ស៊ី​

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់

កីឡា១៥ ម៉ោង មុន

ពិត​ជា​អស្ចារ្យ បើឡើង​វគ្គ​ផ្តាច់​ព្រ័ត្រ ព្រះ​ខ័ន​រាជ​ស្វាយរៀង នឹង​ធ្វើ​ម្ចាស់​ផ្ទះ​ជា​ប្រវត្តិ​សាស្ត្រ​ដំបូងនៅ​កម្ពុជា

ជីវិតកម្សាន្ដ១៣ ម៉ោង មុន

សង្ក្រាន្តឆ្នាំ២០២៥! Galaxy វ៉ាដាច់គេ ក្នុងការផលិតបទចង្វាក់ប្រពៃណី​ ខណៈទើបទម្លាក់ថែម ១១បទ

តាំងផលិតស្រា
សន្តិសុខសង្គម១៥ ម៉ោង មុន

មន្ត្រីជំនាញរកឃើញទីតាំងផលិតស្រាម៉ាកល្បីក្លែង​ក្លាយជាង៤ពាន់ដប និងសម្ភារៈមួយចំនួនធំ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

មានតែអឺរ៉ុប៦ប្រទេសប៉ុណ្ណោះ ដែលប្តេជ្ញាបញ្ជូនទ័ពទៅអ៊ុយក្រែន ក្នុងនាមកងរក្សាសន្តិភាព

Sokha Hotels

ព័ត៌មានពេញនិយម