ព័ត៌មានជាតិ
តុលាការ ឃុំខ្លួនម្ចាស់សែកស្អុយជាង២លានដុល្លារ
លោក គុជ គឹមឡុង អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់នាល្ងាចថ្ងៃទី ២៣មីនា ឆ្នាំ២០២១នេះថា ស្ត្រីម្ចាស់សែកស្អុយជាង២លានដុល្លារ ត្រូវបានចៅក្រមសើបសួរ លោក កូយ សៅ ចេញដីកាសម្រេចឃុំខ្លួនដាក់ពន្ធនាគារជាបណ្ថោះអាសន្ន ក្រោមការចោទប្រកាន់ពីបទ « មិនបំពេញកតព្វកិច្ចចំពោះឧបករណ៍ជួញដូរបាន » ។
ជនសង្ស័យដែលតុលាការឃុំខ្លួន មានឈ្មោះ លី ស៊ីវហ៊ុង អាយុ៣៣ឆ្នាំ មុខរបរជាពាណិជ្ជករនាំសម្ភារៈជាគ្រឿងតុបតែងផ្ទះបាយ មកពីប្រទេសកូរ៉េ នឹងមានអា ស័យដ្ឋានស្នាក់នៅភូមិ៤ សង្កាត់ច្រាំងចំរេះ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
ដើមចមបណ្តាលឲ្យសមត្ថកិច្ចនាំខ្លួនពាណិជ្ជករវ័យ ក្មេងរូបនេះ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ តាមប្រភពព័ត៌មានបានឲ្យដឹងថា ដើមបណ្តឹងឈ្មោះ ហេង ស្រីពៅ បានទៅដាក់ពាក្យបណ្តឹងនៅកងរាជអាវុធហត្ថរាជធានីភ្នំពេញ ប្តឹងពីឈ្មោះ លី ស៊ីវហ៊ុង។ តាមពាក្យបណ្តឹងបានបញ្ជាក់ថា ជនរងគ្រោះបានស្គាល់ឈ្មោះ លី ស៊ីវហ៊ុង តាមរយៈមិត្តភក្ដិរយៈពេលជាង៥ឆ្នាំ ។ ក្រោយពីបានស្គាល់ នឹងរាប់អានគ្នាមក ឈ្មោះ លី ស៊ីវហ៊ុង តែងតែបង្ហាញពីមុខរបររកស៊ីនាំចូលនូវសម្ភារៈផ្ទះបាយទំនើបៗ មកពីប្រទេសកូរ៉េ ដូចជា ចាន ឆ្នាំង នឹងគ្រឿងជ័រច្រើនប្រភេទ យកមកបោះដុំ នឹងលក់រាយលើទីផ្សារក្នុងប្រទេសកម្ពុជា។ លុះអំឡុងខែតុលា ឆ្នាំ២០១៧ ឈ្មោះ លី ស៊ីវហ៊ុង ក៏បានទៅរកខ្ចីប្រាក់ដើមបណ្តឹងចំនួន៤០ម៉ឺនដុល្លារអាមេរិក ដើម្បីយកទៅធ្វើដើមទុនវិយោគ បន្ថែមលើមុខរបរនោះ។ ជាង៥ឆ្នាំកន្លងមកនេះ ដោយយល់ឃើញថា លី ស៊ីវហ៊ុង ជាមនុស្សរាប់អានគ្នា នឹងពាណិជ្ជករម្នាក់គួរឲ្យជឿទុកចិត្ត លើមុខជំនួញរបស់គាត់ ទើបដើមបណ្តឹងសម្រេចចិត្តឲ្យឈ្មោះ លី ស៊ីវហ៊ុង ខ្ចីប្រាក់។
ក្រោយពេល លី ស៊ីវហ៊ុង បានខ្ចីប្រាក់ពីជនរងគ្រោះយកទៅប្រកបមុខរបររកស៊ីហើយ ជនសង្ស័យតែងតែយកប្រាក់នោះ មកទូទាត់ឲ្យដើមបណ្តឹងវិញដោយគ្មានផលលំបាកទេ ទង្វើទាំងអស់នោះហើយបានធ្វើឲ្យជនរង គ្រោះកាន់តែមានទំនុកចិត្ត។ លុះដល់អំឡុងឆ្នាំ២០២០ ឈ្មោះ លី ស៊ីហ៊ុង បានទៅសុំខ្ចីប្រាក់ពីជនរងគ្រោះជាង១លាន(១៥៥.៥៩៧.១) ដុល្លារអាមេរិកទៀត ពេលនោះជនរងគ្រោះក៏យល់ព្រមឲ្យខ្ចីដែរ ដែលជនសង្ស័យបានអះអាង ធ្វើកិច្ចសន្យាធានា នឹងទទួលស្គាល់លើបំណុលទាំងអស់នោះផងដែរ ។
បន្ទាប់មកឈ្មោះ លី ស៊ីវហ៊ុង ចេះតែទៅខ្ចីប្រាក់ពីដើមបណ្តឹងបន្តទៀត ដែលបំណុលចាស់មិនទាន់បានសងមកវិញផង សរុបទាំងបំណុលថ្មីប្រមាណជាង២លាន(២១២.៥២០. ០)ដុល្លារអាមេរិក ខណៈពេលនោះជនសង្ស័យក៏បានចេញមូលប្បទានប័ត្រ(សែក)ចំនួន១៣សន្លឹក ឲ្យជនរងគ្រោះទៅបើកនៅធនាគារមួយ នឹង២សន្លឹក ទៅបើកនៅធនាគារមួយទៀត ដោយបានកំណត់ថ្ងៃខែត្រឹមត្រូវ ដែលសែកនីមួយៗ មានដាក់ចំនួនទឹកប្រាក់ខុសៗ គ្នា នឹងកាលបរិច្ឆេទឲ្យទៅបើកប្រាក់នោះក៏ខុសថ្ងៃខែគ្នាដែរ ។ លុះដល់ថ្ងៃកំណត់ជនរងគ្រោះបានយកសែកទាំង១៥ សន្លឹក ដែលចេញដោយឈ្មោះ លី ស៊ីហ៊ុង នោះ ទៅបើកនៅធនាគារ ស្រាប់តែខាងធនាគារបញ្ជាក់មកវិញថា មូលប្បទានប័ត្រទាំងនេះពុំមានសាច់ប្រាក់ទេ ពោលគឺជាសែកស្អុយទាំងអស់។



ក្រោយពេលធនាគារបញ្ជាក់មកវិញដូច្នេះហើយ ជនរងគ្រោះក៏បានទាក់ទងទៅជនសង្ស័យឈ្មោះ លី ស៊ីវហ៊ុង ដើម្បីជួបគ្នាដោះស្រាយចំពោះបំណុលនោះវិញ ប៉ុន្តែជនសង្ស័យបានសន្យាថ្ងៃនេះថ្ងៃនោះ នឹងដល់ដំណាក់កាលចុងក្រោយជនសង្ស័យបានប្លុកលេខទូរស័ព្ទជនរងគ្រោះមិនអាចឲ្យទាក់ទងបាន នឹងចេតនាគេចវេះពីបំណុលនោះទៀតផង។ អង្គហេតុដូចបានរៀបរាប់ខាងលើនេះហើយ ទើបជនរងគ្រោះបានដើរទៅរកផ្លូវច្បាប់ ដើម្បី ឲ្យជួយចាត់ការលើសំណុំរឿងនេះ ជាបន្តបន្ទាប់រហូតដល់តុលាការដម្រេចឃុំខ្លួនម្ចាស់សែកស្អុយ៕
អត្ថបទ៖ មករា
សូមចុចអាន៖ កាន់ទ្វាររបងផ្ទះលេងដួលរលំសង្កត់ស្លាប់ក្មេងស្រីម្នាក់ និង៣នាក់ទៀតរងរបួស

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ