Connect with us

ព័ត៌មានជាតិ

កម្ពុជា បន្តមិនមានភ្លៀងធ្លាក់ដល់ថ្ងៃទី២៦មីនា

បានផុស

នៅ

តាមការប្រកាសរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី២៤មីនានេះ ចាប់ពីថ្ងៃទីនេះ ដល់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា មិនមានភ្លៀងធ្លាក់នោះទេ ខណៈសីតុណ្ហភាពមានចន្លោះពី ២៣ ទៅ​៣៥°C។ ករណីនេះ គឺដោយសាររបបខ្យល់មូសុងឦសានជាមួយសម្ពាធខ្ពស់ គ្របដណ្តប់លើសមុទ្រចិនខាងត្បូង អាងទន្លេមេគង្គក្រោម និងលើព្រះរាជាណាចក្រកម្ពុជា។

តាមការប្រកាស ស្ថានភាពបែបនេះចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ នឹងធ្វើឱ្យតំបន់វាលទំនាបមានសីតុណ្ហភាពមធ្យមអប្បបរមា ២៤°C និងសីតុណ្ហភាពមធ្យមអតិបរមា ៣៥°C។ ខ្យល់បក់មកពីទិសឦសាន និងបូព៌ មានល្បឿនមធ្យម៣ម៉ែត្រ វិនាទី។

តំបន់ខ្ពង់រាប មានសីតុណ្ហភាពមធ្យមអប្បបរមា ២៣°C និងសីតុណ្ហភាពមធ្យមអតិបរមា ៣៤°C។ ខ្យល់បក់មកពីទិសឦសាន និងបូព៌ មានល្បឿនមធ្យម ២ម៉ែត្រ វិនាទី។

តំបន់មាត់សមុទ្រ មានសីតុណ្ហភាពមធ្យមអប្បបរមា ២៣°C និងសីតុណ្ហភាពមធ្យមអតិបរមា ៣៥°C។ ខ្យល់បក់មកពីទិសឦសាន និងអាគ្នេយ៍មានល្បឿនមធ្យម ២ម៉ែត្រ វិនាទី។ រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា ០,២៥ម៉ែត្រនិងកម្ពស់មធ្យមអតិបរមា០,៧៥ម៉ែត្រ៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៥ ម៉ោង មុន

Update ៖ កុមារាអាយុជាង ៣ ឆ្នាំម្នាក់ កើតជំងឺផ្តាសាយបក្សីបានទទួលមរណភាពហើយ នៅមន្ទីរពេទ្យបង្អែកខេត្តក្រចេះ

សន្តិសុខសង្គម២៣ ម៉ោង មុន

មកដើរលេងសង្ក្រាន្ត យកម៉ូតូទៅផ្ញើ ខណៈចេញមកវិញបាត់ម៉ូតូ ផ្អើលអ្នកទទួលផ្ញើរត់បាត់ស្រមោល

សន្តិសុខសង្គម២៤ ម៉ោង មុន

ឆេះផ្ទះពលរដ្ឋនៅសង្កាត់ទួលតាឯក មិនទាន់ដឹងមូលហេតុច្បាស់លាស់

ព័ត៌មានជាតិ១៩ ម៉ោង មុន

ក្រសួងសុខាភិបាល ប្រកាសរកឃើញករណីជំងឺផ្ដាសាយបក្សីលើកុមារា អាយុ ៣ ឆ្នាំ ៦ ខែម្នាក់ នៅខេត្តក្រចេះ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

បុរស ចិន ម្នាក់ ហេតុតែជាអ្នកមាន សុខចិត្តចាយលុយដុល្លារ ជួលមនុស្សយន្តជាមេផ្ទះ

Sokha Hotels

ព័ត៌មានពេញនិយម