ព័ត៌មានជាតិ
អាកាសយានដ្ឋានអន្តរជាតិតេជោ សាងសង់យកលេខ ៩ ជាគោល ជាលេខហុងស៊ុយល្អ
បើតាមមន្រ្តីគ្រប់គ្រងអាកាសយានដ្ឋានអន្តរជាតិតេជោបានបង្ហើបថា ដំណើរការសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ មានការការគិតគូរយកចិត្តទុកដាក់យ៉ាងហ្មត់ចត់ទាំងផ្នែកបច្ចេកទេស សោភណភាព និងបរិស្ថានជុំវិញ។
ជាមួយគ្នានេះ ការអភិវឌ្ឍអាកាសយានដ្ឋានអន្តរជាតិតេជោក៏ផ្អែកតាមជំនឿ ស្ទើរតែគ្រប់ហេដ្ឋារចនាសម្ព័ន្ធសំណង់អគារត្រូវបានសាងសង់ដោយយកខ្នាតគណនាលេខ ៩ ជាគោល។

អ្នកឧកញ៉ា ឆារស៍ វ៉ាន់ អភិបាលក្រុមហ៊ុន Cambodia Airport Investment និងជាអភិបាលក្រុមហ៊ុនកាណាឌីយ៉ាគ្រុបបានគូសបញ្ជាក់ក្នុងបទសម្ភាសន៍ដល់ក្រុមអ្នកសារព័ត៌មាន ដែលបានចុះទៅទស្សនកិច្ចដំណើរការសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ ដឹកនាំដោយក្លិបអ្នកកាសែតកម្ពុជាកាលពីចុងសប្ដាហ៍ថា ដំណើរការសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ មានការគិតគូរយ៉ាងហ្មត់ចត់ដើម្បីឲ្យការសាងសង់មានភាពរលូន ទទួលបានទាំងសោភណភាព និងស្របតាមស្តងដាអន្តរជាតិ។
ជាមួយគ្នានេះ លោកក៏លើកឡើងពីជំនឿក្នុងការសាងសង់អាកាសយានដ្ឋានតេជោអន្តរជាតិ ដែលគ្រោងបញ្ចប់និងដាក់ឲ្យដំណើរការនៅអំឡុងខែកក្កដាខាងមុខនេះ។
លោកបានលើកបញ្ជាក់ពីការយកលេខ ៩ សម្រាប់ការអភិវឌ្ឍសំណង់អាកាសយានដ្ឋានអន្តរជាតិតម្លៃប្រមាណ ១៥០០ លានដុល្លារនេះ។
លោកថា លេខ ៩ ជាលេខខ្ពស់បំផុត និងជាលេខហុងស៊ុយល្អសម្រាប់ជំនឿជនជាតិខ្មែរ។ ស្ទើរតែគ្រប់ផ្នែកនៃសំណង់អគារក្នុងអាកាសយានដ្ឋាន មិនថាផ្នែកដំបូល សសរធ្នឹម និងហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀតគឺអនុវត្តរូបមន្តការសាងសង់យកលេខ ៩ ជាគោលចម្បង។
តាមជំនឿជនជាតិខ្មែរ លេខ ៩ ជាលេខហុងស៊ុយល្អ ក្រៅតែជាលេខសំណាង ក៏ជាលេខនាំភាពថ្កុំថ្កើងរីកចម្រើនអស្ចារ្យ។ នេះបើតាមអ្នកឧកញ៉ា ឆារស៍ វ៉ាន់។

-
KPT+១ សប្តាហ៍ ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អាមេរិកគ្រោងដាក់កម្ពុជាក្នុងបញ្ជីលឿង៖សម្ដេចតេជោ ថាជាសិទ្ធិរបស់គេ គ្មានអ្វីត្រូវខ្វល់ តែត្រូវកសាងប្រទេសឱ្យខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ពីឆ្នាំ២០០៩ ដល់បច្ចុប្បន្ន ឥស្សរជនជាន់ខ្ពស់៥រូប ត្រូវបានតម្លើងឋានន្តរសក្ដិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
និយាយជាមួយពូទីនចប់ភ្លាម ត្រាំ ថា បើផ្ទុះសង្គ្រាមលោកលើកទី៣ ទ័ពអាមេរិក ក៏អាចចូលប្រយុទ្ធដែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្រះតេជគុណ ជួន កក្កដា គ្រោងលាចាកសិក្ខាបទនៅព្រឹកនេះ
-
កីឡា៣ ថ្ងៃ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ឃាត់ខ្លួនមនុស្ស៥នាក់ពាក់ព័ន្ធករណីលួចលុយពីធនាគារឯកជនមួយក្នុងទំហំទឹកប្រាក់ខ្ទង់លានដុល្លារ
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស