Connect with us

ព័ត៌មានជាតិ

នៅចាំទេ! តាមរយៈព្រឹត្តិការណ៍អង្គរសង្ក្រាន្ត កម្ពុជាបំបែកឯតទគ្គកម្មពិភពលោកអ្វីខ្លះ?

បានផុស

នៅ

ព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ត្រូវបានផ្ដួចផ្ដើមរៀបចំឡើងជាផ្ទាំងទស្សនីយភាពវប្បធម៌ទ្រង់ទ្រាយធំជាលើកដំបូងនៅក្នុងឆ្នាំ២០១៣ លើទឹកដីអង្គរខេត្តសៀមរាប ដោយសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក)។ តាមរយៈព្រឹត្តិការណ៍អង្គរសង្ក្រាន្តនេះ កម្ពុជាបានបំបែកកំណត់ត្រាពិភពលោក ដូចជា នំ​អន្សម​យក្ស​ រាំម៉ាឌីហ្សូន ចាប៉ីដងវែងយក្ស និងការបត់បេះដូងក្រដាសច្រើនជាងគេនៅលើពិភពលោក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១.នំ​អន្សម​យក្ស

នំអន្សមយក្ស ដែលធ្វើឡើងដើម្បីអបអរព្រឹត្តការណ៍អង្គរសង្រ្កាន្តឆ្នាំ២០១៥ បានបំបែកឯតទគ្គកម្ម “នំអន្សមធំជាងគេលើពិភពលោក”។ ក្រុម​ការងារ​កំណត់​ត្រាពិភពលោក បាន​ចុះ​ឈ្មោះ​នំអន្សមយក្ស​កម្ពុជា ​ចូល​ក្នុងបញ្ជី Guinness World Records​​ កាលរសៀល​ថ្ងៃទី​១៣ ខែមេសា ឆ្នាំ​២០១៥។ នំ​អន្សម​យក្ស​ទម្ងន់ជាង ៤តោន (៤,០៤០គីឡូក្រាម) ដែលមានមុខកាត់​ ១ម៉ែត្រ និង​បណ្តោយ​៥ម៉ែត្រ ចម្អិន​ដោយក្រុម​ការងារ​សមាគមចុងភៅ​កម្ពុជា ក្រោម​ការផ្តួចផ្តើម​របស់​សហភាព​សហព័ន្ធយុវជន​កម្ពុជា ដើម្បី​ចូល​រួម​ក្នុងកម្មវិធីអង្គរសង្ក្រាន្តឆ្នាំថ្មី ឆ្នាំមមែ ដែលពិធីនេះ រៀបចំធ្វើនៅមុខ​ទីលានជល់​ដំរី ខេត្ត​សៀមរាប។

២. រាំម៉ាឌីហ្សូន

នៅក្នុងព្រឹត្តិការណ៍អង្គរសង្រា្កន្តឆ្នាំ២០១៥ ដដែល កម្ពុជាបានបំបែកឯកត្តកម្មពិភពលោក Guinness World Records រាំម៉ាឌីហ្សូនដែលមានអ្នករាំសរុបជាង ២ ០១៥នាក់ ដែលធ្វើឡើងនៅ​ទី​លាន​ជល់​ដំរី ខេត្ត​សៀមរាប កាលពី​ថ្ងៃទី​១៥ ​មេសា​ ឆ្នាំ២០១៥។ ក្នុងឆ្នាំ ២០២៣ កម្ពុជាបានបំបែកឯតទគ្គកម្មពិភពលោកសារជាថ្មីម្តងទៀត ដែលមានអ្នកចូលរួមរាំឌីហ្សូនច្រើនជាងគេ ដោយជោគជ័យ ខណៈមានចំនួនអ្នកចូលរួមរាំសរុបចំនួន ៤ ៩៩៩ នាក់ នៅម៉ោង ១០៖៣៦នាទីព្រឹក ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣ ក្នុងព្រឹត្តិការណ៍អង្គរសង្រ្កាន្ដ ឆ្នាំ២០២៣ នៅទីតាំងព្រះលានជល់ដំរី។

៣. ការបត់បេះដូងក្រដាស

ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៣ កម្ពុជាក៏បានបំបែកឯតទគ្គកម្ម «ការបត់បេះដូងក្រដាស់ច្រើនជាងគេនៅលើពិភពលោក» ជាផ្លូវការ ដែលមានចំនួនរហូតដល់ ៣ ៩១៧ ៨០៥ បេះដូង ដែលត្រូវបានពិនិត្យ និងវាយតម្លៃដោយស្ថាប័ន Guinness World Records កាលពីរសៀលថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣ នៅបរិវេណប្រាសាទអង្គរវត្ត ក្រោមការអបអរសាទរពីគ្រប់ទិសទី៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម