Connect with us

ព័ត៌មានជាតិ

ក្រសួងការងារ ដាក់ចេញវិធានការចំនួន ៥ ទប់ស្កាត់ការធ្វើចំណាកស្រុក របស់ពលរដ្ឋដោយប្រថុយប្រថាន

បានផុស

នៅ

ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​ដាក់​ចេញ​នូវ​វិធានការ​ចំនួន​ ៥​ ដើម្បី​កាត់បន្ថយ​ការ​ធ្វើ​ចំណាកស្រុក​ដោយ​ប្រថុយប្រថាន​ ខណៈ​បច្ចុប្បន្ន​មាន​ពលករ​ខ្មែរ​មួយ​ចំនួន​តូច​ នៅតែ​លួច​ឆ្លង​ដែន​ចូល​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ​ដោយ​ខុសច្បាប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ហេង សួរ រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​មាន​ប្រសាសន៍​ថា វិធានការ​ចំនួន ​៥ ​នោះ​រួមមាន ៖ ទី១.​លើកកម្ពស់​យល់ដឹង​ជា​សាធារណៈ​អំពី​ទេសន្តរប្រវេសន៍​ស្រប​ច្បាប់ និង​បន្ត​អនុវត្ត​កម្មវិធី​បណ្តុះបណ្តាល​មុនពេល​ចេញដំណើរ។ ទី២.​ផលិត​វីដេអូ​ជោគជ័យ​របស់​ពលករ​ស្របច្បាប់​ដែល​បានធ្វើ​មាតុភូមិនិវត្តន៍។ ទី៣.ផ្សព្វផ្សាយ​សារ​អេឡិចត្រូនិក​តាម​ប្រព័ន្ធ​ទូរស័ព្ទ​ស្ដីពី​ការ​ធ្វើ​ទេសន្តរប្រវេសន៍​ស្របច្បាប់។ ទី៤.ពង្រឹង​ក្របខណ្ឌ​អភិបាលកិច្ច​ការ​ធ្វើ​ចំណាក​ស្រុក​របស់ខ្លួន​យ៉ាងដូចម្តេច ដើម្បី​ធានាបាន​នូវ​ការ​ចំណាកស្រុក​ដែល​មាន​សុវត្ថិភាព ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា​ឌីជីថល និង​ប្រព័ន្ធ​ទិន្នន័យ​សម្រាប់​គ្រប់គ្រង និង​តាមដាន និង ទី​៥.​ពង្រឹង​កិច្ច​សហការ​ជាមួយ​ដៃគូ​ពាក់ព័ន្ធ​រួមមាន​អង្គការ​អន្តរជាតិ​ទេសន្តរប្រវេសន៍ (IOM) និង​ក្រសួង ស្ថាប័ន ពាក់ព័ន្ធ​នានា។

លោក កត្តា អ៊ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់​ស្វែងរក​ឱកាស​ការងារ​ធ្វើ​នៅ​ក្នុង​ស្រុក ជៀសវាង​ទៅ​ធ្វើការ​ដោយ​ខុសច្បាប់​នៅក្រៅ​ប្រទេស​តាមរយៈ​មេខ្យល់​នាំឱ្យ​បាត់បង់​អត្ថប្រយោជន៍​ ឬ​មានការ​រំលោភ​បំពាន​ផ្លូវច្បាប់​ ពិសេស​ប្រឈម​នឹង​ការចាប់ខ្លួន​ពី​សំណាក់​អាជ្ញាធរ​បរទេស​ទៀត​ផង។

លោក​បាន​បន្តថា ការស្វែងរក​ការងារ​ធ្វើ​នៅក្នុង​ស្រុក​ពុំមាន​ការលំបាក​នោះទេ​ពីព្រោះ​ឱកាស​ការងារ​នៅក្នុង​ស្រុក​ត្រូវ​បានប្រកាស​ជា​រៀងរាល់​សប្ដាហ៍​តាមរយៈ​ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ (NEA) នៃ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ​ទាំង​នៅលើ​បណ្ដាញ​សង្គម និង​នៅតាម​រោងចក្រ សហគ្រាស ​ក៏ដូចជា​នៅតាម​មូលដ្ឋាន​របស់​ប្រជាពលរដ្ឋ​ដោយផ្ទាល់​តែម្តង​ ដែល​ការងារ​ទាំងនោះ​ទទួល​បាន​អត្ថប្រយោជន៍​ច្រើន​ដូច​ទៅនឹង​បណ្តា​ប្រទេសជិតខាង​ផងដែរ​ដូចជា​ ទទួលបាន​ប្រាក់​ឈ្នួល​សមរម្យ​បើ​ធៀប​ជាមួយ​បណ្តា​ប្រទេសជិតខាង​មួយចំនួន​នាពេល​បច្ចុប្បន្ន ​,​ កន្លែង​ការងារ​នៅ​ក្បែរ​ផ្ទះ និង​ការចំណាយ​ទាប​ ដែល​អាចឱ្យ​ប្រជាពលរដ្ឋ​អាច​សន្សំសំចៃ​បាន​ច្រើន៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

លោក​ ទៀ សីហា អញ្ជើញ​សំណេះសំណាល​កម្លាំង​ការពារព្រំដែនគោក​ភូមិភាគ៣​នា​ឱកាស​ជិត​ចូលឆ្នាំប្រពៃណីខ្មែរ

ព័ត៌មានជាតិ៦ ម៉ោង មុន

មន្ទីរ​វប្បធម៌​ខេត្តកំពង់ឆ្នាំង​រៀប​ចំ​ទិវាវប្បធម៌ជាតិ៣មីនា ក្រោមប្រធានបទ “យុវជនដើម្បីវប្បធម៌ជាតិ”

កីឡា៧ ម៉ោង មុន

លើក​ទី១ លោក​គ្រូ Koji សោកស្តាយ​បំផុត​ក្នុង​អាជីពដឹក​នាំ​នៅ​កម្ពុជា

ព័ត៌មានជាតិ៨ ម៉ោង មុន

រដ្ឋបាលខណ្ឌឬស្សីកែវ ដាក់គ្រឿងចក្រស្តារប្រឡាយ​ «អូរវែង» ដើម្បីត្រៀមរំដោះទឹកជំនន់នារដូវវស្សារ

ព័ត៌មានជាតិ៩ ម៉ោង មុន

ធនាគារពិភពលោកបន្តផ្ដល់ការគាំទ្រដល់កម្ពុជា ក្នុងដំណើរក្លាយជាប្រទេសចំណូលខ្ពស់ ឆ្នាំ២០៥០

Sokha Hotels

ព័ត៌មានពេញនិយម