ព័ត៌មានជាតិ
លោក ស សុខា នឹងបំពេញទស្សនកិច្ចនៅឡាវ ដើម្បីប្រជុំវាយតម្លៃការងារឆ្នាំចាស់ និងដាក់ចេញផែនការឆ្នាំថ្មី
ដោយបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្តេចនាយករដ្ឋមន្ត្រី, លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ចាកចេញពីប្រទេសកម្ពុជានៅល្ងាចនេះ ដើម្បីបំពេញទស្សនកិច្ចការងារ នៅរដ្ឋធានីវៀងប្រទេសឡាវ ចាប់ពីថ្ងៃទី២៤ ដល់ ២៦ ខែមីនា ឆ្នាំ២០២៥ ។

សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងមហាផ្ទៃ ឱ្យដឹងថា ដំណើរទស្សនកិច្ចនេះ ធ្វើឡើងតបតាមការអញ្ជើញរបស់ លោក នាយឧត្តមសេនីយ៍ វិល័យ ឡាខាំហ្វង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈឡាវ។

តាមសេចក្ដីប្រកាសព័ត៌មាន ដំណើរទស្សនកិច្ចនេះ គឺជាការបន្តអនុវត្តយន្តការសហប្រតិបត្តិការទ្វេភាគីប្តូរវេនប្រចាំឆ្នាំ រវាង ក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា ជាមួយក្រសួងសន្តិសុខសាធារណៈឡាវ។ លោកអភិសន្តិបណ្ឌិត ស សុខា នឹងអញ្ជើញធ្វើជាសហប្រធានដឹកនាំ កិច្ចប្រជុំពិនិត្យវាយតម្លៃលទ្ធផលកិច្ចសហប្រតិបត្តិការឆ្នាំ២០២៤ និងចុះហត្ថលេខាលើកំណត់ហេតុស្តីពី កិច្ចសហប្រតិបត្តិការឆ្នាំ២០២៥ សម្រាប់អនុវត្តបន្តក្នុងក្របខណ្ឌ នៃកិច្ចសហប្រតិបត្តិការទ្វេភាគី ។

គួរឱ្យដឹងថា កាលពីថ្ងៃទី ១៨ដល់ថ្ងៃទី១៩ ខែកុម្ភៈ កន្លងទៅ លោក ស សុខា ធ្លាប់បំពេញទស្សនកិច្ចការងារនៅប្រទេសវៀតណាម ដើម្បីចូលរួមកិច្ចប្រជុំពិនិត្យ វាយតម្លៃលទ្ធផលកិច្ចសហប្រតិបត្តិការឆ្នាំ២០២៤ និងចុះហត្ថលេខាលើផែនការសហប្រតិបត្តិការឆ្នាំ២០២៥។

ជារួម បន្ទាប់ពីចូលកាន់តំណែងជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជា កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ លោក ស សុខា ធ្លាប់បានបំពេញទស្សនកិច្ចការងារនៅប្រទេសចំនួន៥ ស្មើនឹង៦លើក ទាំងក្នុង និងក្រៅតំបន់អាស៊ាន។ ក្នុងនោះ លោក ស សុខា ចេញទៅបំពេញទស្សនកិច្ចការងារនៅប្រទេសវៀតណាមចំនួន២លើក, ស្វីស១លើក, អាល្លឺម៉ង់១លើក, អូស្ត្រាលី១លើក និងចិន១លើក។ សម្រាប់ដំណើរទៅកាន់ប្រទេសឡាវ នាពេលនេះអាចរាប់បានថា គឺជាដំណើរទស្សនកិច្ចលើកទី៧ បន្ទាប់ពីចូលកាន់តំណែងជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ៕
ដោយ៖ ង៉ិល ណារ៉ាត់

-
KPT+១ សប្តាហ៍ ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អាមេរិកគ្រោងដាក់កម្ពុជាក្នុងបញ្ជីលឿង៖សម្ដេចតេជោ ថាជាសិទ្ធិរបស់គេ គ្មានអ្វីត្រូវខ្វល់ តែត្រូវកសាងប្រទេសឱ្យខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ពីឆ្នាំ២០០៩ ដល់បច្ចុប្បន្ន ឥស្សរជនជាន់ខ្ពស់៥រូប ត្រូវបានតម្លើងឋានន្តរសក្ដិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
និយាយជាមួយពូទីនចប់ភ្លាម ត្រាំ ថា បើផ្ទុះសង្គ្រាមលោកលើកទី៣ ទ័ពអាមេរិក ក៏អាចចូលប្រយុទ្ធដែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្រះតេជគុណ ជួន កក្កដា គ្រោងលាចាកសិក្ខាបទនៅព្រឹកនេះ
-
កីឡា៣ ថ្ងៃ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ឃាត់ខ្លួនមនុស្ស៥នាក់ពាក់ព័ន្ធករណីលួចលុយពីធនាគារឯកជនមួយក្នុងទំហំទឹកប្រាក់ខ្ទង់លានដុល្លារ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
បុណ្យកតញ្ញូតាធម៌ធ្វេីឱ្យមនុស្សគ្រប់រូបប្រែក្លាយខ្លួនជាកូនល្អ សិស្សល្អ និងពលរដ្ឋល្អក្នុងសង្គម