ព័ត៌មានជាតិ
លោក ឃឹម សុជាតិ ប្រតិកម្មចំពោះអ្នកគាំទ្រមួយចំនួនតូចគិតតែពីជេរក្រោយបរាជ័យ
លោក ឃឹម សុជាតិ បានប្រតិកម្មភ្លាមៗនៅពេលមកដល់ប្រលានយន្តហោះអន្តរជាតិភ្នំពេញទៅកាន់អ្នកគាំទ្រមួយចំនួនតូចដែលបានជេរប្រមាថដល់កីឡាករពិសេសការប្រកួតនៅឯប្រទេសអូស្ត្រាលីដែលធ្វើមិនបានល្អទាំងពីរនាក់។

លោក ឃឹម សុជាតិ និង ចំរើន ពេលមកដល់ខ្មែរ
លើកឡើងក្នុងកិច្ចសម្ភាសមួយលោក ឃឹម សុជាតិ ថាលោកពិតជាមិនយល់ទាល់តែសោះអ្នកគាំទ្រមួយចំនួនគិតតែពីជេរកីឡាករនៅពេលប្រកួតចាញ់ម្ដងៗ។ ការជេរប្រមាថទាំងនោះគឺវាប៉ះពាល់ជាខ្លាំងចំពោះកីឡាករ គ្រូ ឬអ្នកដឹកនាំចេញទៅប្រកួតជាដើម។ លោកបានចោទសួរទៅកាន់អ្នកទាំងនោះបានជួយអ្វីដល់គុនខ្មែរ បានជួយអ្វីដល់កីឡាករ ឬបានត្រឹមតែជេរនោះទេ។

លោក ឃឹម សុជាតិ ពេលធ្វើអាជ្ញាកណ្ដាល
អាជ្ញាកណ្ដាលឆ្នើមរូបនេះឲ្យដឹងទៀតថា កីឡាមានចាញ់ មានឈ្នះ មិនថាជើងខ្លាំងប៉ុនណាក៏នៅមានចាញ់ដែរជារឿងធម្មតារបស់កីឡា។ ប៉ុន្តែម្នាក់ៗបានខំប្រឹងអស់ពីសមត្ថភាពហើយចាញ់ឈ្នះវាជារឿងធម្មតា។ ការចេញទៅ៣លើកមុនទទួលបានជោគជ័យម្ដេចមិនសរសើរ ឬលើកពីគុណសម្បត្តិផង នៅពេលចាញ់ម្ដងបែរជាជេរកីឡាករ ជេរគ្រូទៅវិញ។
ការជេរប្រមាថទាំងនេះគឺធ្វើឲ្យលោកផ្ទាល់លែងមានអារម្មណ៍ចង់នាំកីឡាករចេញក្រៅប្រកួតទៀតហើយដោយសារទទួលយកការជេរប្រមាថរបស់អ្នកគាំទ្រមួយចំនួនតូចមិនបាន។ ចាប់ពីពេលនេះទៅលោកក៏លែងត្រជាក់ផងដែរចំពោះអ្នកគាំទ្រណាជេរប្រមាថធ្ងន់ធ្ងរមកលើរូបលោក និងយកច្បាប់មកដោះស្រាយចំពោះបុគ្គលទាំងនោះវិញ។

លោក ឃឹម សុជាតិ
បញ្ជាក់ដែរថា ការជេរប្រមាថលើកីឡាករ ឬគ្រូបង្វឹកនេះត្រូវបានគេដឹងថានៅពេលដែលកីឡាករ ចំរើន គុនខ្មែរ និង សាន់ គុនខ្មែរ បានរងបរាជ័យទាំងពីនាក់នៅឯប្រទេសអូស្ត្រាលី កាលពីថ្ងៃសៅរ៍ ទី២២ ខែមីនា ឆ្នាំ២០២៥ កន្លងទៅនេះ។ ថ្ងៃនេះផងដែរ សាន់ គុនខ្មែរ ចំរើន គុនខ្មែរ លោក ឃឹម សុជាតិ និងប្រតិភូ បានមកដល់កម្ពុជាវិញហើយ៕

-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
សន្តិសុខសង្គម២ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៥ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ