Connect with us

ព័ត៌មានជាតិ

ស្ពានអាកាស«មរតកតេជោ» នឹងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាព សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត នាថ្ងៃទី ០៧ មេសាខាងមុខ

បានផុស

នៅ

ស្ពាន​អាកាស «មរតក​តេ​ជោ» ប្រសព្វ​រវាង​មហាវិថី​ព្រះមុនីវង្ស មហាវិថី​សម្តេច​តេ​ជោ ហ៊ុន សែន និង មហាវិថី​យោធពលខេមរភូមិន្ទ (​ផ្លូវ ២៧១) ក្នុង​ខណ្ឌ​មានជ័យ និង​ខណ្ឌ​ចំការមន ដែល​ជា​ស្ពាន​អាកាស​ពីរ​ជាន់​ដំបូង​គេ​នៅ​ប្រទេស​កម្ពុជា គ្រោង​នឹង​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​បំផុត​របស់ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវ​បណ្ឌិត នា​ថ្ងៃ​ទី ០៧ ខែ​មេសា ខាងមុខនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្ពាន​អាកាស «មរតក​តេ​ជោ» នឹង​ជួយ​កាត់បន្ថយ​ការ​ខាតបង់​ពេលវេលា​ក្នុង​ការ​ធ្វើ​ដំណើរ សន្សំ​សំចៃ សម្រួល​លំហូរ​ចរាចរណ៍ ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ងាយស្រួល​ធ្វើដំណើរ ជាពិសេស​ពេល​រដូវ​បុណ្យ​ទាន​ម្តងៗ ដូចជា ក្នុងអំឡុងពេល​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ ប្រពៃណី​ជាតិ​ខាងមុខនេះ ជា​ដើម។

សមិទ្ធផល​ថ្មីៗ ជា​បន្តបន្ទាប់​ទៀត នឹង​លេច​រូបរាង​ឡើង ក្រោម​ការ​ដឹកនាំ​ប្រកប​ដោយ​គតិបណ្ឌិត របស់ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា។

លោកស្រី ដោ សម្ផស្ស នាយិកា​រង​រដ្ឋបាល និង​ជា​អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ឱ្យ​ដឹង​ថា ស្ពាន​អាកាស «មរតក​តេ​ជោ​» នឹង​បើក​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​បំផុត​របស់ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវ​បណ្ឌិត នា​ថ្ងៃ​ទី ០៧ ខែ​មេសា ខាងមុខនេះ ដើម្បី​ជួយ​សម្រួល​ដល់​ការ​ធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ និង​ដើម្បី​ដោះស្រាយ​ការ​កកស្ទះ​ចរាចរណ៍​នៅ​ទីតាំង​នេះ​ផង​ដែរ។

គួរ​រំលឹក​ថា ស្ពាន​អាកាស «​មរតក​តេ​ជោ​» ក្នុង​ជំហាន​ទី ២ បាន​ធ្វើ​ពិធី​ត​ភ្ជាប់​ស្ពាន​(​ស្ពាន​អាកាស​ជាន់​ទី ១) កាលពី​រសៀល​ថ្ងៃទី ​១៧ ខែធ្នូ ឆ្នាំ ​២០២៤ ក្រោម​អធិបតីភាព​ លោក ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង អ្នកឧកញ៉ា ពុង ឃាវសែ ប្រធាន​ក្រុមប្រឹក្សាភិបាល OCIC។ ស្ពាន​អាកាស​ថ្មី​នេះ ត្រូវ​បាន​អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ លោក ឃួង ស្រេង និង លោកស្រី អញ្ជើញ​ជា​អធិបតី ក្រុង​ពាលី​បញ្ចុះ​បឋម​សិលា សុំ​ម្ចាស់​ទឹក​ម្ចាស់​ដី​ កាលពី​រសៀល​ថ្ងៃទី​ ៣០ ខែសីហា ​ឆ្នាំ ២០២២ ហើយ​នៅ​ព្រឹក​ថ្ងៃទី​ ៣១ ខែសីហា ឆ្នាំ​ ២០២២ ត្រូវ​បាន​ សម្តេច​អគ្គ​មហា​សេនា​បតី​តេ​ជោ ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រី ​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ បើក​ការដ្ឋាន​ស្ថាបនា។

ស្ពាន​អាកាស​នេះ សាងសង់​ដោយ​ក្រុមហ៊ុន​វិនិយោគទុន​អាណិកជន​កម្ពុជា OCIC នៅ​ចំណុច​ប្រសព្វ​មហាវិថី​ សម្តេច​តេ​ជោ ហ៊ុន សែន មហាវិថី​ព្រះមុនីវង្ស ជាមួយ​វិថី​កងយោធពលខេមរភូមិន្ទ ហៅ​ផ្លូវ​លេខ​ ២៧១ ក្នុង​ទឹកដី​ខណ្ឌចំការមន និង​ ខណ្ឌមានជ័យ ដោយ​គ្រោង​ចំណាយ​ថវិកា ជាង ៣៦ ​លាន​ដុល្លារ និង​ចំណាយ​ពេលវេលា​សាងសង់ ៣៦ ខែ។

ស្ពាន​អាកាស​ថ្មី​នេះ នឹង​ដោះស្រាយ​បាន​នូវ​លំហូរ​ចរាចរណ៍​ពី​ខេត្តកណ្ដាល​ឆ្លងកាត់​មហាវិថី​តេ​ជោ​ហ៊ុន សែន ពី​ព្រលានយន្តហោះ​ថ្មី ខេត្ត​កណ្ដាល ចូល​មក​រាជធានី​ភ្នំពេញ និង​ទី​ ២ ​ទៀត អាច​កាត់​បន្ថយ​បាន​នូវ​ការ​កកស្ទះ​ចរាចរណ៍​នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​ ១​ ចូល​មក​រាជធានី​ភ្នំពេញ​ផង​ដែរ៕

អត្ថបទ ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៣ វិនាទី មុន

ស្ពានអាកាស«មរតកតេជោ» នឹងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាព សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត នាថ្ងៃទី ០៧ មេសាខាងមុខ

ក្រមា
ព័ត៌មានជាតិ៥ នាទីutes មុន

ក្រមាអំបោះខ្មែរមានទីផ្សារល្អ ខណៈអ្នកតម្បាញនៅមានតិចតួច ភាគច្រើនជាមនុស្សចាស់

ព័ត៌មានអន្ដរជាតិ៨ នាទីutes មុន

ឥណ្ឌូណេស៊ី​សម្លឹង​ប្រាក់កម្ចីបរទេស ដើម្បីជំរុញការអភិវឌ្ឍជាតិ

ព័ត៌មានជាតិ១០ នាទីutes មុន

អ្នកការទូតស្រ្តី៧រូប ទទួលបានអាណត្តិជាឯកអគ្គរាជទូតកម្ពុជាប្រចាំនៅបរទេស

ព័ត៌មានជាតិ១៦ នាទីutes មុន

ព្រឹត្តិការណ៍ប្រកួតកីឡាជ្រើសជើងឯកថ្នាក់ខេត្តរយៈពេល ៤ថ្ងៃ ត្រូវបានបិទបញ្ចប់ ដោយជោគជ័យ

Sokha Hotels

ព័ត៌មានពេញនិយម