Connect with us

ព័ត៌មានជាតិ

សម្តេច ម៉ែន សំអន ៖ ស្ត្រី គឺជាត្បូងពេជ្រដ៏មានតម្លៃបំផុតសម្រាប់រួមចំណែកសង្គមជាតិ

បានផុស

នៅ

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ប្រធាន​សមាគម​នារី​កម្ពុជា ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍ បាន​ថ្លែង​ថា ស្ត្រី គឺជា​ត្បូង​ពេជ្រ​ដ៏​មាន​តម្លៃ​បំផុត​សម្រាប់​រួមចំណែក​សង្គមជាតិ​មិន​អាច​ខ្វះ​បាន​ឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ថ្លែង​បែបនេះ ខណៈ​ពេល​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​វឌ្ឍនភាព​របស់​សមាគម​នារី នៅ​វិមាន ៧ មករា កាលពី​ព្រឹក​ថ្ងៃ​ទី ២៤ ខែ​មីនា ឆ្នាំ ២០២៥។

របៀបវារៈ នៃ​អង្គប្រជុំ​មាន​ដូចតទៅ ៖ ១.មតិ​បើក​កិច្ចប្រជុំ​ដោយ សម្តេច​ប្រធាន។ ២. អាន​របាយការណ៍​លទ្ធផល​កិច្ចប្រជុំ​កាលពី​ថ្ងៃទី ១២ ខែ​កុម្ភៈ ឆ្នាំ ២០២៥ ដោយ​លោកស្រី មាន សំអាន។៣.អាន​ពង្រាង​សេចក្ដី​សម្រេច​សមាសភាព​គណៈកម្មការ​រៀបចំ​សន្និបាត​ដោយ លោកស្រី មាន សំអាន។ ៤.អាន​រាយការណ៍​សមាស​ភាព​ដំណើរ​ទស្សនកិច្ច​នៅ​ទីក្រុង​ដាណាង ប្រទេស​វៀតណាម ដោយ​លោកស្រី មៀង សុធា​រី។ ៥.ពិភាក្សា និង​មតិ​បូកសរុប​កិច្ចប្រជុំ​របស់ សម្តេច​ប្រធាន។

ជា​ចុងក្រោយ ថ្នាក់ដឹកនាំ និង​សមាជិកា នៃ​សាខា​សមាគម​នារី​កម្ពុជា ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍ ក៏បាន​គោរព​ជូន សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧត្ដមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​ឱកាស​ដ៏​ឧត្ដុង្គ​ឧត្ដម​ថ្លៃថ្លា ព្រះករុណា​ជា​ម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជា​ទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ព្រះអង្គ​បាន​សព្វ ព្រះរាជហឫទ័យ ត្រាស់បង្គាប់​ដំឡើង​ឋានន្តរសក្ដិ ថ្នាក់ «​នាយ​ឧត្ដមសេនីយ៍​ផុត​លេខ​ផ្កាយ​មាស ៥ នៃ​កងយោធពលខេមរភូមិន្ទ»៕

អត្ថបទ ៖ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥៩ នាទីutes មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៥ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម