Connect with us

ព័ត៌មានជាតិ

សម្តេច​ហ៊ុនសែន ឲ្យ​គ្រប់​វត្ត​អារាម​​ទាំងអស់ ទូងស្គរ វាយជួង ព្រមៗគ្នាទូទាំងប្រទេស ក្នុង១​ថ្ងៃ ៥ដង

បានផុស

នៅ


សម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្នើឱ្យគ្រប់វត្តអារាមទាំងអស់ ទូងស្គរ វាយជួង ព្រមៗគ្នាទូទាំងប្រទេស ក្នុង១ថ្ងៃ ៥ដង ដើម្បីជាសាររំលឹកប្រជាពលរដ្ឋ «៣ ការពារ និង ៣កុំ»។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមសារាចរណែនាំស្ដីពីការវាយជួង រគាំង ទូងស្គរ តាមវត្តអារាម ដើម្បីចូលរួមទប់ស្កាត់ការរាលដាលនៃជំងឺ១៩ ក្នុងសហគមន៍នៃព្រឹត្តិការណ៍២០ កុម្ភៈរបស់ក្រសួងធម្មការ និងសាសនាចុះថ្ងៃទី២៣ ខែមីនានេះបានឲ្យដឹងថា​«យោងតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី២៣ ខែមីនាឆ្នាំ២០២១ វេលាម៉ោង ១០និង ៤០នាទី ព្រឹកនេះក្រសួងធម្មការ និងសាសនាសូមជម្រាបលោក​ប្រធានមន្ទីរធម្មការ និងសាសនារាជធានីខេត្តជ្រាបថា ដោយសារស្ថានភាព នៃជំងឺកូវីដ១៩ មា​នការរាតត្បាតក្នុងសហគមន៍កាន់តែធំឡើង សូមលោកប្រធានមន្ទីរធម្មការ និងសាសនារាជធានីខេត្តសហការជាមួយព្រះគុណព្រះគ្រូអនុគណៈធ្វើការណែនាំដល់គ្រប់វត្តអារាមទាំងអស់នៅទូទាំងប្រទេសឲ្យ វាយគង ជួង រគាំង ទូងស្គរព្រមគ្នាទាំងអស់ជាសញ្ញាផ្សព្វផ្សាយព័ត៌មានដល់ប្រជាពលរដ្ឋពុទ្ធបរិស័ទឲ្យបង្កើនការប្រុងប្រយ័ត្ន ដោយអនុវត្តវិធានការ ៣ ការពារនិង ៣កុំរបស់ប្រមុខរដ្ឋាភិបាល និងតាមការណែនាំរបស់ក្រសួងសុខាភិបាលរហូតចប់ព្រឹត្តិការណ៍២០កម្ភៈ ឲ្យបាន ៥ដងក្នុងមួយថ្ងៃ។

សារាចរណែនាំនោះបានឲ្យដឹងទៀតថា ពេលវេលាដែលត្រូវវាយគងជួងរគាំងទូងស្គរក្នុង១ថ្ងៃ៥ដងនោះរួមមានលើក​ទី១​នៅម៉ោង៥នាទីព្រឹកលើកទីពីរនៅម៉ោង១១ព្រឹក លើកទី៣ នៅម៉ោង ២រសៀល លើកទី៤ម៉ោង៥ ល្ងាចនិងលើក៥ នៅម៉ោង៨ យប់៕

សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៩ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៩ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម១០ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៩ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម