Connect with us

ព័ត៌មានជាតិ

កម្ពុជាចង់ឱ្យប្រទេសមេគង្គ-ឡានឆាង បន្តរក្សាទំនុកចិត្ត និងគោរពគ្នាទៅវិញទៅមក

បានផុស

នៅ

កម្ពុជាគូសបញ្ជាក់នៃសារៈសំខាន់នៃការជឿទុកចិត្ត និងគោរពគ្នាទៅវិញទៅមករវាងប្រទេសក្របខណ្ឌមេគង្គ-ឡានឆាង ដែលជាគោលការណ៍គ្រឹះដ៏រឹងមាំសំដៅកសាងសហគមន៍មួយមានជោគវាសនារួមគ្នា ហើយសម្រាប់កម្ពុជា គឺប្ដេជ្ញាចិត្តចូលរួមកាន់តែសកម្មភាព​ ធ្វើយ៉ាងណាឱ្យក្របខណ្ឌមួយនេះមានកិច្ចសហការកាន់តែជិតស្និទ្ធ។

រូបភាពឯកសារ៖ កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង នៅមីយ៉ាន់ម៉ា ឆ្នាំ២០២២
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការគូសបញ្ជាក់របស់កម្ពុជាបែបនេះ បានធ្វើឡើងតាមរយៈសារលិខិតរបស់រដ្ឋមន្ត្រីការបរទេស លោក ប្រាក់ សុខុន ក្នុងឱកាសអបអរសាទរទិវាសប្តាហ៍នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ឆ្នាំ២០២៥។ សារលិខិតរបស់លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា លើកឡើងដូច្នេះថា «សម្លឹងឆ្ពោះទៅមុខ យើងត្រូវប្រកាន់យ៉ាងខ្ជាប់ខ្ជួនក្នុងការប្តេជ្ញាចិត្តរបស់យើង ដើម្បីរក្សាបាននូវគោលការណ៍នៃការជឿទុកចិត្តគ្នា និងការគោរពគ្នាទៅវិញទៅមក ការធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការជាក់ស្តែង និងការដោះស្រាយបញ្ហាប្រឈមដែលកំពុងកើតមានតាមរយៈកិច្ចសហការកាន់តែជិតស្និទ្ធ»

«យើងត្រូវ តែខិតខំប្រឹងប្រែងឱ្យរួមគ្នា ដើម្បីលើកកម្ពស់ការអភិវឌ្ឍប្រកបដោយនិរន្តរភាព និងចីរភាព ព្រមទាំងជំរុញបន្ថែមទៀតឱ្យសម្រេចបាននូវសហគមន៍មួយ ដែលមានជោគវាសនារួមគ្នា»។ នេះជាខ្លឹមសារបន្ថែមក្នុងសារលិខិត។

យកឱកាសនៃទិវាសប្តាហ៍នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងនេះ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានបង្ហាញពីការនៅតែប្តេជ្ញាចិត្តយ៉ាងពេញទំហឹងរបស់កម្ពុជាក្នុងការដើរតួនាទីយ៉ាងសកម្ម និងស្ថាបនាក្នុងការបង្កើតសហគមន៍មួយ ដែលប្រកបដោយសមាហរណកម្មកាន់តែជិតស្និទ្ធ ដោយឈរលើសន្តិភាពយូរអង្វែង វិបុលភាពរួមគ្នា និងចក្ខុវិស័យរួម សម្រាប់ការរីកចម្រើនប្រកបដោយចីរភាពនៃអនុតំបន់ និងប្រជាជន។

រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា ក៏ឆ្លៀតអរគុណចំពោះភាគីចិនសម្រាប់ការបន្តគាំទ្រ និងចូលរួមយ៉ាងសកម្មក្នុងការជំរុញក្របខ័ណ្ឌមេគង្គ-ឡានឆាង ជាពិសេសមូលនិធិពិសេស ដែលជាធនធានហិរញ្ញវត្ថុដ៏សំខាន់ដែលគាំទ្រគម្រោងនាពេលបច្ចុប្បន្ន និងអនាគតលើវិស័យសំខាន់ៗដូចជា អភិវឌ្ឍន៍ជនបទ ធនធានទឹក កសិកម្ម ការតភ្ជាប់ អប់រំ ទេសចរណ៍ ការអភិរក្សបេតិកភណ្ឌវប្បធម៌ និងការពង្រឹងសិទ្ធិអំណាចរបស់ស្ត្រី។

បើតាមការលើកឡើងរបស់រដ្ឋមន្ត្រីការបរទេសកម្ពុជា ចាប់តាំងពីការចាប់ផ្តើមនៅឆ្នាំ២០១៦ កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង បានបម្រើជាវេទិកាដ៏សំខាន់សម្រាប់ប្រជាជនទាំង៦ គឺ កម្ពុជា ចិន ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម ដើម្បីចូលរួមក្នុងកិច្ចសន្ទនាប្រកបដោយអត្ថន័យ ការផ្លាស់ប្តូរ និងកិច្ចសហការ ដែលផ្តោតលើសសរស្តម្ភសំខាន់ចំនួន ៣ រួមមាន (១)បញ្ហានយោបាយ និងសន្តិសុខ (២)ការអភិវឌ្ឍសេដ្ឋកិច្ច ប្រកបដោយចីរភាព និង (៣)សង្គម វប្បធម៌ និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន ដើម្បីសម្រេចបាននូវលទ្ធផលជាក់ស្តែង។

គោលបំណងស្នូលនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង គឺតំណាងដោយស្មារតីនៃភាពជាដៃគូ ស្មើភាពគ្នា ភាពជាថ្នាក់ដឹកនាំ ផលប្រយោជន៍រួម និងអនាគតរួមប្រកបដោយសន្តិភាព និងវិបុលភាព។ ជាមួយគ្នា កត្តាទាំងនោះបានផ្តល់អំណាចឱ្យដោះស្រាយបញ្ហាប្រឈមរួមគ្នា និងចាប់យកឱកាសសម្រាប់ការរីកចម្រើន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២១ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម២ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម