Connect with us

ព័ត៌មានជាតិ

ក្រសួងការងារ ដាក់ចេញវិធានការមួយចំនួនបង្កើនទំនុកចិត្តពី កម្មករ-និយោជិត មកលើយន្តការអធិការកិច្ចការងារ

បានផុស

នៅ

ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​ដាក់​ចេញ​នូវ​វិធានការ​មួយ​ចំនួន ដើម្បី​បង្កើន​ទំនុក​ចិត្ត​ពី​កម្មករ-និយោជិត និង​សាធារណជន មក​លើ​យន្តការ​អធិការកិច្ច​ការងារ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើ​តាម​ក្រសួង​ការងារ បានឱ្យដឹងថា វិធានការ​ទាំងនោះ​រួមមាន ផ្ដល់​ថាមភាព​ដល់​បញ្ជាការ​ឯកភាព​ក្រុម​អធិការកិច្ច​ជា​មជ្ឈមណ្ឌល​សម្របសម្រួល​ពិនិត្យ និង​វាយតម្លៃ​អធិការកិច្ច​ការងារ។ រៀបចំ​ផែនការ​សកម្មភាព​អធិការកិច្ច​ការងារ ដោយ​ផ្អែកលើ​កម្រិត​ហានិភ័យ ដោយមាន​ការពិគ្រោះ​យោបល់​ពី​ភាគី​ពាក់ព័ន្ធ។ ពង្រឹង​ភាព​ស្អាតស្អំ និង​ការ​អនុវត្ត​តួនាទី​របស់​អធិការ​ការងារ​តាមរយៈ​ការ​លើក​ទឹកចិត្ត និង​ការ​ចាត់​វិធានការ​វិន័យ។ បន្ត​ផ្ដល់​វិជ្ជា​ជី​វូប​នីយកម្ម តាមរយៈ​កម្មវិធី​បណ្ដុះបណ្ដាល និង​ការ​ចែករំលែក​បទ​ពិសោធ និង​ធ្វើ​ទំនើបកម្ម​ប្រព័ន្ធ​គ្រប់គ្រង​ទិន្នន័យ​សហគ្រាស គ្រឹះស្ថាន និង​អធិការកិច្ច​ការងារ ដើម្បី​បង្កើន​ប្រសិទ្ធភាព និង​តម្លាភាព។

ជាមួយ​គ្នា​នេះ​ដែរ កាលពី​ថ្ងៃទី ​១៨ ខែមករា ឆ្នាំ ​២០២៤ ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បានចេញ​សេចក្តីណែនាំ និង​ក្រើនរំលឹក​ដល់​ម្ចាស់ ឬ​នាយក​សហគ្រាស គ្រឹះស្ថាន​ផ្នែក​វាយ​ន​ភណ្ឌ កាត់ដេរ ផលិត​ស្បែកជើង និង​ផលិតផល​ធ្វើដំណើរ​ និង​កាបូប ដើម្បី​ធានាបាន​នូវ​ការអនុវត្ត​ការផ្តល់ និង​បើកប្រាក់​ឈ្នួល​ និង​អត្ថប្រយោជន៍​ផ្សេងៗ​ ដល់​កម្មករ-និយោជិត​ឱ្យ​បាន​ត្រឹមត្រូវ។

លោក កត្តា អ៊ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ឱ្យ​ដឹង​ថា ការ​ពង្រឹង​ការ​ធ្វើ​អធិការកិច្ច​ការងារ​របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ លើ​សហគ្រាស គ្រឹះស្ថាន​ផ្នែក​វាយ​ន​ភណ្ឌ កាត់ដេរ ផលិត​ស្បែកជើង និង​ផលិតផល​ធ្វើដំណើរ និង​កាបូប សម្រាប់​ឆ្នាំ ២០២៥ គឺជា​ការធានា​នូវ​ការ​គោរព​សិទ្ធិ​ការងារ លក្ខខណ្ឌ​ការងារ​សមរម្យ ដោយ​គ្រប់​ភាគី​ពាក់ព័ន្ធ​ត្រូវគោរព​ឱ្យបាន​ត្រឹមត្រូវ​ស្របតាម​ច្បាប់​ស្តីពី​ការងារ និង​ធានាបាន​នូវ​ការអនុវត្ត ការ​បើក​ផ្តល់ប្រាក់​ឈ្នួល និង​អត្ថប្រយោជន៍​ផ្សេងៗ សម្រាប់​កម្មករ-និយោជិត ជៀសវាង​មានការ​តវ៉ា ឬ​វិវាទ​ការងារ​កើតឡើង។

លោក​បាន​បន្តថា ការ​ពង្រឹង​អធិការកិច្ច​ការងារ​របស់​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ដើម្បី​សម្រេច​បាន​នូវ​គោលដៅ​របស់​កម្ពុជា ដើម្បី​ប្រែក្លាយ​សហគ្រាស​មួយ ជា​សហគមន៍​សុខសាន្ត​មួយ ដែល​ជា​ទិសដៅ​ការងារ​យ៉ាង​សំខាន់​របស់​ក្រសួង ក្នុងនាម​ជា​សេនាធិការ​របស់​រាជរដ្ឋាភិបាល​លើ​វិស័យ​ការងារ៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម