ព័ត៌មានជាតិ
សមាជិក ប.ស.ស បម្រើការងារតាមសហគ្រាសអាចមានសិទ្ធិស្នើសុំ ប្រាក់បំណាច់ប្រចាំថ្ងៃ ៧០% នៅពេលឈឺ ឬគ្រោះថ្នាក់
បេឡាជាតិសន្តិសុខសង្គម(ប.ស.ស) បានឱ្យដឹងថា ប្រសិនបើលោកអ្នកកំពុងបម្រើការងារនៅតាមក្រុមហ៊ុន រោងចក្រ សហគ្រាស គ្រឹះស្ថាន ដែលបានចុះបញ្ជីជាមួយ ប.ស.ស ហើយមានប័ណ្ណសមាជិក ប.ស.ស គឺអាចមានសិទ្ធិស្នើសុំប្រាក់បំណាច់ប្រចាំថ្ងៃ ៧០% នៅពេលឈឺ ឬគ្រោះថ្នាក់ ត្រូវសម្រាកព្យាបាលនៅមន្ទីរពេទ្យដៃគូរបស់ ប.ស.ស។

ប.ស.ស បានពន្យល់ថា ដើម្បីទទួលបានប្រាក់បំណាច់ប្រចាំថ្ងៃ ៧០% នៅពេលឈឺ ឬគ្រោះថ្នាក់ ត្រូវសម្រាកព្យាបាល លុះត្រាតែសមាជិក ប.ស.ស បានបំពេញលក្ខខណ្ឌដូចខាងក្រោមរួមមាន ៖ បានសម្រាកព្យាបាលចាប់ពី ៨ ថ្ងៃ ឡើងទៅ ដែលមានវេជ្ជបញ្ជាត្រឹមត្រូវរបស់គ្រូពេទ្យព្យាបាល នៅមន្ទីរពេទ្យដៃគូរបស់ ប.ស.ស។ បានបង់ភាគទានយ៉ាងតិចចំនួន ២ ខែជាប់គ្នា ឬចំនួន ៦ ខែ ក្នុងរយៈពេល ១២ ខែចុងក្រោយ គិតមកដល់ខែដែលមានបញ្ហាសុខភាព និងគ្រោះថ្នាក់ (ផ្នែកថែទាំសុខភាព) និងកំពុងបំពេញការងារនៅតាម ក្រុមហ៊ុន រោងចក្រ សហគ្រាស គ្រឹះស្ថាន ដែលបានចុះបញ្ជីជាមួយ ប.ស.ស។

លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានមានប្រសាសន៍ថា គិតត្រឹមសប្ដាហ៍ទី ៤ ខែមករា ឆ្នាំ ២០២៥ នេះ ប.ស.ស មានសមាជិកកើនឡើងដល់ ២ ៧៨៥ ៥២៦ នាក់ ស្រី ១ ៥៤៤ ២២៣ នាក់ ក្នុងនោះ បុគ្គលស្ថិតក្នុងវិស័យសាធារណៈចំនួន ៤៩៥ ៥៩៣ នាក់ , បុគ្គលក្រោមបទប្បញ្ញត្តិច្បាប់ស្តីពីការងារចំនួន ១ ៦០៣ ៤៨២ នាក់ , បុគ្គលស្វ័យនិយោជន៍ ចំនួន ៥២៣ ០១៣ នាក់ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស ចំនួន ១៦៣ ៤៣៨ នាក់។

លោក កត្តា អ៊ន បានបន្តទៀតថា ការកើនឡើង នៃចំនួនសមាជិក ប.ស.ស ជាបន្តបន្ទាប់នេះ ដោយសារប្រជាពលរដ្ឋមានជំនឿទុកចិត្តមកលើសេវា ប.ស.ស និងយល់ដឹងពីអត្ថប្រយោជន៍ផ្សេងៗ។ មានប័ណ្ណ ប.ស.ស ជួយសម្រាលបន្ទុកនៅក្នុងគ្រួសារបានយ៉ាងច្រើននៅពេលទៅពិគ្រោះ និងព្យាបាលជំងឺផ្សេងៗ តាមមូលដ្ឋានសុខាភិបាលជាដៃគូជាមួយ ប.ស.ស ព្រោះរាល់ការចំណាយគឺជាបន្ទុករបស់ ប.ស.ស។

សមាជិក ប.ស.ស ទាំងអស់ អាចទៅទទួលសេវាពិនិត្យ និងព្យាបាលជំងឺនៅតាមមូលដ្ឋានសុខាភិបាល ដែលជាដៃគូជាមួយ ប.ស.ស សរុបចំនួន ១,៥៩៥ មូលដ្ឋាន ក្នុងនោះ មូលដ្ឋានសុខាភិបាលឯកជន ចំនួន ១៦៣ មូលដ្ឋាន៕
អត្ថបទ ៖ សំអឿន

-
សន្តិសុខសង្គម៥ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក