Connect with us

ព័ត៌មានជាតិ

រដ្ឋបាលខេត្តសៀមរាប បើកយុទ្ធនាការគ្រប់គ្រាន់ក្រោមពាក្យស្លោក “ជីវជាតិគ្រប់គ្រាន់ អាហារគ្រប់គ្រាន់”

បានផុស

នៅ

រដ្ឋបាលខេត្តសៀមរាប សហការជាមួយអង្គការទស្សនៈពិភពលោកអន្តរជាតិ  ប្រចាំនៅកម្ពុជា នៅរសៀលថ្ងៃទី ២៤ ខែ មីនា ឆ្នាំ២០២៥ បានបើកយុទ្ធនាការ គ្រប់គ្រាន់ ដើមី្បកុមារកម្ពុជា ទទួលបានជីវជាតិគ្រប់គ្រាន់ អាហារគ្រប់គ្រាន់ ព្រមទាំងផ្សព្វផ្សាយពីផលិតផលត្រីកែច្នៃ និង ផលិតផលកសិកម្មក្នុងស្រុក ដែលបានប្រារព្វធ្វើឡើងនៅសួនច្បារព្រះរាជដំណាក់ ខេត្តសៀមរាប។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ជេនេស អ៊ីម៉ានូអែល ហ្គីនទីញ នាយកប្រចាំប្រទេសនៃអង្គការទស្សនៈពិភពលោកអន្តរជាតិ  ប្រចាំនៅកម្ពុជា បានលើកឡើងថា បច្ចុប្បន្នអង្គការទស្សនៈពិភពលោក បានសហការជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងអ្នកពាក់ព័ន្ធ ក្នុងការឆ្លើយតបយ៉ាងសកម្ម ទៅនឹងសុខុមាលភាពកុមារកម្ពុជានៅតាមមូលដ្ឋាន និងសហគមន៍ឲ្យបានសមស្របតាម រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្រ បញ្ចកោណដំណាក់កាលទី១ ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព កសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ សំដៅបន្តពង្រឹងតួនាទី និងការអភិវឌ្ឍវិស័យកសិកម្មឲ្យទំនើប សម្បូរបែប និងមានភាពធន ដែលគាំទ្រដល់ការអភិវឌ្ឍជនបទសំដៅធានាសន្តិសុខស្បៀង និងសុវត្ថិភាពស្បៀង បង្កើនតម្លៃបន្ថែមខ្ពស់ ជំរុញការប្រកួតប្រជែង និងលើកកម្ពស់គុណភាពជីវភាពនៅជនបទផងដែរ ។ លោកបន្ដថា តាមការបង្ហាញថាបាយ និងស្ករបានគ្រប់ដណ្តប់ជិត ៨០% នៃ បរិមាណកាឡូរី ដែលធ្វើឲ្យរបបអាហារខ្វះសារធាតុចិញ្ចឹមសំខាន់ៗ ប្រហែល ៤២% នៃកុមារ អាយុ ៦-២០ ខែ ទទួលបានរបបអាហារដែលអាចទទួលយកបានតិចតួចបំផុត ។

លោក លី សារី អភិបាលរងខេត្តសៀមរាប បានគាំទ្រ និងផ្ដល់កិច្ចសហការដល់អង្គការទស្សនៈពិភពលោក ដើម្បីរៀបចំពិធីសម្ពោធយុទ្ធនាការគ្រប់គ្រាន់ ក្រោមពាក្យស្លោក ជីវជាតិគ្រប់គ្រាន់ អាហារគ្រប់គ្រាន់ ដល់កុមារទូទាំងប្រទេសកម្ពុជានេះឡើង ដើម្បីអំពាវនាវឲ្យមានការវិនិយោគ ភាពជាម្ចាស់ និងការប្តេជ្ញាចិត្តពីភាគីពាក់ព័ន្ធ ដើម្បីកែលម្អរបបអាហារដែលមានសុខភាព ជម្រុញការប្ដេជ្ញាចិត្ត ក្នុងចំណោមភាគីពាក់ព័ន្ធនានា ក្នុងការអនុវត្តយុទ្ធសាស្ត្រសន្តិសុខភាពស្បៀងជាតិ ឆ្នាំ២០២៤-២០២៨ ដើម្បីលើកកម្ពស់ការយល់ដឹង និងផ្សព្វផ្សាយស្តី អំពីសុវត្ថិភាពចំណីអាហារ របបអាហារដែលមានសុខភាពល្អ ការជ្រើសរើសអាហារ និងទម្លាប់នៃការបរិភោគឲ្យបានសមស្របដូចជាបន្លែបៃតង ដែលជួយផ្ដល់អាហារូបត្ថម្ភដល់កុមារយ៉ាងខ្លាំងផងដែរ ។

លោក លី សារី បញ្ជាក់ថា តាមការព្យាករណ៍ ការកើនឡើងនៃតម្លៃអាហារ ១០% នៅឆ្នាំ២០៣០ និង ២០% នៅឆ្នាំ២០៥០ ដោយសារការកើនឡើងនៃ ថ្លៃដើមធាតុចូលកសិកម្ម វិបត្តិហិរញ្ញវត្ថុសកល សង្គ្រាម និងការប្រែប្រួលអាកាសធាតុដែលអាចធ្វើឲ្យប្រជាជន ដែលងាយរងគ្រោះអាចជួបការលំបាកកាន់តែខ្លាំង ក្នុងការទទួលបានអាហារដែលមានជីវជាតិ ។ កត្តាទាំងនេះ រួមចំណែកដល់អសន្តិសុខស្បៀង និងគម្រាមកំហែងដល់ស្ថានភាពអាហារូបត្ថម្ភរបស់ប្រជាពលរដ្ឋងាយរងគ្រោះ បំផុត ជាពិសេសស្ត្រី និងកុមារ ។ លោកបានបន្តទៀតថា ការដោះស្រាយបញ្ហាប្រឈម អសន្តិសុខស្បៀង និងស្ថានភាពអាហារូបត្ថម្ភ តម្រូវឲ្យមានវិធីសាស្ត្រ មានលក្ខណៈចម្រុះ និងបរិយាបន្ន តាមរយៈការលើកកម្ពស់ភាពចម្រុះនៃរបបអាហារ ការធ្វើឲ្យប្រសើរឡើងនូវ លទ្ធភាពទទួលបានអាហារដែលមានជីវជាតិ ការធ្វើពិពិធកម្មកសិកម្ម និងការអនុវត្តគោលនយោបាយដែលកាត់ បន្ថយផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុលើការធ្វើផលិតកម្ម និងតម្លៃម្ហូបអាហារ ។ ដើម្បីឆ្លើយតបបញ្ហាទាំងនេះ រាជរដ្ឋាភិបាលកម្ពុជា បានខិតខំ និងផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំង ដោយបានថ្លែងនៅឱកាសទិវាអាហារូបត្ថម្ភជាតិលើកទី១១ កាលពី ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ កន្លងទៅ ដែលមានខ្លឹមសារសំខាន់ៗ គឺ ត្រូចលនាប្រជាពលរដ្ឋឲ្យដាំដុះនិងចិញ្ចឹមសត្វជាលក្ខណៈគ្រួសារ តាមសហគមន៍ និង តាមសាលារៀន ដើម្បីបង្កើនភាពមានស្បៀងឲ្យបានគ្រប់គ្រាន់ទាំងបរិមាណ គុណភាព សុវត្ថិភាព និងធានាឲ្យមានប្រភពស្បៀងអាហារចម្រុះមុខច្រើនជាងមុន ដើម្បីបរិភោគ រួមមានគ្រាប់ធញ្ញជាតិ បន្លែ ផ្លែឈើ ត្រី សាច់ ស៊ុត ដែលសម្បូរទៅដោយសារជាតិចិញ្ចឹម និងបរិភោគទឹកមានសុវត្ថិភាព និងប្រតិបត្តិ អនាម័យ  ដើម្បីទទួល បានអាហារូបត្ថម្ភ និងមានសុខភាពល្អ ជាពិសេសត្រូវបង្កើនចលនាយុវជនយល់ដឹងពី របៀបធ្វើម្ហូបអាហារខ្មែរ និងលើកកម្ពស់ការបរិភោគអាហារចម្រុះបែបប្រពៃណីខ្មែរ ដោយប្រើប្រាស់អំបិលស្ករ ខ្លាញ់ និងសារធាតុបន្ថែម រសជាតិផ្សេងៗទៀតក្នុងកម្រិតសមល្មម និងគាំទ្រដល់អ្នកផលិតម្ហូបអាហារ ខ្មែរដែលសម្បូរសារជាតិ និងមាន សុវត្ថិភាព ៕

ដោយ៖ គឿនវេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៨ វិនាទី មុន

រដ្ឋបាលខេត្តសៀមរាប បើកយុទ្ធនាការគ្រប់គ្រាន់ក្រោមពាក្យស្លោក “ជីវជាតិគ្រប់គ្រាន់ អាហារគ្រប់គ្រាន់”

ព័ត៌មានជាតិ៦ នាទីutes មុន

សម្ដេចធិបតី ឱ្យសហគមន៍ខ្មែរឥស្លាម សហការគ្នា មិនត្រូវយកសាសនាធ្វើអាជីវកម្ម និងបង្កភាពជ្រុលនិយម

ព័ត៌មានជាតិ២២ នាទីutes មុន

សមាជិក ប.ស.ស បម្រើការងារតាមសហគ្រាសអាចមានសិទ្ធិស្នើសុំ ប្រាក់បំណាច់ប្រចាំថ្ងៃ ៧០% នៅពេលឈឺ ឬគ្រោះថ្នាក់

បុណ្យទន្លេ
ព័ត៌មានជាតិ២៧ នាទីutes មុន

បុណ្យទន្លេ៣ថ្ងៃ ខេត្តតាកែវទទួលបានប្រជាពល​រដ្ឋ និងភ្ញៀវទេសចរសរុបជាង ៣៥ម៉ឺននាក់

ព័ត៌មានអន្ដរជាតិ២៩ នាទីutes មុន

ចិន ទាត់ចោលរបាយការណ៍ដែលថា ខ្លួនចូលរួមបេសកកម្មរក្សាសន្តិភាពនៅអ៊ុយក្រែន 

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

ពូទីន ឲ្យ​ពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួន​កាន់កាប់ ​ចុះ​សញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន

ព័ត៌មានជាតិ១៤ ម៉ោង មុន

រដ្ឋមន្ត្រីមហាផ្ទៃ ដឹកនាំអភិបាលខេត្ត និងស្នងការខេត្ត៣ទៅឡាវ ដើម្បីបង្កើនល្បឿនទប់ស្កាត់គ្រឿងញៀនឆ្លងដែន

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

អាមេរិក ទម្លាក់គ្រាប់បែកនៅយេម៉ែន ឯអ៊ីស្រាអែល វាយប្រហារនៅហ្គាហ្សា សម្លាប់មនុស្ស ច្រើននាក់

នយោបាយ១៨ ម៉ោង មុន

អ្នកនាំពាក្យទាត់ចោលព័ត៌មានមិនពិតដែលទាញសម្ដេច ស ខេង ទៅនឹងចលនាខុសច្បាប់នៅក្រៅប្រទេស

Sokha Hotels

ព័ត៌មានពេញនិយម