Connect with us

ព័ត៌មានជាតិ

កម្ពុជាលើកទឹកចិត្តសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ សម្លឹងមើលឱកាសពង្រីកការវិនិយោគបន្ថែមនៅកម្ពុជា

បានផុស

នៅ

បន្ថែមពីប្រតិបត្តិការលើវិស័យធនាគារ និងហិរញ្ញវត្ថុ កម្ពុជាបានលើកទឹកចិត្តដល់សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) សម្លឹងមើលឱកាសពង្រីកការវិនិយោគរបស់ខ្លួនទៅលើវិស័យសក្តានុពលផ្សេងទៀតរបស់កម្ពុជា ដែលជាការចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការលើកទឹកចិត្តដល់ស្ថាប័ន IFC ពេលនេះ បានធ្វើឡើងតាមរយៈលោកឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី នៅក្នុងពេលដែលលោកទទួលជួបជាមួយលោកស្រី Towfiqua Hoque តំណាងសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) ប្រចាំកម្ពុជា កាលពីព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ ដើម្បីស្វែងយល់ឱ្យកាន់តែស៊ីជម្រៅអំពីឱកាសពង្រីកការវិនិយោគនៅកម្ពុជា។

ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានចែករំលែកពីសាវតា និងដំណើរការវិវត្តនៃវិស័យធនាគារ និងមីក្រូហិរញ្ញវត្ថុនៅកម្ពុជា ដោយបានភ្ជាប់នឹងការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ IFC ដែលបានចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច ជាពិសេសក្នុងការវិនិយោគ និងវិស័យឯកជន។ ក្នុងន័យនេះ លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ បានស្នើ និងជំរុញឱ្យ IFC សិក្សាពង្រីកប្រតិបត្តិការនៅកម្ពុជា ទាំងទំហំ និងវិសាលភាពវិនិយោគទៅលើវិស័យផ្សេងទៀតក្រៅពីវិស័យធនាគារ និងហិរញ្ញវត្ថុ។

តបនឹងការសំណើរខាងលើ លោកស្រី Towfiqua Hoque បានទទួលយក និងសន្យានាំសំណើរាយការណ៍ជូនថ្នាក់ដឹកនាំ IFC ដើម្បីពិនិត្យលទ្ធភាពពង្រីកប្រតិបត្តិការបន្ថែមទៀតនៅកម្ពុជា ដោយផ្ដោតលើវិស័យពាណិជ្ជកម្ម វិនិយោគ ហិរញ្ញវត្ថុ កសិកម្ម កសិ-ពាណិជ្ជកម្ម ឧស្សាហកម្ម ថាមពល ហេដ្ឋារចនាសម្ព័ន្ធ ឡូជីស្ទីក និងការដឹកជញ្ជូន។

លោកស្រី តំណាងសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ ក៏បានបង្ហាញការកត់សម្គាល់ឃើញរបស់លោកស្រីចំពោះវិស័យឯកជននៅកម្ពុជា គឺមានដំណើរការល្អ និងដោយរលូន ទាំងក្នុងវិស័យសហគ្រាសធុនតូច និងធម្យម (SMEs) និងក្នុងវិស័យកម្រិត Micro ពិសេសភាពរស់រវើកនៃប្រជាជនកម្ពុជា ក្នុងនាមជាសេដ្ឋកិច្ចកំពុងរីកចម្រើន។

ជាការចាប់អារម្មណ៍ ភាគីទាំងពីរក៏បានពិភាក្សាអំពីស្ថានភាពនៃវិស័យឥណទាន និងការធានាស្ថិរភាពហិរញ្ញវត្ថុ ក៏ដូចជាភាពមិនប្រាកដប្រជានៃស្ថានភាពភូមិសាស្ត្រនយោបាយនៅលើសាកលលោក។ ការណ៍នេះ គឺទាមទារនូវការបន្តពង្រឹងភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការរវាង IFC និងកម្ពុជា ពិសេសលើការធ្វើពាណិជ្ជកម្ម។ នេះជាការបន្ថែមរបស់លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៧ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម