Connect with us

ព័ត៌មានជាតិ

សិស្ស​សាលា​រាប់​រយនាក់ ចូលរួមសម្អាតបរិស្ថានតាមដងផ្លូវជាតិ​ លើកកម្ពស់សោភណភាពក្នុងមូលដ្ឋាន

បានផុស

នៅ

សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ នៃអនុវិទ្យាល័យអញ្ចាញ បានចូលរួមជាមួយអាជ្ញាធរឃុំដារ រួមទាំងប្រជាពលរដ្ឋ សរុបប្រមាណជា ៤១២នាក់ នាំគ្នាសម្អាតបរិស្ថានអមនៅតាមដងផ្លូវជាតិលេខ ៧ ស្ថិត​នៅ​ក្នុងឃុំដារ ស្រុកចិត្របុរី ខេត្តក្រចេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងសកម្មភាពចុះសម្អាតបរិស្ថាននេះ សមាជិកទាំងអស់ ត្រូវបានចែកសមាជិកជាពីរក្រុម និងមានពីរគោលដៅ។ ក្នុងនោះ គោលដៅទី១ ចាប់ផ្តើមពីរដ្ឋបាលឃុំដារ ទៅដល់ផ្លូវបំបែករមណីយដ្ឋានកោះសុក្រម ក្នុងភូមិដារ និងគោលដៅទី២ ចាប់ផ្តើមពីរដ្ឋបាលឃុំដារ ទៅដល់ចំនុចផ្លូវបត់វាលអណ្ដាស ក្នុងភូមិខ្សារ ដែលមានចម្ងាយ ប្រមាណជា ៩គីឡូម៉ែត្រ នេះតាមការឲ្យដឹងពីលោក ឈាង វត មេឃុំដារ។

លោក បានបន្តថា ការចូលរួមសម្អាតបរិស្ថាននៅថ្ងៃនេះ គឺក្នុងគោលបំណងថែរក្សាបរិស្ថានឲ្យបានស្អាត ដើម្បីមូលដ្ឋានគ្មានសម្រាម ចូលរួមទប់ស្កាត់ការប្រើប្រាស់ថង់ផ្លាស់ស្ទីច ដើម្បីលើកកម្ពស់សម្រស់សោភណ្ឌ័ភាពសុខភាពសាធារណៈ ក៏ដូចជា សុខភាពប្រជាជន ក្នុងមូលដ្ឋាន និងជាការបំផុសគំនិតឲ្យយុវជន សិស្សានុសិស្ស ប្រជាពលរដ្ឋ ចេះស្រឡាញ់បរិស្ថាន ចូលរួមការពារបរិស្ថាន តាមរយៈសាលារៀនគ្មានសំរាម សហគមន៍គ្មានសំរាម។ ហើយក៏ជាសារមួយរំលឹកដាក់តឿនដល់ប្រជាពលរដ្ឋឲ្យចូលរួមរក្សាទុកដាក់គ្រប់គ្រងសំរាមឲ្យបានល្អ កុំចោលពាសវាលពាសកាល។

លោកបានបញ្ជាក់ថា ការចុះសម្អាតបរិស្ថាននេះដែរ ក៏មានការចូលរួមពីលោក យិន វណ្ណៈ អភិបាលស្រុកចិត្របុរី និងមន្ត្រីនៃមន្ទីរបរិស្ថានខេត្តផងដែរ។

ទន្ទឹមនឹងនោះ លោក ឈាង វត មេឃុំដារ បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋដែររស់នៅអមទាំងសងខាង តាមបណ្តោយដងផ្លូវជាតិលេខ ៧ នៅក្នុងឃុំដារ ចងទង់ជាតិនៅមុខផ្ទះឲ្យបានគ្រប់ៗគ្នា ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ និងដើម្បីសោភណ្ឌ័ភាពផងដែរ៕ អត្ថបទ៖ ប្រុញ វិធិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១០ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២៤ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១២ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម