Connect with us

ព័ត៌មានជាតិ

សហគមន៍កសិកម្មបៃតងគោកស្រុក នាំចេញដើមខ្ទឹម ជាង១០០តោន ក្នុង១ខែ ទៅកាន់ទីផ្សារ

បានផុស

នៅ

ដំណាំ៣ប្រភេទ មានតាសក់ ត្រប់ និងខ្ទឹម ជាសក្តានុពលនៃសហគមន៍បន្លែគោកស្រុក នៅលើផ្ទៃដី ២២១ហិកតា ស្ថិតនៅភូមិគោកស្រុក ឃុំគោកស្រុក ស្រុកតំបែរ ខេត្តត្បូងឃ្មុំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សហគមន៍អាចផលិតនាំចេញខ្ទឹមដើម ក្នុង១ថ្ងៃពី ៣តោន ទៅ៨តោន ទៅកាន់ទីផ្សារ។ ទិន្នផលខ្ទឹមឆ្នាំនេះ និងឆ្នាំទៅមិញ មិនខុសគ្នាប៉ុន្មាននោះទេ តែតម្លៃខុសគ្នា ឆ្នាំនេះតម្លៃ២ពាន់៥រយរៀល ខណៈឆ្នាំទៅ ៣ពាន់៥រយរៀល ក្នុង១គីឡូក្រាម។ ផលមិនខាតពីការដាំដុះបានជំរុញឲ្យកសិករសហគមន៍ពង្រីកផ្ទៃដីដាំបន្ថែមទៀត ដើម្បីផ្គត់ផ្គង់ទីផ្សារ ព្រោះខ្ទឹមលក់ដាច់គ្រប់រដូវ កសិករអាចរកប្រាក់ចំណូលមកដោះស្រាយជីវភាពឲ្យបានប្រសើរឡើង។

លោក ស៊ាន សេងហឿន អាយុ៤៣ឆ្នាំ រស់នៅភូមិ ឃុំខាងលើបានបញ្ជាក់ឲ្យដឹងថា គាត់បានប្រកបរបរដាំខ្ទឹមនេះ មានរយៈពេល៥ឆ្នាំមកហើយ គាត់អាចដាំបាន៥ដងក្នុង១ឆ្នាំ។ ដោយប្រើពេល១ខែ ១០ថ្ងៃ យើងចាប់ប្រមូលផលហើយ លើផ្ទៃដី៤០អា វាឲ្យផលបាន៦តោន រីឯតម្លៃតាមហាងឆេងទីផ្សារ។ លោក ស៊ាន សេងហឿន បញ្ជាក់ថា ឆ្នាំ២០២៥នេះដើមខ្ទឹមលក់បានតែ២៥០០រៀល ក្នុង១គីឡូក្រាម ទាបជាងឆ្នាំទៅ ១ពាន់រៀល ខ្ទឹមមិនពិបាកលក់ទេ មានម៉ូយចូលទិញដល់ទីចម្ការតែម្តង។

លោក តឿ ស៉ីងសង់ អាយុ៣២ឆ្នាំ រស់នៅភូមិ ឃុំខាងលើដែរ បានឲ្យដឹងថា ការដាំដុះដំបូងត្រូវភ្ជួររាស់ដីឲ្យស្អាត ពូនរង ដាក់ជីទ្រាប់បាត កំចាត់សត្វល្អិត និងស្រោចទឹក១ថ្ងៃ២ដង។ ភាពប្រឈមត្រូវការពារ កំចាត់សត្វល្អិត ខ្ទឹមរលាកត្រួយ និងរលួយគល់ នោះទើបកសិករទទួលបានផល។ សព្វថ្ងៃ ការដាំដុះប្រឈមនឹងការខ្វះទឹក ដូចនេះ កសិករស្នើដល់អាជ្ញាធរខេត្ត និងក្រសួងកសិកម្ម ជួយជីកស្រះទឹកឲ្យបានច្រើន ដើម្បីជួយសម្រួលដល់កសិករក្នុងសហគមន៍។

លោក ទេន ទុំ អាយុ៣៨ឆ្នាំ ជាប្រធានសហគមន៍កសិកម្មបៃតងគោកស្រុក រស់នៅភូមិ ឃុំ ជាមួយកសិករដែរ បានបញ្ជាក់ឲ្យដឹងថា សហគមន៍បន្លែគោកស្រុក មានផ្ទៃដីផលិតការដាំដំណាំ ចំនួន ២២១រយហិកតា ផ្ទៃដីដាំខ្ទឹមមានចំនួន៦៤ហិកតា និងដាំដុះផ្សេងទៀតមាន ជី តាសក់ ននោង ប៉េងប៉ោះ ដាឡាត់ ខាត់ណា ត្រឡាច ល្ពៅ ល្ពៅ ត្រប់ ដំឡូង ស្រូវ សណ្តែក និងខ្ទឹម ។ល។ ដោយឡែក ខ្ទឹម លក់ទៅកាន់ទីផ្សារ បានច្រើនជាងគេ ក្នុង១ខែៗ ពី១រយតោន ទៅ១៥០តោន ដោយសារកសិករមានបច្ចេកទេសដាំដុះបានត្រឹមត្រូវ ហើយខ្ទឹមមានទីផ្សារស្រួលលក់៕

អត្ថបទ៖ សាន វិឡែម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ដើមខ្ទឹម
ព័ត៌មានជាតិ១៨ វិនាទី មុន

សហគមន៍កសិកម្មបៃតងគោកស្រុក នាំចេញដើមខ្ទឹម ជាង១០០តោន ក្នុង១ខែ ទៅកាន់ទីផ្សារ

ព័ត៌មានអន្ដរជាតិ៨ នាទីutes មុន

UN កាត់បន្ថយវត្តមាននៅហ្គាហ្សា ក្រោយ​បុគ្គលិកជំនួយត្រូវបានសម្លាប់ដោយ​អ៊ីស្រាអែល

ព័ត៌មានអន្ដរជាតិ១៣ នាទីutes មុន

ចំណែកទីផ្សាររបស់ Tesla នៅអឺរ៉ុប បន្តធ្លាក់ចុះនៅខែកុម្ភៈ

ព័ត៌មានជាតិ១៧ នាទីutes មុន

ថ្ងៃ ៨ មេសា ​​តភ្ជាប់​ស្ពានខ្ពស់ជាងគេលើផ្លូវជាតិ​​លេខ​ ១០ រួច​បើក​ឲ្យពលរដ្ឋ​ធ្វើដំណើរបណ្តោះអាសន្ន

ព័ត៌មានជាតិ២២ នាទីutes មុន

បណ្ឌិត ជា សិរី៖ ការបង្កើនប្រើប្រាស់ប្រាក់រៀលនឹងជួយបញ្ជៀសផលប៉ះពាល់​អវិជ្ជមានមកលើសេដ្ឋកិច្ច​

Sokha Hotels

ព័ត៌មានពេញនិយម