ព័ត៌មានជាតិ
ទីអារាមមួយកន្លែង ផ្តើមរៀបចំឡើងវិញ ក្រោយបោះបង់ជាយូរឆ្នាំ
ប្រជាពលរដ្ឋរស់នៅក្នុងឃុំរស្មីសង្ហា ក្នុងស្រុករតន:មណ្ឌល នៃខេត្តបាត់ដំបង សប្បាយចិត្តក្រោយឃើញទីអារាមមួយកន្លែងចាប់ផ្តើមរៀបចំឡើងវិញ សម្រាប់គោរពប្រតិបត្តិលើវិស័យសាសនា ក្រោយវត្តមួយនេះត្រូវបានទុកចោលស្ទើរបោះបង់ទាំងស្រុងអត់មានអ្នកគ្រប់គ្រងជាយូរឆ្នាំមកហើយនោះ។

ប្រជាពលរដ្ឋបានឲ្យដឹងថា ការរៀបចំវត្តដែលមានសក្តានុពលផ្នែកវិស័យទេសចរណ៍នេះ ផ្តើមចេញពីលោកសង្ឃមួយអង្គមកពីវត្តភ្នំសំពៅ មកជួយគ្រប់គ្រងនិងរៀបចំ។ បើគិតមកដល់ពេលនេះ បានជាងកន្លះខែហើយដែលឃើញសកម្មភាពរបស់ព្រះអង្គមករៀបចំសំអាត និងមានព្រះសង្ឃមួយចំនួនមកគង់ឡើងវិញ ហើយប្រជាពុទ្ធបរិស័ទក៏បានជួយក្នុងការរៀបចំសំអាតផងដែរ។

បើតាមប្រជាពលរដ្ឋ វត្តមួយនេះបង្កើតឡើងនៅជាប់កូនភ្នំមួយកន្លែង ដែលសម្បូរទៅដោយផ្ទាំងដុំថ្មធំៗដុះបន្តុបគ្នា ហើយមានល្អាងធំ២ ខណះល្អាងទីមួយមានឈ្មោះថា “ល្អាងទិព្វវិមាន” ដែលត្រូវបានរៀបចំបានយ៉ាងល្អប្រណិតគួរជាទីគយគន់ និងជាកន្លែងបដិបត្តិធម៌យ៉ាងស្ងប់ស្ងាត់។
លោកអាចារ្យ រ៉េត បានថ្លែងប្រាប់កម្ពុជាថ្មីថា ល្អាងភ្នំទីមួយដែលដាក់ថា ល្អាងទិព្វវិមាននេះមានទំហំធំទូលាយ បើគិតជា ចំនួនមនុស្សវិញទោះចូលមកលេងកម្សាន្តចំនួន ២ ពាន់នាក់ជាងក៏មិនចង្អៀតដែរ។ ដោយឡែកល្អាងទី ២ មិនមានការរៀបចំនោះទេ ហើយក៏គ្មានអ្នកចូលទៅដែរ។

លោកថា វត្តមួយនេះ គឺលោកជាអ្នកផ្តួចផ្តើមបង្កើតជាមួយអ្នកភូមិលើទំហំដីជាង ២ ហិកតាក្នុងអំឡុងឆ្នាំ ២០១៦ ហើយដោយសារតែការគ្រប់គ្រង មានការច្រណែនគ្នានិងលាភសក្ការះ ទើបបានបែកបាក់គ្នា ហើយវត្តក៏នៅឯកាតែម្តង។
បើតាមលោកអាចារ្យរូបនេះ វត្តមហាសាមគ្គីគិរីបរិសុទ្ធ (ហៅវត្តទិព្វវិមាន) មានទីតាំងស្ថិតនៅភូមិរស្មីសង្ហា ឃុំរស្មីសង្ហា ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។
សក្តានុពលវត្តនេះមានធំធេងណាស់លើវិស័យទេសចរណ៍ បើសិនរៀបចំបានល្អប្រសើរ ហើយស្ថាបនាជាផ្លូវអមជុំវិញភ្នំសម្រាប់ភ្ញៀវដើរកម្សាន្ត ជាមួយទេសភាពផ្សេងៗ។


លោកបន្តថា “បើតាមខ្ញុំដឹងថ្មីៗនេះ ខាងជំនាញបានធ្វើការវាស់វែង គឺភ្នំនេះមានបណ្តោយ ១ ៨០០ ម៉ែត្រ ក្នុងនោះដីវត្តចំនួន ២ ហិកតា និង ១ រ៉ៃផង”។ លោកបន្តថា វត្តនេះ ទឹកនិងភ្លើងមានគ្រប់គ្រាន់ ដោយមានខួងអណ្តូង ១ មានទឹកប្រើប្រាស់គ្រប់គ្រាន់។
ព្រះភិក្ខុ សឺន មានសង្ឃដីការថា ព្រះអង្គនឹងខិតខំស្តារវត្តមួយនេះឡើងវិញ ក្រោយពីអាជ្ញាធរខេត្តបានឲ្យព្រះអង្គនិមន្តទៅជួយគ្រប់គ្រងនិងរៀបចំ អស់រយះពេលជិតមួយខែមកនេះ។ ខណះការរៀបចំ ព្រះអង្គបានសាងសង់និងស្ថាបនាជាបន្តបន្ទាប់ ក្រោមការជួយជ្រុំជ្រែងពីសប្បុរសខ្លះៗ ក្រៅពីកុដិចាស់ៗមានចំនួន១០កុដិ។
ព្រះអង្គបានបង្រៀនធម៌ដល់កូនៗនេនៗបន្ថែម ដើម្បីពង្រឹងផ្នែកធម៌ឲ្យកាន់តែល្អប្រសើរ សម្រាប់ជាការគោរពប្រិបត្តិរបស់ពុទ្ធបរិស័ទ្ធទូទៅផងដែរ។
ព្រះអង្គថា “តាមពិតវត្តមួយនេះ អាត្មាមើលឃើញ មានសក្តានុពលណាស់ បើមើលតាមទិដ្ឋភាពជុំវិញវត្ត ហើយមានល្អាងភ្នំដ៏ធំទូលាយថែមទៀត ដែលនឹងរៀបចំជាល្អាងសាសនាដ៏ស័ក្តសិទ្ធមួយសម្រាប់ពុទ្ធបរិស័ទគោរពបូជា”៕
អត្ថបទ៖ សៅ សារិទ្ធ

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២៤ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ