ព័ត៌មានជាតិ
ឆេះព្រៃ២កន្លែង មិនដឹងមូលហេតុ សំណាងល្អត្រូវបានកម្លាំងនគរបាលអន្តរាគមន៍ពន្លត់ទាន់
កែប ៖ នៅល្ងាចថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ កម្លាំងនគរបាលខេត្ត ស្រុក និងក្រុង ក្រោមការបញ្ជាដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការនគរបាលខេត្តកែប បានអន្តរាគមន៍ចុះជួយពន្លត់ភ្លើងឆេះព្រៃភ្នំចំនួន២កន្លែង ដោយប្រើរថយន្តបាញ់ទឹកពន្លត់ជាច្រើនគ្រឿង។

ទាក់ទិននឹងករណីឆេះព្រៃខាងលើ យោងតាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ភ្លើងបានឆាបឆេះព្រៃចំនួន២កន្លែងផ្សេងគ្នា ដោយមួយកន្លែងកើតឡើងនៅចំណុចជើងភ្នំអង្កោល ស្ថិតនៅភូមិអង្កោល ឃុំអង្កោល ស្រុកដំណាក់ចង្អើរ និងមួយកន្លែងទៀត នៅចំណុចដីឡូតិ៍មួយកន្លែងផ្លូវឡើងបឹងហ្គាឡូកែបលុច្ស ស្ថិតនៅភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប។

ប្រភពដដែលបានបញ្ជាក់ទៀតថា ហេតុការណ៍ទាំង២លើកខាងលើនេះ កម្លាំងនគរបាលយើងគ្រប់គ្រងស្ថានភាពបាន១០០% និងពន្លត់ភ្លើងឆេះព្រៃរលត់ទាំងស្រុង ដោយមិនបណ្តាលឲ្យឆេះរាលដាលប៉ះពាល់ដល់ដំណាំ ឬលំនៅឋានប្រជាពលរដ្ឋនោះឡើយ។

ជាមួយគ្នានេះដែរ អាជ្ញាធរ និងសមត្ថកិច្ចក្នុងតំបន់ ក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋយើងត្រូវប្រុងប្រយ័ត្នឲ្យបានខ្ពស់ចំពោះគ្រោះអគ្គិភ័យ ព្រោះខណៈនេះជារដូវក្តៅ ពិសេសកុំបោះកន្ទុយបារីចោល និងបំពក់ភ្នក់ ដុតទៀន ធូបដោយគ្មានមនុស្សនៅឲ្យសោះ៕
ដោយ ៖ សេង ណារិទ្ធ






-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ