Connect with us

ព័ត៌មានជាតិ

សមត្ថកិច្ច នឹងចុះ​ស្រង់​ស្ថិតិជន​បរទេស​ដល់​ទី​តាំង ​ដែល​មិន​សហការ​ជាមួយ​គណៈបញ្ជាការ​ឯកភាព​

បានផុស

នៅ

បន្ទាយមានជ័យ ៖ លោក អ៊ុំ រាត្រី អភិបាល​ខេត្តបន្ទាយមានជ័យ​បាន​ធ្វេី​ការ​ណែនាំ​ដល់ គ្រប់​កាស៊ីណូ សណ្ឋាគារ ផ្ទះសំណាក់ ក៏​ដូច​ជា​កន្លែង​ធ្វេី​ការ​ដែល​មាន​ជន​បរទេស​ស្នាក់​នៅ ឬធ្វេីការ នៅ​ក្នុង​ខេត្ត ត្រូវ​ធ្វើ​បច្ចុប្បន្ន​ភាព​ជនបរទេស​ទាំង​នោះ ដើម្បី​ធ្វើ​របាយការណ៍​មក​រដ្ឋបាលខេត្ត ធ្វើ​បច្ចុប្បន្នភាព​ចំនួន​ជន​បរទេស​ ដែល​កំពុងស្នាក់នៅក្នុងខេត្តបន្ទាយមានជ័យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការថ្លែងបែបនេះ ​ក្នុង​ឱកាស​ដែល​លោក​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ការ​ប្រជុំត្រួតពិនិត្យ ធ្វើ​បច្ចុប្បន្នភាព​ជន​បរទេស​ដែល​ស្នាក់​នៅ​ក្នុង​ខេត្ត​បន្ទាយមានជ័យ នៅរសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ ​នៅ​សាលាខេត្តបន្ទាយមានជ័យ ដោយ​មាន​ការ​ចូលរួម​ពី អភិបាលរងខេត្ត ស្នងការរងនគរបាលខេត្ត តំណាងម្ចាស់ កាស៊ីណូ ដែលមាននៅក្នុងខេត្តបន្ទាយមានជ័យ។

ជា​មួយ​គ្នា​នោះ​ លោក​ក៏​បាន​ដាក់​បទ​បញ្ជា ចំពោះ​កាស៊ីណូ ក៏ដូចជាសណ្ឋាគារ ផ្ទះសំណាក់ ត្រូវមានកិច្ចសហការផ្តល់ទិន្នន័យចំនួនជនបរទេស ដែលកំពុងស្នាក់នៅ ធ្វេីការនៅក្នុងខេត្ត បេីមិនព្រមសហការជាមួយអាជ្ញាធរខេត្ត នឹងធ្វើការអនុវត្តទៅតាមនីតិវិធី ចុះ​ដោយ​ផ្ទាល់​ដើម្បី​ស្រង់ស្ថិតិចំនួនជនបរទេសជាក់ស្តែង នៅ​ទី​តាំង​ដែល​មិន​ផ្តល់​កិច្ច​សហការជាមួយ​គណៈបញ្ជាការឯកភាពខេត្ត ដើម្បី​ធ្វើ​របាយការណ៍ក្រសួងមហាផ្ទៃ ក៏​ដូច​ជាប្រមុខរាជរដ្ឋាភិបាល។

សូម​បញ្ជាក់​ថា ការ​ធ្វេី​បច្ចុប្បន្នភាពជនបរទេស នៅក្នុងខេត្តបន្ទាយមានជ័យ ដេីម្បី​លើក​កម្ពស់​ប្រសិទ្ធភាព​ការ​អនុវត្តច្បាប់ ស្តី​ពី​អន្តោប្រវេសន៍ និងច្បាប់ស្តីពីការងារ, ចូលរួមពង្រឹងវិស័យសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈតាមបណ្តាក្រុង-ស្រុ ឃុំ-សង្កាត់ ដើម្បីធានាសុខដុមនីយកម្មរបស់ប្រជាពលរដ្ឋ ព្រមទាំងភ្ញៀវទេសចរ និងអ្នកវិនិយោគ ជាតិ-អន្តជាតិ ឱ្យ​មក​ទស្សនា និងប្រកបរបររកស៊ីក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ជំនឿទុកចិត្តកាន់តែខ្លាំងឡើងថែមទៀត៕

ដោយ ៖ អ ពៅ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១១ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៤ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម