Connect with us

ព័ត៌មានជាតិ

កងទ័ពវៀតណាមប្ដេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយបញ្ជាការដ្ឋានកងទ័ពជើងគោកកម្ពុជា

បានផុស

នៅ

មេបញ្ជាការបញ្ជាការដ្ឋានយោធភូមិភាគទី៧ នៃកងទ័ពប្រជាជនវៀតណាមប្ដេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយបញ្ជាការដ្ឋានកងទ័ពជើងគោកកម្ពុជា។ ការប្ដេជ្ញានេះ កើតឡើងនៅក្នុងជំនួបដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី អនុញ្ញាតឱ្យឧត្តមសេនីយ៍ទោ ង្វៀន ជឿងថាំង (Nguyen Truong Thang) មេបញ្ជាការបញ្ជាការដ្ឋានយោធភូមិភាគទី៧ នៃកងទ័ពប្រជាជនវៀតណាម និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងឱកាសនៃជំនួប ធ្វើឡើងនារសៀលថ្ងៃទី២៥ ខែមីនា លោកឧត្តមសេនីយ៍ទោ ង្វៀន ជឿងថាំង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចបវរធិបតី ដែលបានអនុញ្ញាតឱ្យរូបលោក និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងបានគោរពរាយការណ៍ជូនសម្តេចបវរធិបតីអំពីកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្ការវាងកងទ័ពនៃប្រទេសទាំងពីរ ពិសេស រវាងយោធភូមិភាគទី៧ នៃកងទ័ពប្រជាជនវៀតណាម និងកងទ័ពជើងគោកកម្ពុជា ព្រមទាំងបានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងយោធភូមិភាគទី៧ នៃកងទ័ពប្រជាជនវៀតណាម និងបណ្តាអង្គភាពកងទ័ពចំណុះបញ្ជាការដ្ឋានកងទ័ពជើងគោកកម្ពុជា ឱ្យកាន់តែរឹងមាំបន្ថែមទៀត។

 លោកឧត្តមសេនីយ៍ទោ​ ក៏បាន​គោរព​ជម្រាបជូន​ សម្តេចបវរធិបតី​ផងដែរថា ក្នុង​ដំណេីរ​ទស្សនកិច្ច​នាពេល​នេះ​ ក៏ដេីម្បី​ជូន​ពរដល់អង្គភាពនៃកងយុទ្ធពល​ខេមរភូមិន្ទ​កម្ពុជា​ ក្នុ​ងឱកាស​បុណ្យ​ចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ​ ដែលនឹង​ឈាន​ចូល​មកដល់​នាពេលខាង​មុខនេះ។

ជាការឆ្លើយតប, សម្តេចបវរធិបតីបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងជាប្រពៃណី និងជាមិត្តភាព នៃប្រទេសទាំងពីរ ព្រមទាំងបានគូសបញ្ជាក់ថា ប្រពៃណីនៃការសាកសួរសុខទុក្ខ និងជូនពរគ្នាទៅវិញទៅមករវាងកងទ័ពនៃប្រទេសទាំងពីរ ជាសកម្មភាពដ៏ល្អប្រពៃ​​​មួយ។

 សម្តេចបវរធិបតីបានសម្តែងនូវការពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងកងទ័ពជើងគោកកម្ពុជា និងយោធភូមិភាគទី៧ នៃកងទ័ពប្រជាជនវៀតណាម ជាពិសេសកិច្ចសហប្រតិបត្តិការលើការបណ្តុះបណ្តាលជំនាញ និងការហ្វឹកហ្វឺនដល់កងទ័ពកម្ពុជានាពេលកន្លងមក។

 សម្តេចបវរធិបតីក៏បានលើកទឹកចិត្តដល់យោធភូមិភាគទី៧ នៃកងទ័ពប្រជាជនវៀតណាម បន្តពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែល្អប្រសើរថែមទៀតជាមួយបញ្ជាការដ្ឋានកងទ័ពជេីងគោក និងបណ្តាអង្គភាពកងទ័ពចំណុះកងទ័ពជើងគោកកម្ពុជា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥៥ វិនាទី មុន

កងទ័ពវៀតណាមប្ដេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយបញ្ជាការដ្ឋានកងទ័ពជើងគោកកម្ពុជា

ព័ត៌មានជាតិ១១ នាទីutes មុន

សម្តេចធិបតី ចង់ឃើញក្បាច់គុនបុរាណខ្មែរ ត្រូវយកទៅបង្ហាត់ និងហ្វឹកហាត់តាមប្រទេសនានា កាន់តែច្រើនថែមទៀត

សន្តិសុខសង្គម១២ នាទីutes មុន

នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ឃាត់​ខ្លួន​ជនសង្ស័យ ដែល​រំលោភ​ក្មេងអាយុ៦ឆ្នាំ​ក្នុង​សង្កាត់​ស្រះចក

ព័ត៌មានជាតិ២៨ នាទីutes មុន

រដ្ឋបាល​រាជធានីភ្នំពេញ ណែនាំ​៩​ចំណុច​ក្នុង​ថ្ងៃបុណ្យចូលឆ្នាំខ្មែរ ដើម្បីធានា​ សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់

ព័ត៌មានជាតិ១ ម៉ោង មុន

សមត្ថកិច្ច នឹងចុះ​ស្រង់​ស្ថិតិជន​បរទេស​ដល់​ទី​តាំង ​ដែល​មិន​សហការ​ជាមួយ​គណៈបញ្ជាការ​ឯកភាព​

Sokha Hotels

ព័ត៌មានពេញនិយម