Connect with us

ព័ត៌មានជាតិ

ធនាគារពិភពលោកបន្តផ្ដល់ការគាំទ្រដល់កម្ពុជា ក្នុងដំណើរក្លាយជាប្រទេសចំណូលខ្ពស់ ឆ្នាំ២០៥០

បានផុស

នៅ

លោកស្រី Mariam J. Sherman នាយិកាគ្រប់គ្រងនៃធនាគារពិភពលោក ប្រចាំកម្ពុជា, វៀតណាម និងឡាវ  អះអាងថា ធនាគារពិភពលោកបន្តផ្ដល់ការគាំទ្រដល់កម្ពុជា ក្នុងដំណើរឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាក្លាយជាប្រទសដែលមានចំណូលខ្ពស់ ឆ្នាំ២០៥០។ការអះអាងរបស់លោកស្រី នាយិកា កើតឡើងនៅក្នុងជំនួបដែលសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ អនុញ្ញាតឱ្យ លោកស្រី និង​សហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងឱកាសនៃជំនួបនាថ្ងៃទី២៥ ខែមីនា  លោកស្រីនាយិកាបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្ដេចបវរធិបតី ដែលបានអនុញ្ញាតឱ្យរូបលោកស្រី និងសហការី បានចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នាឱកាសនេះ។ លោកស្រីក៏បានសម្ដែងនូវការកោតសរសើរចំពោះការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យរបស់កម្ពុជា ព្រមទាំងបានគូសបញ្ជាក់អំពីភាពជាដៃគូដ៏រឹងមាំរវាងធនាគារពិភពលោក ជាមួយនឹងរាជរដ្ឋាភិបាល នៅក្នុងកិច្ចដំណើរការនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា។

 ទន្ទឹមនឹងនេះ, លោកស្រីនាយិកាក៏បានគោរពជម្រាបជូនសម្ដេចបវរធិបតី អំពីការអនុម័តលេីឯកសារស្តីពី​« ក្របខណ្ឌភាពជាដៃគូរបស់ធនាគារពិភពលោកប្រចាំកម្ពុជា សម្រាប់ឆ្នាំ២០២៥-២០២៩» និងបានគូសបញ្ជាក់អំពីការបេ្ដជ្ញាចិត្តរបស់ធនាគារពិភពលោកក្នុងការបន្តកិច្ចសហប្រតិបត្តិការ និងគាំទ្រទៅដល់កម្ពុជា ដើម្បីរួមចំណែកក្នុងដំណើរឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ។

ជាការឆ្លើយតប, សម្ដេចបវរធិបតីបានសម្ដែងនូវសេចក្ដីសោមនស្សរីករាយ ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងរាជរដ្ឋាភិបាលកម្ពុជា និងធនាគារពិភពលោក និងបានថ្លែងអំណរគុណដល់ធនាគារពិភពលោក ដែលតែងតែគាំទ្រ និងរួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា។

សម្ដេចបវរធិបតីក៏បានគូសបញ្ជាក់ផងដែរ​អំពីការដាក់ចេញនូវគោលនយោបាយ និងវិធានការនានារបស់រាជរដ្ឋាភិបាលក្នុងការធ្វើពិពិធកម្ម​ សំដៅដល់ការជំរុញ​កំណើន​ និងការអភិវឌ្ឍ​ ដោយផ្តោតលេី​វិស័យជាច្រេីនមានជាអាទិ៍៖ សេដ្ឋកិច្ច, កសិកម្ម, ទេសចរណ៍, ហេដ្ឋារចនាសម្ព័ន្ធគាំទ្រដល់វិស័យឡូជីស្ទីក ក៏ដូចជាការដាក់ចេញនូវគោលនយោបាយលើកទឹកចិត្តក្នុងការទាក់ទាញនូវវិនិយោគទុនបន្ថែមមកកាន់កម្ពុជា ព្រមទាំងវិធានការគន្លឹះក្នុងការធានានូវបវិយាកាសអំណោយផលដល់ការវិនិយោគនៅកម្ពុជា ជាពិសេសការបង្កលក្ខណៈអំណោយផលដល់វិស័យឯកជនក្នុងការធ្វើសមាហរណកម្ម និងពង្រឹងភាពធន់របស់ខ្លួន។

សម្ដេចបវរធិបតី និងលោកស្រីនាយិកា ក៏បានពិភាក្សាគ្នាអំពីកិច្ចសហប្រតិបត្តិការនៅក្នុងការកសាងមូលធនមនុស្សនៅកម្ពុជា ដោយក្នុងនោះ សម្ដេចបវរធិបតីក៏បានគូសបញ្ជាក់អំពីការដាក់ចេញនូវវិធានការចាំបាច់របស់រាជរដ្ឋាភិបាលនៅក្នុងការអភិវឌ្ឍមូលធនមនុស្សនៅកម្ពុជា តាមរយៈការពង្រឹងការអប់រំជាមូលដ្ឋាន​,​ ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ, ការពង្រឹងវិស័យសុខាភិបាល, ព្រមទាំង​ ការបង្កើតឱកាសការងារសម្រាប់ប្រជាពលរដ្ឋកម្ពុជា។

 លោកស្រីនាយិកាបានសម្ដែងនូវការគាំទ្រចំពោះការដាក់ចេញនូវវិធានការទាំងនេះ​ និងបានគូសបញ្ជាក់ថា ធនាគារពិភពលោកបានត្រៀមខ្លួនរួចជាស្រេចនៅក្នុងការបន្តកិច្ចសហប្រតិបត្តិការ និងគាំទ្រដល់កម្ពុជានៅក្នុងការអភិវឌ្ឍមូលធនមនុស្ស ដែលជាកត្តាចាំបាច់នៅក្នុងការជំរុញភាពជោគជ័យនៃចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ។

សម្ដេចបវរធិបតីក៏បានលើកទឹកចិត្តឱ្យលោកស្រីនាយិកាបន្តសហការ និងពិភាក្សាជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា ដើម្បីជំរុញនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាលកម្ពុជា និងធនាគារពិភពលោក​ ឱ្យកាន់តែរីកចម្រើន និងរឹងមាំបន្ថែមទៀតផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៣ វិនាទី មុន

ធនាគារពិភពលោកបន្តផ្ដល់ការគាំទ្រដល់កម្ពុជា ក្នុងដំណើរក្លាយជាប្រទេសចំណូលខ្ពស់ ឆ្នាំ២០៥០

ព័ត៌មានជាតិ១០ នាទីutes មុន

កងទ័ពវៀតណាមប្ដេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយបញ្ជាការដ្ឋានកងទ័ពជើងគោកកម្ពុជា

ព័ត៌មានជាតិ២០ នាទីutes មុន

សម្តេចធិបតី ចង់ឃើញក្បាច់គុនបុរាណខ្មែរ ត្រូវយកទៅបង្ហាត់ និងហ្វឹកហាត់តាមប្រទេសនានា កាន់តែច្រើនថែមទៀត

សន្តិសុខសង្គម២២ នាទីutes មុន

នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ឃាត់​ខ្លួន​ជនសង្ស័យ ដែល​រំលោភ​ក្មេងអាយុ៦ឆ្នាំ​ក្នុង​សង្កាត់​ស្រះចក

ព័ត៌មានជាតិ៣៧ នាទីutes មុន

រដ្ឋបាល​រាជធានីភ្នំពេញ ណែនាំ​៩​ចំណុច​ក្នុង​ថ្ងៃបុណ្យចូលឆ្នាំខ្មែរ ដើម្បីធានា​ សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់

Sokha Hotels

ព័ត៌មានពេញនិយម