Connect with us

ព័ត៌មានជាតិ

មន្ត្រីជាន់ខ្ពស់ ប.ស.ស ស្នើសហគ្រាស-គ្រឹះស្ថាន ជួយផ្សព្វផ្សាយអត្ថប្រយោជន៍ របបសន្តិសុខសង្គមបន្ថែមដល់កម្មករ-និយោជិត

បានផុស

នៅ

មន្ត្រី​ជាន់​ខ្ពស់ ប.ស.ស បានស្នើ​សហគ្រាស គ្រឹះស្ថាន ​ជួយ​ផ្សព្វផ្សាយ​ស្តីពី​“​គោលការណ៍ បទប្បញ្ញត្តិ​ច្បាប់ អត្ថប្រយោជន៍​របប​ស​ន្តិ​សុខ​សង្គម​បន្ថែម​ដល់​កម្មករ-និយោជិត ដើម្បី​ឱ្យ​ពួកគាត់​ទទួល​បាន​អត្ថប្រយោជន៍​របប​សន្តិ​សុខ​សង្គម​ស្របតាម​បទប្បញ្ញត្តិ​ជា​ធរមាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ស្តីពី “​គោលការណ៍ បទប្បញ្ញត្តិ​ច្បាប់ និង​អត្ថប្រយោជន៍​របប​សន្តិ​សុខ​សង្គម​” ជូន​ដល់​លោក លោកស្រី ម្ចាស់​សហគ្រាស គ្រឹះស្ថាន និង​តំណាង សរុប​ចំនួន​ ៥០ ​រូប មកពី​៤២ ​សហគ្រាស គ្រឹះស្ថាន នៅ​សាខា ប.ស.ស ខេត្តកំពង់ចាម​ កាលពី​ថ្ងៃទី​ ២៥ ​មីនា លោក សាយ សុធន ប្រធាន​សាខា ប.ស.ស ខេត្តកំពង់ចាម​ បាន​ពន្យល់​បកស្រាយ​យ៉ាង​លម្អិត​ដល់​ម្ចាស់​សហគ្រាស គ្រឹះស្ថាន ពី​កាតព្វកិច្ច និង​អត្ថប្រយោជន៍ ដែល​មានចែង​ក្នុង​បទប្បញ្ញត្តិ នៃ​ច្បាប់​ស្តីពី​របប​សន្តិសុខ​សង្គម ដើម្បី​ចៀសវាង​ការផាកពិន័យ​ណាមួយ​ដែល​អនុវត្ត​ផ្ទុយ​ពី​ច្បាប់​ស្ដីពី​របប​សន្តិសុខ​សង្គម។

ជាមួយគ្នា​នោះ លោក​ប្រធាន​សាខា ប.ស.ស ខេត្តកំពង់ចាម ​ក៏បាន​ស្នើ​ដល់​តំណាង​សហគ្រាស គ្រឹះស្ថាន​ដែល​មក​ចូលរួម​ទាំងអស់ សូមជួយ​ផ្សព្វផ្សាយ​បន្ត​ដល់​កម្មករ-និយោជិត​បន្ថែម​ទៀត ដោយ​ក្នុងនោះ​ប្រសិនបើ​សមាជិក ប.ស.ស មាន​ប្ដី ឬ ប្រពន្ធ ឬ​កូន​នៅក្នុង​បន្ទុក អាចមក​ចុះឈ្មោះ​ជា​សមាជិក ប.ស.ស នៅ​គ្រប់​សាខា ប.ស.ស ដែល​នៅ​ជិត​បំផុត​ ដើម្បី​ទទួលបាន​អត្ថប្រយោជន៍​របប​សន្តិ​សុខ​សង្គម​ស្របតាម​បទប្បញ្ញត្តិ​ជា​ធរមាន។

លោក កត្តា អ៊ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​មានប្រសាសន៍ថា គិត​ត្រឹម​សប្ដាហ៍​ទី ​៤​ ខែមករា​ ឆ្នាំ ​២០២៥​ នេះ ប.ស.ស មាន​សមាជិក​កើន​ឡើង​ដល់ ២ ៧៨៥ ៥២៦ នាក់ ស្រី ១ ៥៤៤ ២២៣ នាក់ ក្នុង​នោះ បុគ្គល​ស្ថិតក្នុង​វិស័យ​សាធារណៈ​ចំនួន ៤៩៥ ៥៩៣ នាក់​ , បុគ្គល​ក្រោម​បទប្បញ្ញត្តិ​ច្បាប់​ស្តីពី​ការងារ​ចំនួន​ ១ ៦០៣ ៤៨២ ​នាក់​ , បុគ្គល​ស្វ័យ​និ​យោជន៍ ចំនួន​ ៥២៣ ០១៣​ នាក់ និង​អ្នក​ក្នុងបន្ទុក​សមាជិក ប.ស.ស ចំនួន​ ១៦៣ ៤៣៨ ​នាក់។

លោក កត្តា អ៊ន បាន​បន្តទៀតថា ការកើនឡើង​ នៃ​ចំនួន​សមាជិក ប.ស.ស ជា​បន្តបន្ទាប់​នេះ ដោយសារ​ប្រជាពលរដ្ឋ​មាន​ជំនឿ​ទុកចិត្ត​មកលើ​សេវា ប.ស.ស និង​យល់ដឹង​ពី​អត្ថប្រយោជន៍​ផ្សេងៗ ព្រោះថា​មាន​ប័ណ្ណ ប.ស.ស ជួយ​សម្រាល​បន្ទុក​ក្នុង​គ្រួសារ​បាន​យ៉ាងច្រើន​នៅពេល​ទៅ​ពិគ្រោះ ​និង​ព្យាបាល​ជំងឺ​ផ្សេងៗ តាម​មូលដ្ឋាន​សុខាភិបាល​ជា​ដៃគូ​ជាមួយ ប.ស.ស ដោយសារ​ការ​ចំណាយ​គឺជា​បន្ទុក​របស់ ប.ស.ស។ ដូចនេះ​ សមាជិក ប.ស.ស ទាំងអស់ អាច​ទៅ​ទទួល​សេវា​ពិនិត្យ និង​ព្យាបាល​ជំងឺ​នៅតាម​មូលដ្ឋាន​សុខាភិបាល​ដែលជា​ដៃគូ​ជាមួយ ប.ស.ស សរុប​ចំនួន ១ ៥៩៥ មូលដ្ឋាន​ ក្នុងនោះ ​មូលដ្ឋាន​សុខាភិបាល​ឯកជន ចំនួន ១៦៣ មូលដ្ឋាន៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៩ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២៣ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១២ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម