Connect with us

ព័ត៌មានជាតិ

សហគ្រិនស្ត្រីកម្ពុជានៅខេត្តកោះកុង កំពុងបង្កើនចំនួនស្ត្រីជាសមាជិក ដើម្បីពង្រឹងវិស័យអាជីវកម្ម និងសេដ្ឋកិច្ចក្នុងសង្គម

បានផុស

នៅ

សមាគម​សហគ្រិន​ស្ត្រី​កម្ពុជា​នៅ​ខេត្តកោះកុង បាន​និង​កំពុង​បង្កើន​ការ​កសាង​ចំនួន​ស្ត្រី​ជា​សមាជិក​របស់​ខ្លួន ដើម្បី​ពង្រឹង​វិស័យ​អាជីវកម្ម និង​លើកកម្ពស់​សេដ្ឋកិច្ច​ក្នុង​សហគមន៍ គ្រា​បង្កើត​សមាគម​បាន​ជាង​ ១​ ឆ្នាំ​ កន្លងទៅនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមាគម​សហគ្រិន​ស្ត្រី​កម្ពុជា សាខា​ខេត្តកោះកុង បានរៀបចំ​ពិធី​រាត្រីសមោសរ Gala-Dinner CWEA-KOH KONG ក្រោម​ប្រធានបទ “​សិទ្ធិ សមភាព និង​ភាព​អង់អាច នៃ​នារី​សម័យ​សន្តិភាព​” ដើម្បី​រំលឹក​ខួប ​១ ​ឆ្នាំ​ នៃ​ការបង្កើត​សមាគម​នេះ​ឡើង។

លោកស្រី ថុង ណាត់​ស្យា ប្រធាន​សមាគម​សហគ្រិន​ស្ត្រី​កម្ពុជា​នៅ​ខេត្តកោះកុង ថ្លែង​នៅ​យប់​ថ្ងៃទី ២៥ ខែមីនា ឆ្នាំ​ ២០២៥​ ថា សហគ្រិន​ស្ត្រី​របស់លោក​ស្ត្រី ផ្សារភ្ជាប់​នឹង​យុទ្ធនាការ​សកម្ម​ភាពជា​ច្រើន​ដូចជា​ ៖ យុទ្ធនាការ​ផ្សព្វផ្សាយ​ពី​ផលិតផល​របស់​សមាជិក​ក្នុង​ពិធី​តាំង​ពិព័រណ៍​ពាណិជ្ជកម្ម​នានា ជួយ​ស្វែងរក​ទីផ្សារ​លក់​ចេញ​នូវ​ផលិតផល ស្វែងរក​ប្រភព​ហិរញ្ញវត្ថុ​ពី​ដៃគូ​សហការ សម្រាប់​ធុរកិច្ច សហគ្រាស​ធុន​តូច និង​មធ្យម។

លោក ថុង ណាត់​ស្យា ពន្យល់​ទៀតថា បេសកកម្ម​របស់​សមាគម​សហគ្រិន​ស្ត្រី​កម្ពុជា​នៅ​ខេត្ត​កោះកុង នឹង​ចូលរួម​ចលនា ដើម្បី​ជួយ​បង្កើន និង​កសាង​ចំនួន​ស្ត្រី​ជា​សមាជិក សម្រាប់​ឆ្ពោះទៅរក​ភាពជោគជ័យ​ក្នុង​អាជីវកម្ម​ឱ្យបាន​ច្រើន ដើម្បី​ជះឥទ្ធិពល​ជា​វិជ្ជមាន​ក្នុង​សង្គមជាតិ។ សមាគម​សហគ្រិន​ស្ត្រី​កម្ពុជា​ខេត្ត​កោះកុង នឹង​បើក​វគ្គ​បណ្ដុះបណ្ដាល និង​ផ្តល់​ជំនាញ​ថ្មីៗ​ មក​ចែករំលែក​ជូន​ស្ត្រី​ជា​សមាជិក ក៏ដូចជា​អាជីវករ​ក្នុង​ខេត្ត​ឱ្យបាន​កាន់តែ​ស៊ីជម្រៅ​ទៅលើ​សកម្មភាព​អាជីវកម្ម ក្នុង​សម័យកាល​ឌីជីថល ស្រប​នឹង​ភាព​រីកចម្រើន និង​តម្រូវការ​ទីផ្សារ​ក្នុង​ពេល​បច្ចុប្បន្ន។

លោកស្រី មិថុនា ភូ​ថង អភិបាលខេត្ត​កោះកុង មើលឃើញ​ច្រើន​ពី​លទ្ធផល​ការងារ​ស្នូល​របស់​សមាគម​សហគ្រិន​ស្ត្រី​កម្ពុជា​នៅ​ខេត្តកោះកុង ដោយ​លោកស្រី​យល់ថា សមាគម​នេះ​ពិតជា​បាន​សហការ និង​ធ្វើ​សកម្មភាព​ជាច្រើន​ជួយ​អប់រំ​បណ្តុះបណ្តាល ពង្រឹងគុណភាព​ផលិតផល និង​ផ្សព្វផ្សាយ​បាន​កាន់តែ​ទូលំទូលាយ​ពី​ផលិតផល​ដែលមាន​ស្រាប់​ទៅកាន់​ទីផ្សារ​ក្នុង​រយៈពេល​ជាង ១ ឆ្នាំនេះ។

លោកស្រី​អភិបាលខេត្ត រំលេច​ទៀត​ដែរ​ថា រាជរដ្ឋាភិបាល​កម្ពុជា បានចាត់ទុក​ស្ត្រី​ជា​ស្នូល​ឆ្អឹងខ្នង​មួយ​ដ៏​សំខាន់​ក្នុងការ​ចូលរួមចំណែក​អភិវឌ្ឍន៍​សេដ្ឋកិច្ចជាតិ​ដែល​ផ្តោតលើ​មូលធន​មនុស្ស ការ​លើក​កម្ពស់​វិស័យ​យេនឌ័រ អប់រំ​សុខភាព ផ្តល់​ភាព​អង់អាច និង​ការដឹកនាំ​គ្រប់​កម្រិត​តាម​ស្ថាប័ន​នីមួយៗ។

រីឯ​លោកស្រី ចាន់ ភា​រី ប្រធាន​សមាគម​សហគ្រិន​ស្ត្រី​កម្ពុជា ក៏បាន​កោតសរសើរ ព្រមទាំង​វាយតម្លៃ​ខ្ពស់​ពី​កិច្ចប្រឹងប្រែង​សមាជិក ​នៃ​សហគ្រិន​ស្ត្រី​កម្ពុជា​នៅ​ខេត្ត​កោះកុង។ ទន្ទឹម​នោះ លោកស្រី ជំរុញ​ឱ្យ​មាន​ការ​កៀរគរ​សមាជិក​បន្ថែម​ចូលក្នុង​សហគ្រិន​ស្ត្រី​នៅ​ខេត្ត​កាន់តែច្រើន ដោយ​ផ្តោតលើ​ការងារ​ជួយ​ស្ត្រី​គ្នាឯង​ទៅ​អនាគត៕

អត្ថបទ ៖ សិរីវឌ្ឍនៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣៩ នាទីutes មុន

គណៈរដ្ឋមន្ត្រីថៃអនុម័ត​ បុណ្យបណ្តែត​​កន្ទោង​​ ក្នុងបញ្ជីភណ្ឌវប្បធម៌អរូបីរបស់យូណេស្កូ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

មីយ៉ាន់ម៉ា​​សុខចិត្ត​ដោះលែង​អ្នក​ទោស​នេសាទ​ថៃ​៤នាក់​ ក្រោយសម្របសម្រួល​ជិតកន្លះឆ្នាំ​​

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ១១ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៥ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម