Connect with us

ព័ត៌មានជាតិ

ពលរដ្ឋរីករាយ និងត្រៀមខ្លួនពីចម្ងាយសម្រាប់ការចូលរួមសង្ក្រាន្តវត្តភ្នំ នាពេលខាងមុខ ក្រោមម្លប់សន្តិភាព

បានផុស

នៅ

គិត​ត្រឹម​ថ្ងៃ​ទី ២៦ ខែ​មីនា ឆ្នាំ ២០២៥ នេះ អាជ្ញាធរ​រាជធានី និង​មន្ត្រី នៃ​មន្ទីរ​ជំនាញ​ពាក់ព័ន្ធ បាន​កំពុង​បន្ត​ការ​យកចិត្តទុកដាក់​ក្នុង​ការ​រៀបចំ​ដំឡើង​បដា , ស្តង់​ប្រពៃណី និង​សោភណភាព​ផ្សេងៗ ទាក់ទង​នឹង​ការ​ប្រារព្ធ​សង្ក្រាន្ត​ក្នុង​ពិធីបុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ ដែល​នឹង​ខិត​ចូល​មក​ដល់​នា​ពេល​ខាងមុខ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទិដ្ឋភាព​ទូទៅ​នា​តំបន់​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​វត្តភ្នំ មាន​ប្រជាពលរដ្ឋ សិស្ស-និស្សិត​ជាច្រើន បាន​បន្ត​ទៅ​ដើរ​លេង​កម្សាន្ត និង​ទស្សនា​ពី​ការ​រៀបចំ​តុបតែង​លម្អ​របស់​ក្រុម​អាជ្ញាធរ​ផង​ដែរ។

ប្រជាពលរដ្ឋ​បាន​លើក​ឡើង​ថា ត្បិត​ចូលឆ្នាំ​ខ្មែរ​មិន​ទាន់​មក​ដល់​ក៏​ពិត​មែន ប៉ុន្តែ​បន្ទាប់ពី​មើល​ឃើញ​ពី​ការ​រៀបចំ​ត្រៀម​លក្ខណៈ​របស់​អាជ្ញាធរ​បណ្តើរៗ ហើយ​នោះ ពួកគាត់​មាន​អារម្មណ៍​រំភើប​រីករាយ រំពឹង​ចង់​ឱ្យ​ថ្ងៃ​សង្ក្រាន្ត​ចូល​មក​ដល់ ដើម្បី​អាច​ចូលរួម​លេង​កម្សាន្ត​សប្បាយ​ជាមួយ​ប្រជាពលរដ្ឋ​មកពី​គ្រប់ទិសទី ក្រោម​ម្លប់ នៃ​សុខ​សន្តិភាព​ពេញលេញ​របស់​ប្រទេសជាតិ។

សិស្ស-និស្សិត ដែល​ទំនេរ​ពី​ម៉ោង​សិក្សា បាន​មក​លេង​កម្សាន្ត​តំបន់​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​វត្តភ្នំ បាន​លើក​ឡើង​ផង​ដែរ​ថា ជាក់ស្ដែង​នៅ​ព្រឹក​ថ្ងៃ​ទី ២៦ ខែ​មីនា ឆ្នាំ ២០២៥ នេះ សង្កេត​ឃើញ​មាន​ការ​រៀបចំ​ខ្លោងទ្វារ​សង្ក្រាន្ត​វត្តភ្នំ និង​ការ​រៀបចំ​ផ្សេងៗ ទៀត​ជាច្រើន លេង​កម្សាន្ត​សប្បាយរីករាយ។

សូម​បញ្ជាក់​ថា ពិធីបុណ្យ​ចូល​ឆ្នាំ​ថ្មី ប្រពៃណី​ជាតិខ្មែរ នឹង​ប្រារព្ធ​ឡើង​រយៈពេល ០៣ ថ្ងៃ នៅ​ថ្ងៃទី ១៤ , ១៥ និង​ទី ១៦ ខែ​មេសា ឆ្នាំ ២០២៥ ខាងមុខ៕

អត្ថបទ ៖ សុភា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៥ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម