Connect with us

ព័ត៌មានជាតិ

កម្ពុជា-ឡាវ ឯកភាពបង្កើនល្បឿនបង្ក្រាបគ្រឿងញៀន ការជួញដូរមនុស្ស បទល្មើសអនឡាញឆ្លងដែន និងការផ្ទេរទណ្ឌិត

បានផុស

នៅ

ក្នុងកិច្ចប្រជុំកាលពីថ្ងៃទី២៥ ខែមីនា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជា និងរដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈឡាវ ចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការការពារសន្តិសុខ និងរក្សាសណ្តាប់ធ្នាប់ បង្កើនល្បឿនបន្ថែមលើការបង្ក្រាបគ្រឿងញៀនឆ្លងដែន ការប្រឆាំងការជួញដូរមនុស្ស ការការពារសន្តិសុខសណ្តាប់ធ្នាប់តំបន់ព្រំដែន និងការចេញ-ចូលឆ្លងកាត់ព្រំដែន ការបង្ការ ទប់ស្កាត់ និងបង្ក្រាបការឆបោកតាមអនអឡាញ និងបទល្មើសបច្ចេកវិទ្យាព័ត៌មាន ការផ្ទេរទណ្ឌិត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះបើតាម លោក រ៉េន រតនៈអ្នកនាំពាក្យឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ, ប្រាប់ក្រុមអ្នកសារព័ត៌មាននៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចនៅប្រទេសឡាវ នាថ្ងៃទី២៦ ខែមីនា។

លោក រ៉េន រតនៈ បញ្ជាក់ពីលទ្ធផលនៃកិច្ចប្រជុំបែបនេះ៖« ជាមួយនឹងការបង្ហាញឆន្ទៈ និងការប្តេជ្ញាចិត្តខ្ពស់ ឯកឧត្ដមអភិសន្តិបណ្ឌិត និង ឯកឧត្ដម​នាយឧត្តមសេនីយ៍ បានចុះ ហត្ថលេខាលើកំណត់ហេតុកិច្ចសហប្រតិបត្តិការឆ្នាំ២០២៥ រួមមាន កិច្ចសហប្រតិបត្តិការការពារសន្តិសុខ និងរក្សាសណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម ការត្រួតពិនិត្យគ្រឿងញៀន ការប្រឆាំងការជួញដូរមនុស្ស ការការពារសន្តិសុខសណ្តាប់ធ្នាប់តំបន់ព្រំដែន និងការចេញ-ចូលឆ្លងកាត់ព្រំដែន ការបង្ការ ទប់ស្កាត់ និងបង្ក្រាបអំពើឆបោកតាមប្រព័ន្ធទូរគមនាគមន៍ និងបទល្មើសបច្ចេកវិទ្យា ព័ត៌មាន ការផ្ទេរទណ្ឌិត ការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់បំពេញទស្សនកិច្ច និងកិច្ចសហប្រតិបត្តិការក្នុងវិស័យបណ្តុះបណ្តាល »។

អ្នកនាំពាក្យឱ្យដឹងថា នៅក្នុងកិច្ចប្រជុំពេញអង្គ, លោក ស សុខា និងលោក វិល័យឡា ខាំហ្វង រដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈឡាវ វាយតម្លៃថា  កាលពី២០២៤ កន្លង អាជ្ញាធរពាក់ព័ន្ធគ្រប់កម្រិត ជាពិសេសរដ្ឋបាលខេត្តជាប់ព្រំដែនដែលបានសហការគ្នាថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងរួមគ្នាដោះស្រាយបាតុភាពផ្សេងៗប្រកបដោយស្មារតីយោគយល់ រួមចំណែកពង្រឹងទំនាក់ទំនងក្នុងនាមជាប្រទេសភូមិផងឱ្យ កាន់តែប្រសើរជាលំដាប់។

យ៉ាងណាក៏ដោយ ភាគីទាំងពីរ ក៏កត់សម្គាល់ឃើញថាក្នុងឆ្នាំកន្លងទៅ ចំណុចព្រមព្រៀងមួយចំនួនអាជ្ញាធរប្រទេសទាំងពីរពុំទាន់បានអនុវត្តពេញលេញឡើយ ក្នុង ដូចជាការផ្លាស់ប្តូរទស្សនកិច្ចដកស្រង់បទពិសោធរបស់បណ្តាអង្គភាពជំនាញ របស់រដ្ឋបាលខេត្តជាប់ព្រំដែន ការផ្លាស់ប្តូរព័ត៌មាន និងការបណ្តុះបណ្តាលធនធានមនុស្ស ជាដើម។

អ្នកនាំពាក្យឱ្យដឹងថា នៅចុងបញ្ចប់នៃកិច្ចប្រជុំ លោក ស សុខា ក៏បានអញ្ជើញ លោក នាយឧត្តមសេនីយ៍ វិល័យ ឡាខាំហ្វង បំពេញទស្សនកិច្ចចូលរួមកិច្ចប្រជុំដូចគ្នានៅព្រះរាជាណាចក្រកម្ពុជា ក្នុងពេលវេលាសមស្របនា ឆ្នាំ២០២៦ ផងដែរ៕

ដោយ៖ ង៉ិល ណារ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួង​ការងារ​បើក​កិច្ច​ប្រជុំ​ជ្រើសរើស​បេក្ខភាពសហគ្រាស​ ​ប្រគល់​ពានរង្វាន់ “សហគ្រាស​មួយ​ជា​សហគមន៍​សុខសាន្ត​មួយ”

ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋបាលរាជធានីភ្នំពេញ ត្រៀមរៀបចំព្រឹត្តិការណ៍បាល់ទាត់​ ដេីម្បីគាំទ្រកាកបាទក្រហមកម្ពុជា

កីឡា៥ ម៉ោង មុន

Paul Scholes ចុចឈ្មោះ Messi ជាកីឡាករល្អបំផុតគ្រប់សម័យកាល ខណៈបច្ចុប្បន្នគឺម្នាក់នេះ

ព័ត៌មានជាតិ៧ ម៉ោង មុន

លោក ប៉ែន បូណា៖ អ្នកដឹកនាំដែលធ្វើឱ្យពលរដ្ឋសុខសប្បាយ ខុសពីឧទ្ទាមនយោបាយដែលបន្លាចពលរដ្ឋឱ្យភិតភ័យ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

អាន់វ៉ា ជួប​​ មីន អ៊ុងឡាំង ​ដ៏​កម្រក្នុងទីក្រុងបាងកក

Sokha Hotels

ព័ត៌មានពេញនិយម