ព័ត៌មានជាតិ
បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ផ្តល់អនុសាសន៍ ៨ចំណុច ដើម្បីគាំទ្រសាលារៀនគោលដៅ
នាឱកាសដឹកនាំកិច្ចប្រជុំស្ដីពី ការពិនិត្យវឌ្ឍនភាព និងកំណត់សាលារៀនគោលដៅឆ្នាំ២០២៥ សម្រាប់ចុះជួយគាំទ្រអនុវត្តស្តង់ដាសាលារៀនគំរូ លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានផ្តល់អនុសាសន៍ ៨ចំណុច ដល់ក្រុមការងារ ដើម្បីគាំទ្រសាលារៀននៅតាមគោលដៅ សំដៅពង្រឹងវិស័យអប់រំនៅកម្ពុជា។

ក្នុងកិច្ចប្រជុំ លោកឧបនាយករដ្ឋមន្រ្តី វាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារពាក់ព័ន្ធទាំងអស់ ដែលបានរៀបចំរបាយការណ៍ និងឯកសារពាក់ព័ន្ធនានាលើចក្ខុវិស័យនេះ ព្រមទាំងបានណែនាំដល់ក្រុមការងារពាក់ព័ន្ធ ឱ្យយកចិត្តទុកដាក់រៀបចំឈ្មោះសាលារៀនគោលដៅឱ្យបានច្បាស់លាស់ ដើម្បីត្រួតពិនិត្យ ងាយស្រួលដល់ការរៀបចំផែនការសកម្មភាព និងយន្តការចុះជួយគាំទ្រដល់សាលារៀនគោលដៅទាំង២៤៤សាលារៀនដែលបានកំណត់ ព្រមទាំងបានលើកឡើងទាំង២៤៤សាលារៀនដែលបានកំណត់។ លោកក៏បានលើកឡើងពីការរៀបចំ និងកំណែទម្រង់កម្មវិធីសិក្សាគណិតវិទ្យាឱ្យឆ្លើយតបទៅនឹងបរិបទឌីជីថល ដូចជា ការប្រើប្រាស់គណិតវិទ្យាក្នុងកម្មវិធីSTEM បច្ចេកវិទ្យា ឬបញ្ញាសិប្បនិម្មិត(AI) ជាដើម។
ដើម្បីឱ្យការងារប្រព្រឹត្តទៅកាន់តែមានប្រសិទ្ធភាព បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានផ្តល់អនុសាសន៍ និងទិសដៅបន្តដល់ក្រុមការងាររួមមាន ១. រៀបចំផែនការសកម្មភាពច្បាស់លាស់ ចុះជួយសាលារៀនគោលដៅ ក្នុងក្របខណ្ឌរួមទាំងគម្រោងនានា និងការគាំទ្រផ្សេងៗ។ ២.បន្តចុះគាំទ្រ និងជំរុញការអនុវត្តស្តង់ដាសាលារៀនគំរូ ជាពិសេសចុះបង្វឹកការធ្វើតេស្តស្តង់ដាតាមលំនាំសំណួរតេស្តអន្តរជាតិ PISA ៣.ជំរុញឱ្យសាលារៀនឱ្យអនុវត្តវិធីសាស្ត្របង្រៀនថ្មីដែលបានអនុវត្តនៅសាលារៀនជំនាន់ថ្មី ដូចជា ការបង្រៀនតាមបែបគម្រោង ការប្រើប្រាស់បច្ចេកវិទ្យាក្នុងការបង្រៀនជាដើម។

៤. បញ្ជ្រាបការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ក្នុងបង្រៀននិងរៀន រៀបចំពិព័រណ៍ស្នាដៃសិស្ស ដើម្បីលើកទឹកចិត្ត និងជួយសិស្សឱ្យចេះស្រមើស្រមៃ និងមានចំណេះដឹងទូលំទូលាយ ៥.ពង្រឹងសមត្ថភាពមន្ត្រីចុះជួយគាំទ្រសាលា តាមតម្រូវការជាក់ស្តែង ជាពិសេសមន្ត្រីទទួលបន្ទុកតាមខេត្តនីមួយៗ ៦.បន្តការគាំទ្រដល់សាលាគោលដៅ តាមរយៈការចុះជួយផ្ទាល់តាមសាលារៀន និងតាមអនឡាញ។
៧. អនុវត្តសាលាជួយសាលា ដើម្បីធានាបាននូវនិរន្តរភាព តាមរូបភាពផ្សេងៗដូចជា សហការ និងសម្របសម្រួលជាមួយសាលារៀនគំរូបច្ចុប្បន្ន ឱ្យជួយសាលារៀនផ្សេងៗទៀត និង៨. រៀបចំប្រជុំបូកសរុប និងពិនិត្យឡើងវិញនៃការចុះជួយគាំទ្រសាលារៀន និងរៀបចំប្រព័ន្ធរបាយការណ៍។
បន្ថែមពីនេះ លោក ហង់ជួន ណារ៉ុន បានលើកឡើងពីសាលាគោលដៅតេស្ត PISA ទាំង១៨៦ ដែលជាអាទិភាពទី១ របស់ក្រសួងអប់រំ ដើម្បីឈានទៅសម្រេចគោលដៅទទួលបានសាលារៀនគំរូបន្ថែមទៀត ដោយក្នុងនោះបានណែនាំដល់ក្រុមការងារ ឱ្យបន្តចុះជួយគាំទ្រការរៀនបំប៉នតេស្តអន្តរជាតិ (PISA) នៅតាមសាលារៀនគោលដៅបន្ថែម។
លោកបញ្ជាក់ថា៖« ត្រូវរៀបចំបញ្ជីឈ្មោះអ្នកឯកទេសលើផ្នែកអំណាន គណិតវិទ្យា និងវិទ្យាសាស្ត្រ ស្របតាមកម្រិតសមត្ថភាពសកល និងជាពិសេសមានក្រុមការងារជំនាញទទួលបន្ទុកក្នុងការរៀបចំស្តង់ដាចម្លើយគំរូ ដើម្បីជួយគាំទ្របន្ថែម សំដៅត្រៀមខ្លួនសម្រាប់ការធ្វើតេស្តកម្រិតអន្តរជាតិ PISA នៅក្នុងខែមិថុនា ឆ្នាំ២០២៥ ខាងមុខនេះ»។

សូមជម្រាបថា កិច្ចប្រជុំស្តីពី ការពិនិត្យវឌ្ឍនភាព និងកំណត់សាលារៀនគោលដៅឆ្នាំ២០២៥ សម្រាប់ចុះជួយគាំទ្រអនុវត្តសាលារៀនគំរូ ត្រូវបានរៀបចំឡើង កាលពីថ្ងៃទី ២៥ ខែមីនា ឆ្នាំ ២០២៥ នៅទីស្តីការក្រសួង ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា និងមន្ត្រីពាក់ព័ន្ធក្រោមឱវាទ៕

-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២២ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?