Connect with us

ព័ត៌មានជាតិ

សម្តេច ម៉ែន សំអន ៖ ឥទ្ធិពល នៃសន្តិភាព ជំរុញឲ្យមានការអភិវឌ្ឍទាំងពុទ្ធចក្រ និងអាណាចក្រ ដែលប្រជាជនលើពិភពលោកប្រាថ្នាចង់បាន

បានផុស

នៅ

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧ​ត្ត​ម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ថ្លែងថា ឥទ្ធិពល​នៃ​សន្តិភាព​បាន​ជំរុញ​ឲ្យ​មានការ​អភិវឌ្ឍ​ទាំង​វិស័យ​ពុទ្ធចក្រ​និង​អាណាចក្រ​ដែល​ប្រជាជន​លើ​ពិភពលោក​ប្រាថ្នា​ចង់បាន​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ថ្លែង​បែបនេះ​ ខណៈពេល​អញ្ជើញ​បញ្ចុះ​ខណ្ឌសីមា និង​សម្ពោធ​សមិទ្ធផល​នានា នៅ វត្ត​សុវណ្ណ​គិរីសាគរ (​ហៅ​វត្ត​ច​ង្ហោ​ន​) ស្ថិតក្នុង​ភូ​មិច​ង្ហោ​ន សង្កាត់​ព្រែក​ត្នោត ក្រុង​បូកគោ ខេត្តកំពត​។

ពិធី​នេះ​មានការ​អញ្ជើញ​/​និមន្ត​ចូលរួម​នាឱកាស​នោះ​រួមមាន​៖ ព្រះ​ថេរានុត្ថេរៈ​គ្រប់​ព្រះអង្គ សមាជិក​ព្រឹទ្ធសភា រដ្ឋសភា ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះជួយ​មូលដ្ឋាន​ខេត្ត ក្រុង ស្រុក នៃ​ខេត្តកំពត ប្រធាន​ក្រុមប្រឹក្សា​ខេត្ត អភិបាលខេត្ត មន្ត្រីរាជការ អាជ្ញាធរ​ដែនដី​គ្រប់លំដាប់​ថ្នាក់ និង​បងប្អូន​ប្រជាពលរដ្ឋ សរុប​ចំនួន​ប្រមាណ ២,០០០​នាក់។

លោក​ ម៉ៅ ធ​និ​ន្ទ អភិបាល​នៃ​គណៈ​អភិបាល​ខេត្តកំពត បាន​សម្តែង​ការស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​វត្តមាន សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន និង​ធ្វើ​របាយការណ៍​នៃ​ការកសាង​វត្ត វត្ត​សុវណ្ណ​គិរីសាគរ (​ហៅ​វត្ត​ច​ង្ហោ​ន​) ដែល​វត្ត​នេះ​បានចាប់ផ្តើម​កសាង​រហូត​មកដល់ពេលនេះ គឺមាន​អាយុកាល​ប្រមាណ​៣៣​ឆ្នាំ​ហើយ​។

លោក​អភិបាលខេត្ត បាន​គូសបញ្ជាក់ថា ពិតណាស់ គុណ​តម្លៃ​នៃ​សន្តិភាព គឺជា​កាលានុវត្តន៍​ភាព​ដ៏​មហស្ចារ្យ​ដល់​ដំណើរ អភិវឌ្ឍន៍​ឥត​ឈរ និង​សម្រេចបាន​នូវ​ដំណើរការ​កែទម្រង់​ស៊ីជម្រៅ​ក្នុង​វិស័យ​នានា ប្រកបដោយ​ប្រសិទ្ធភាព ដែល​បាន​ចូលរួមចំណែក​ក្នុងការ​ស្ដារ កសាង និង​អភិវឌ្ឍន៍​សង្គម​-​សេដ្ឋកិច្ច បាន​ឆ្លុះបញ្ចាំង​ឱ្យឃើញ​ច្បាស់​អំពី​ការគិតគូរ​ជា​យុទ្ធសាស្ត្រ​ដ៏​ត្រឹមត្រូវ របស់​រាជរដ្ឋាភិបាល ដឹកនាំ​ដោយ​ សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត បាន​នាំ​ប្រសាសន៍​ផ្តាំផ្ញើ​សួរសុខទុក្ខ​ពី​សំណាក់ សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ក៏ដូចជា​ សម្តេច​មហា​ប​វរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ផងដែរ​។ ទន្ទឹមនឹងនេះ សម្តេច បាន​សម្តែង​នូវ​សេចក្តី​សប្បាយរីករាយ​ក្រៃលែង និង​ថ្លែងអំណរគុណ​ដល់ លោកអ្នកឧកញ៉ា​បណ្ឌិត ទ្រី ភាព និង​អ្នកឧកញ៉ា គៀន ស្រី​នាង រួមជាមួយ​នឹង​ពុទ្ធបរិស័ទ​ជិត​ឆ្ងាយ ដែល​បានមក​ចូលរួម​ចាប់មគ្គផល​ក្នុងកា​រកសារ​ព្រះវិហារ សមិទ្ធផល​នានា នៅ​វត្ត វត្ត​សុវណ្ណ​គិរីសាគរ (​ហៅ​វត្ត​ច​ង្ហោ​ន​) ដែល​ចំណាយ​ថវិកា​សាងសង់​អស់​ជាង ២២​ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក។ ជាមួយគ្នា​នោះ សម្តេច​កិត្តិ​សង្គហ​បណ្ឌិត បាន​ចូលរួម​ត្រេកអរ អនុមោទនា​ជាមួយ​ព្រះ​តេជគុណ ព្រះ​ថេរានុត្ថេរៈ​គ្រប់​ព្រះអង្គ និង​ពុទ្ធបរិស័ទ​ជិត​ឆ្ងាយ ជាពិសេស​ប្រជាពលរដ្ឋ​ទាំងអស់​ដែល​បាន​ទទួល​នូវ​សមិទ្ធផល​ថ្មីៗ​ជាច្រើន​បន្ថែមទៀត​សម្រាប់​បម្រើឱ្យ​សេចក្តីត្រូវការនៅក្នុង​ទីវ​ត្ត​អារាម​នេះ។

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត បាន​បន្តថា សមិទ្ធផល​ទាំងនេះ បាន​ឆ្លុះបញ្ចាំង​ឱ្យឃើញ​កាន់តែច្បាស់​អំពី​ជំនឿ​ដ៏​មុតមាំ​របស់​ពុទ្ធ សាសនិក និង​ការប្ដេជ្ញាចិត្ត​ប្រកបដោយ​សទ្ធា​ជ្រះថ្លា​របស់​ថ្នាក់ដឹកនាំ ក្នុងការ​ខិតខំ​ប្រឹង ប្រែង​លើកកម្ពស់​វិស័យ​ព្រះពុទ្ធសាសនា​ដែលជា​សាសនា​របស់​រដ្ឋ​។

សម្តេច បាន​បន្ត​បន្ថែមថា ទី​វត្ត​អារាម​មិន​ត្រឹមតែ​ជា​កន្លែង​សម្រាប់​គោរពបូជា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ជា​កន្លែង​សិក្សា​រៀនសូត្រ ព្រះធម៌ វិន័យ និង​ផ្សព្វផ្សាយ អប់រំ​កាយ វាចា​ចិត្ត​ដល់​ប្រជាពលរដ្ឋ​គ្រប់ៗ​រូប​តាម​គន្លង​ព្រះពុទ្ធសាសនា ដើម្បី​ទទួលបាន​នូវ​សេចក្តីសុខ សេចក្តីចម្រើន និង​ភាព​សុខដុម​ក្នុង​គ្រួសារ និង​សង្គមជាតិ ថែម​ទៀតផង​។ នេះហើយ​គឺជា ឥទ្ធិពល​នៃ​សន្តិភាព​ដែល​បាន​ជំរុញ​ឲ្យ​មានការ​អភិវឌ្ឍ​ទាំង​វិស័យ​ពុទ្ធចក្រ​និង​អាណាចក្រ​ដែល​ប្រជាជន​លើ​ពិភពលោក​ប្រាថ្នា​ចង់បាន៕

អត្ថបទ ៖ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៧ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២១ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៩ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម