ព័ត៌មានជាតិ
លោក ស សុខា ស្នើនាយករដ្ឋមន្ត្រីឡាវជួយជ្រោមជ្រែងការបង្ក្រាបបទល្មើសឆ្លងដែន
នៅក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រីឡាវ កាលពីថ្ងៃទី២៥ ខែមីនា, ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជា ស្នើនាយករដ្ឋមន្ត្រីឡាវ សន សៃស៊ីផាន់ដន ឱ្យជួយជ្រោមជ្រែងរាល់ការបង្ក្រាបបទល្មើសឆ្លងដែនដូចជាការបង្រ្កាបបទល្មើសជួយដូរមនុស្ស គ្រឿងញៀន និងបទល្មើសឆបោកតាមប្រព័ន្ធអនឡាញជាដើម។ នេះបើតាមលោក រ៉េន រតនៈ អ្នកនាំពាក្យឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ប្រាប់ក្រុមអ្នកសារព័ត៌មាន នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ក្រោយបញ្ចប់ទស្សនកិច្ចនៅឡាវ នារសៀលថ្ងៃទី២៦ ខែមីនា នេះ។

លោក រ៉េន រតនៈ ប្រាប់អ្នកសារព័ត៌មានដូច្នេះ៖«ភ្ជាប់នឹងការជម្រាបជូនដោយសង្ខេប អំពីលទ្ធផលនៃជំនួបទ្វេភាគី និងកិច្ចប្រជុំពេញអង្គលោកអភិសន្តិបណ្ឌិត បានស្នើសុំឯកឧត្តម នាយករដ្ឋមន្ត្រីឡាវ ផ្តល់ការគាំទ្រ និងជួយជ្រោមជ្រែង ការអនុវត្តកិច្ចសហប្រតិបត្តិការឆ្នាំ ២០២៥ រវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងសន្តិសុខសាធារណៈឡាវ ឱ្យសម្រេចបានជោគជ័យ ផងដែរ»។

ជាការឆ្លើយតប នាយករដ្ឋមន្ត្រីឡាវ ក៏បានវាយតម្លៃជាវិជ្ជមានចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងសន្តិសុខសាធារណៈឡាវ ក្នុងឆ្នាំ២០២៤ និងបង្ហាញការ ជឿជាក់ថាស្ថាប័នទាំងពីរនឹងខិតខំពង្រឹងកិច្ចសហប្រតិបត្តិការដូចមានក្នុងកំណត់ហេតុឆ្នាំ២០២៥ ឱ្យសម្រេចបានជោគជ័យ។

នាយករដ្ឋមន្ត្រីឡាវ សន សៃស៊ីផាន់ដន លើកទឹកចិត្តឱ្យរដ្ឋបាលខេត្តជាប់ព្រំដែន រួមទាំងអាជ្ញាធរមូលដ្ឋានគ្រប់កម្រិត ខិតខំពង្រឹងកិច្ចសហការជាមួយគ្នាឱ្យ បានជិតស្និទ្ធ លើការងារថែរក្សាសន្តិសុខតាមខ្សែបន្ទាប់ព្រំដែន ជាពិសេសការទប់ស្កាត់បទល្មើស និងខិតខំបង្កលក្ខណៈឱ្យ បានកាន់តែប្រសើរឡើងថែមទៀតលើការជំរុញសកម្មភាពសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន និងគាំទ្រចំពោះគំនិតផ្តួចផ្តើមសិក្សាបង្កើតច្រកទ្វារព្រំដែនជាមួយខេត្តរតនគិរី។

លោកសន សៃស៊ីផាន់ដន នាយករដ្ឋមន្ត្រីឡាវ ក៏បានកោតសរសើរប្រកបដោយការលើកទឹកចិត្ត ចំពោះ លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជា ដែលបានដឹកនាំក្រសួងមហាផ្ទៃយ៉ាងសកម្ម និងប្រកបដោយប្រសិទ្ធភាព រួមចំណែកធ្វើឱ្យរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនារបស់ សម្តេចធិបតី សម្រេចបានមសិទ្ធផលជាច្រើនជូនជាតិ និងប្រជាជនកម្ពុជា៕

-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៨ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?