Connect with us

ព័ត៌មានជាតិ

ពលរដ្ឋក្រុងក្រចេះ ស្នើអាជ្ញាធរទុកចន្លោះពុះ​ចែក​ទ្រូង​ផ្លូវ ងាយស្រួលជិៈឆ្លងកាត់ចូលភូមិ

បានផុស

នៅ

ពលរដ្ឋមួយក្រុមនៅព្រឹកថ្ងៃទី២៦ ខែមិនា ឆ្នាំ២០២៥ បាននាំគ្នាប្រមូលផ្ដុំ ស្នើសុំឲ្យអាជ្ញាធរមូលដ្ឋាន​ក្រុង​ក្រចេះ ជួយ​សម្រួលបើកប្រឡោះសួនឬទ្រូងពុះចែកផ្លូវ ដើម្បីងាយស្រួលក្នុងការជិៈបត់ ឬឆ្លងកាត់ចូលផ្លូវក្នុងភូមិ ដែល​ស្ថិត​នៅភូមិអូរប្ញស្សី៣ សង្កាត់អូរឬស្សី ក្រុងក្រចេះ។

ជាក់ស្ដែងនៅព្រឹកមិញនេះ ចៅសង្កាត់អូរប្ញស្សី លោក ឈឺន រិទ្ធ បានចុះទៅដល់ទីតាំងនោះភ្លាមៗ ជួបផ្ទាល់ជាមួយតំណាងប្រជាពលរដ្ឋប្រមាណ ២០ នាក់ នៅចំណុចទួលល្ហុង ភូមិអូរប្ញស្សី៣។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការបញ្ជាក់ពីលោក ឈឺន រិទ្ធ ពលរដ្ឋ​បានប្រមូលផ្តុំគ្នាធ្វើការតវ៉ាឱ្យមានការស្នើសុំបើកច្រកសួនច្បារត្រង់ចំណុចផ្លូវកោង។ ដោយសារចំណុចត្រង់ហ្នឹងចន្លោះបើកច្រកសួនច្បារពីសាលាបឋមសិក្សាអូរប្ញស្សី២ ដល់ចំណុចការ៉ាស់សាំង ឯកឧត្តម គាង អ៊ាង ប្រហែល ៨០០ម។

នៅចំពោះមុខបងប្អូនអ្នកតវ៉ា អាជ្ញាធរ​មូលដ្ឋាន​បានពន្យល់អំពីលក្ខណ:បច្ចេកទេស នៅត្រង់ចំណុច​ពលរដ្ឋ​ស្នើសុំគឺផ្លូវកោង គ្រោះថ្នាក់ខ្លាំងណាស់។ បញ្ហានេះ​ពលរដ្ឋ​បានយល់ស្រប និងឯកភាពជាមួយអាជ្ញាធរ។ ប៉ុន្តែ​ពលរដ្ឋ​បានស្នើសុំមកអាជ្ញាធរមូលដ្ឋាន ប្តូរបើកច្រកមួយកន្លែងទៀតមកលិចប្រហែល ១៥០ម៉ែត្រ ត្រង់ចំណុចផ្ទះ លោក អ៊ុង ស៊ីយឿន។

យ៉ាងណាមិញ អាជ្ញាធរ​បាន​ស្នើ​អ្នកតវ៉ា រំសាយគ្នាសិនកុំនាំគ្នាមកប្រមូលផ្តុំដែលធ្វើឲ្យកកស្ទុះចរាចរណ៍ និង រំខានដល់ការដ្ឋានក្រុមហ៊ុនប៉ះពាល់សណ្តាប់ធ្នាប់សាធារណ: ។

ជុំវិញករណីខាងលើនេះ លោក សាំង ប៊ុនថេង ប្រធានមន្ទីរសាធារៈកា និងដឹកជញ្ជូនខេត្ត បានបញ្ជាក់យ៉ាងខ្លីថា៖ លោកបានឲ្យអនុប្រធានមន្ទីរចុះទៅពិនិត្យជាក់ស្ដែង បើត្រូវបើកបាន គឺបើក៕

អត្ថបទ៖ ប្រុញ វិធិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

វៀតណាម បិទ​រោងចក្រ​ផលិត​សណ្តែកបណ្តុះ ក្រោយរកឃើញសារធាតុ​ពុល អាចឲ្យមនុស្សស្លាប់

ព័ត៌មានជាតិ១៤ ម៉ោង មុន

អ្នកនាំពាក្យ ៖ មានពលករខ្មែរ ០២ នាក់ ស្លាប់ និង ០២ នាក់ទៀត របួស ដោយសារការរញ្ជួយដីនៅប្រទេសថៃ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ការធ្វើដំណើរពីបរទេសទៅអាមេរិក ធ្លាក់ចុះខ្លាំងក្រោយ ត្រាំ ឡើងកាន់អំណាច

កីឡា១៨ ម៉ោង មុន

លោក Munoz ស្នើ​សុំ​ពេល​វេលា​សម​រម្យ​ដើម្បី​ត្រៀម​ខ្លួន​វគ្គ​ផ្តាច់​ព្រ័ត្រ AFC Challenge League

ព័ត៌មានជាតិ១៧ ម៉ោង មុន

សម្តេច ម៉ែន សំអន សាទរការដាក់ឲ្យប្រើប្រាស់ជាផ្លូវការស្នាក់ការគណបក្ស និងសមិទ្ធផលនានា ដើម្បីបម្រើតម្រូវការពលរដ្ឋ

Sokha Hotels

ព័ត៌មានពេញនិយម