Connect with us

ព័ត៌មានជាតិ

រដ្ឋបាល​ខេត្តកណ្តាល រៀបចំតុបតែងត្រៀមសម្រាប់ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណី​ជាតិ​ខ្មែរ

បានផុស

នៅ

កណ្តាល ៖ រដ្ឋបាល​ខេត្តកណ្តាល បានរៀបចំព្រឹត្តិការណ៍ សង្ក្រាន្តខេត្តកណ្តាល ដែលប្រារព្ធធ្វើឡើង នៅសួនច្បារមាត់ទន្លេបាសាក់ ក្រុងតាខ្មៅ មាន​រយៈពេល ៣ថ្ងៃ គឺចាប់ពីថ្ងៃទី១៤-១៥-១៦ ខែមេសា ឆ្នាំ២០២៥ ខាងមុខ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាក់​ស្តែង​នៅ​ល្ងាច​ថ្ងៃ​ទី២៦ ខែមីនា ឆ្នាំ២០២៥នេះ រដ្ឋបាលខេត្តកណ្តាល កំពុង​ពន្លឿន​រៀប​ចំ​ការ​តុបតែង ដងផ្លូវ ដើម្បី​ត្រៀម​ទទួល​ភ្ញៀវ​ជាតិ នឹង អន្តរជាតិ មកចូល​រួម​ពីធីសង្រ្កាន្តចូលឆ្នាំថ្មី ប្រពៃណី​ជាតិ រយៈពេល០៣ថ្ងៃ ដែល​សាលា​ខេត្តតែងតែរៀបចំរៀងរាល់ឆ្នាំ។

លោក យី សុខណា ពលរដ្ឋ សាទរ​ចំពោះ​ការ​រៀបចំ​របស់​អាជ្ញាធរ​សម្រាប់បងប្អូនប្រជាពលរដ្ឋ​នៅ​ក្នុង​ភូមិសាស្ត្រ​ខេត្តកណ្ដាល ក្រុងតាខ្មៅ ដើម្បី​កម្សាន្ត​លេង​នៅ​ក្នុង​ឱកាសបុណ្យប្រពៃណីជាតិ។

លោក​បាន​បន្ថែម​ទៀត​ថា អាជ្ញាធរមាន​ការ​រៀប​ចំ​ល្បែងប្រជាប្រិយ​លេង​កម្សាន្ត​និង​មាន​ស្តង់​លក់​ម្ហូប​អាហារ​ផ្សេងៗ​ទៀត​ជា​ច្រើន​ដែល​អាច​ងាយស្រួល​ដល់បងប្អូនប្រជាពលរដ្ឋ​មក​លេង​កម្សាន្ត​ទិញ​ហូប​នៅក្នុងពេលដែលដើរលេងផងដែរ។

លោក គ្រុយ ម៉ាឡែន អភិបាល​រងខេត្តកណ្ដាល និង​ជា​ប្រធាន​អនុគណៈ​កម្មការឃោសនាផ្សព្វផ្សាយ អនាម័យ និងបរិស្ថាន នៃគណៈកម្មការរៀបចំសង្ក្រាន្ត ខេត្តកណ្តាល បាន​ឱ្យដឹងថា លោកបាន ដឹកនាំកិច្ចប្រជុំ ឃោសនាផ្សព្វផ្សាយអំពីព្រឹត្តិការណ៍ពិធីបុណ្យសង្ក្រាន្តខេត្តកណ្តាលអបអរពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំម្សាញ់ ព.ស.២៥៦៩ គ.ស.២០២៥ នៅក្រុងតាខ្មៅ ប្រារព្ធធ្វើឡើង នៅសួនច្បារមាត់ទន្លេបាសាក់ ក្រុងតាខ្មៅ។

ដោយគិតចាប់ពីថ្ងៃរៀបចំដំបូង មកទល់ពេលនេះ អាជ្ញាធរ​ខេត្តកណ្ដាល​កំពុង​តែ​មមាញឹកក្នុងការរៀបចំនៅក្លោងទ្វារសង្ក្រាន្តឆ្នាំថ្មី ដើម្បីអបអរបុណ្យប្រពៃណីជាតិនាពេលខាងមុខ ដោយមានការតុបតែងគ្រឿងលម្អផ្សេងៗទៀតនៅតាមដងទន្លេ ដើម្បីឱ្យមានសោភ័ណ្ឌភាពស្រស់បំព្រង។

ជាមួយគ្នាផងដែរអាជ្ញាធរក៏សុំសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់នៅពេលដែលដើរលេងកម្សាន្តសុំមេត្តាទុកដាក់សំរាមអោយបានត្រឹមត្រូវនិងថែរក្សាអនាម័យសណ្ដាប់ធ្នាប់សារធារណៈទាំងអស់គ្នា។ សូម​បញ្ជាក់​ថា ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នឹងប្រារព្ធឡើងរយៈពេល០៣ថ្ងៃ គឺ​នៅថ្ងៃទី១៤ , ១៥ និងទី១៦ ខែមេសា ឆ្នាំ២០២៥ខាងមុខ៕

អត្ថបទ ៖ ម៉េង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សុខភាព១៧ ម៉ោង មុន

ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ

កីឡា២១ ម៉ោង មុន

ស្លុតចិត្ត! ខ្សែការពារ ទេស សម្បត្តិ បានទទួលមរណៈភាព ដោយសារគ្រោះថ្នាក់ចរាចរណ៍

ព្រលានយន្តហោះសៀមរាបអង្គរ
ចរាចរណ៍១៨ ម៉ោង មុន

រថយន្តពីរគ្រឿងបុកគ្នានៅផ្លូវព្រលានយន្តហោះសៀមរាបអង្គរ ស្លាប់២នាក់ និងរបួស១៤នាក់

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ឆេះរថយន្តក្រុងនៅថៃ ស្លាប់មនុស្ស៧នាក់ របួស៤០នាក់

សន្តិសុខសង្គម១៣ ម៉ោង មុន

សមត្ថកិច្ច​ឃាត់​ខ្លួន ស្ថាបនិកក្រុមហ៊ុនឌីបេសហ្រ្គីនឡងឡាយហ៍(ខេមបូឌា)ឯ.ក ករណី​ឆបោក ប្រាស់​លុយជិត​១៦​លាន​ដុល្លារ

Sokha Hotels

ព័ត៌មានពេញនិយម