Connect with us

ព័ត៌មានជាតិ

ប.ស.ស និង វិស័យឯកជន ចែករំលែកបទពិសោធពាក់ព័ន្ធវិស័យសន្តិសុខសង្គម និង វិស័យធានារ៉ាប់រងឯកជន

បានផុស

នៅ

លោក ប៉ែន នរៈ​វុ​ធ អគ្គនាយករង ប​.​ស​.​ស​. តំណាង លោក ម៉េង ហុង ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​ជា​អគ្គនាយក ប​.​ស​.​ស​. នៃ​ក្រសួង​ការងារ និង​បណ្ដុះបណ្តាល​វិជ្ជាជីវៈ កាលពី​ថ្ងៃទី​២៦ ខែមីនា ឆ្នាំ​២០២៥ ​បាន​ដឹកនាំ​មន្ត្រី​ជំនាញ​ជួបពិភាក្សា​ការងារ​ជាមួយ​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន ហ្វ​ត​តេ អ៊ិន​សួ​រឹន​ស៍ (​ខេ​ម​បូ​ឌា​) ដើម្បី​ចែករំលែក​បទពិសោធ​ នៃ​ការធ្វើ​ប្រតិបត្តិការ​ប្រព័ន្ធ​សន្ដិសុខ​សង្គម​របស់ ប​.​ស​.​ស​. និង​ការអនុវត្ត​ការងារ​ផ្តល់​សេវា​ធានារ៉ាប់រង​ឯកជន​របស់​សម្ព័ន្ធ​ក្រុមហ៊ុន ហ្វ​ត​តេ អ៊ិន​សួ​រឹន​ស៍ (​ខេ​ម​បូ​ឌា​)។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ប៉ែន នរៈ​វុ​ធ បានឱ្យដឹងថា នៅក្នុង​ជំនួប​នេះ ផ្ដោត​សំខាន់​លើ​ការអនុវត្ត​យន្ដការ​ទូទាត់​សំណង យន្ដការ ត្រួតពិនិត្យ​ភាពមិនប្រក្រតី​នៃ​ការទាមទារ​សំណង បញ្ហា​ប្រឈម​ជាមួយ​មូលដ្ឋាន​សុខាភិបាល និង​ការដោះស្រាយ​បណ្ដឹង​របស់​សមាជិក តាមរយៈ Call Center​។

តំណាង ក្រុមហ៊ុន ហ្វ​ត​តេ អ៊ិន​សួ​រឹន​ស៍ បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់ ចំពោះ​វឌ្ឍនភាព និង​ភាព​រីកចម្រើន​យ៉ាង​ឆាប់រហ័ស​របស់ ប​.​ស​.​ស​. ដែល​បាន​កសាង​ទំនុកចិត្ត ព្រមទាំង​មានការ​ចាប់​អារម្មណ៍​យ៉ាងខ្លាំង​ពី​ប្រជាពលរដ្ឋ តាមរយៈ​ការផ្ដល់​ការធានា​លើ​សេវា​ថែទាំ​សុខភាព និង​ការ​ផ្ដល់នូវ​អត្ថប្រយោជន៍​នានា​ជូន​សមាជិក​របស់ខ្លួន ប្រកបដោយ​ភាពច្បាស់លាស់ ហើយ​នេះ​ក៏​ជា​មាគ៌ា​វិជ្ជមាន​សម្រាប់​វិស័យ​សន្តិសុខ​សង្គម និង​វិស័យ​ធានារ៉ាប់រង​ឯកជន ក្នុង​ការកសាង​ទំនុកចិត្ត​ពី​សមាជិក និង​ប្រជាពលរដ្ឋ​ផងដែរ៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៩ នាទីutes មុន

អ៊ុយក្រែន អង្វរអាល្លឺម៉ង់ សុំឲ្យផ្តល់៣០%នៃអាវុធដែលមានក្នុងឃ្លាំង មកឲ្យខ្លួនមក

កីឡា១១ នាទីutes មុន

វគ្គ​ផ្តាច់ព្រ័ត្រ Copa del Rey ចុងសប្តាហ៍នេះ Barcelona ទំនងអវត្តមានខ្សែប្រយុទ្ធសំខាន់ម្នាក់

កីឡា២៤ នាទីutes មុន

ព្រះ​ខ័ន​រាជ​ស្វាយរៀង បន្ត​ឈរ​លើ​កំពូល​តារាង សម្លឹង​ទៅ​រក​ការ​​ឈ្នះ​ជើង​ឯក​៣​ក្នុង១រដូវកាល

ព័ត៌មានអន្ដរជាតិ២៩ នាទីutes មុន

លោក ណេតាន់យ៉ាហ៊ូ បញ្ជាឲ្យ​បង្កើនសម្ពាធយោធា ក្រោយ​ហាម៉ាស​បដិសេធ​សំណើ​បទ​ឈប់បាញ់

ព័ត៌មានអន្ដរជាតិ៥៣ នាទីutes មុន

រុស្ស៊ី ចោទ អ៊ុយក្រែន រំលោភបទឈប់បាញ់បុណ្យ Easter ជាង ១ ៣០០ដង ឯអ៊ុយក្រែន ចោទរុស្ស៊ីវិញ រំលោភ ជិត៣ ០០០ដង

ព័ត៌មានជាតិ២១ ម៉ោង មុន

អ្នកនាំពាក្យ ៖ មានពលករខ្មែរ ០២ នាក់ ស្លាប់ និង ០២ នាក់ទៀត របួស ដោយសារការរញ្ជួយដីនៅប្រទេសថៃ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ការធ្វើដំណើរពីបរទេសទៅអាមេរិក ធ្លាក់ចុះខ្លាំងក្រោយ ត្រាំ ឡើងកាន់អំណាច

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

សមាជិកណាតូមួយប្រទេស កំពុងភ័យថា រុស្ស៊ី នឹងវាយប្រហារខ្លួន ២-៣ឆ្នាំទៀត

ព័ត៌មានអន្ដរជាតិ៥៣ នាទីutes មុន

រុស្ស៊ី ចោទ អ៊ុយក្រែន រំលោភបទឈប់បាញ់បុណ្យ Easter ជាង ១ ៣០០ដង ឯអ៊ុយក្រែន ចោទរុស្ស៊ីវិញ រំលោភ ជិត៣ ០០០ដង

ព័ត៌មានជាតិ២៣ ម៉ោង មុន

កម្ពុជា កំពុងត្រូវការកម្លាំងពលកម្ម ជាង ៦ ម៉ឺនកន្លែង បម្រើវិស័យឧស្សាហកម្ម សេវាកម្ម និង កសិកម្ម

Sokha Hotels

ព័ត៌មានពេញនិយម