ព័ត៌មានជាតិ
រដ្ឋកំពុងគិតគូរផ្ទេរគ្រូបង្រៀន ដោយគិតពីការលំបាករបស់គ្រូ និងមិនឱ្យប៉ះពាល់ការសិក្សារបស់សិស្ស និងការកែទម្រង់
ក្រសួងមុខងារសាធារណៈ និងក្រសួងអប់រំ យុវជន និងកីឡា ជួបប្រជុំពិភាក្សាគិតគូរអំពីការផ្ទេរមន្ត្រី ដោយត្រូវថ្លឹងថ្លែងជាមូលដ្ឋានលើស្ថានភាពរបស់លោកគ្រូ អ្នកគ្រូផង អត្ថប្រយោជន៍របស់សិស្សានុសិស្សផង និងបរិបទនៃការកែទម្រង់រដ្ឋបាលសាធារណៈផង។ កិច្ចប្រជុំនេះ គឺអនុវត្តតាមអនុសាសន៍ និងការណែនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។

ក្នុងកិច្ចប្រជុំដែលរៀបចំឡើង នារសៀលថ្ងៃទី២៦ ខែមីនា ក្រសួងមុខងារសាធារណៈ និងក្រសួងអប់រំ ពិភាក្សា និងគិតគូរទៅលើបច្ចេកទេស និងយន្តការ ព្រមទាំងវិធីសាស្ត្រនានា សំដៅដល់ការដោះស្រាយករណីស្នើសុំផ្ទេរទីកន្លែងបំពេញការងាររបស់មន្ត្រីរាជការស៊ីវិលដែលជាគ្រូបង្រៀន។

កិច្ចប្រជុំបច្ចេកទេសនេះ គិតគូរ ថ្លឹងថ្លែង គ្រប់ជ្រុងជ្រោយទាំងអស់ រួមបញ្ចូលទាំងការគិតគូរពីស្ថានភាពរបស់លោកគ្រូ អ្នកគ្រូ ដែលមានបំណងផ្ទេរ កន្លែងបំពេញការងារ ក៏ដូចជាការគិតគូរថ្លឹងថ្លែងទៅដល់ប្រយោជន៍របស់សិស្សានុសិស្ស ដែលកំពុងសិក្សានៅតាមតំបន់នានាទូទាំងប្រទេស ដែលមានតម្រូវការចាំបាច់នូវក្នុងការទទួលបានការអប់រំ។

នៅក្នុងកិច្ចប្រជុំបច្ចេកទេសនេះ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងទាំង២ បានពិភាក្សា ផ្លាស់ប្តូរយោបល់គ្នាទៅវិញទៅមក ធ្វើយ៉ាងណាព្យាយាមរកដំណោះស្រាយដែលសមស្របជូនទៅដល់លោកគ្រូ អ្នកគ្រូផង ក៏ដូចជាសិស្សានុសិស្សផង ព្រមទាំងប្រយោជន៍ដែលជាគោលដៅរួមនៃតម្រូវការរបស់រាជរដ្ឋាភិបាល ក្នុងបរិបទនៃកំណែទម្រង់រដ្ឋបាលសាធារណៈផង។
កិច្ចប្រជុំទទួលបានមតិយោបល់ និងធាតុចូលជាច្រើន ដើម្បីរៀបចំគោរពជារបាយការណ៍ជូនថ្នាក់ដឹកនាំ ពិនិត្យ សម្រេចធ្វើយ៉ាងណាសម្រួលដល់ការដោះស្រាយស្ថានភាពនានារបស់លោកគ្រូ អ្នកគ្រូ និងដោះស្រាយស្ថានភាពដូចដែលបានរៀបរាប់ខាងលើ និងស្របទៅតាមទស្សនៈវិស័យ ក៏ដូចជាការណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតីនាយករដ្ឋមន្ត្រី ក្នុងការគ្រប់គ្រងមន្ត្រី និងការរៀបចំប្រព័ន្ធរដ្ឋបាលសាធារណៈឱ្យកាន់តែល្អប្រសើរ៕

-
ព័ត៌មានជាតិ៣ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
សន្តិសុខសង្គម១១ ម៉ោង ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម