ព័ត៌មានជាតិ
ក្រុមហ៊ុនរុស្ស៊ីស្វែងរកឱកាសវិនិយោគវិស័យរ៉ែនៅកម្ពុជា
ក្រុមហ៊ុន RUSAL មកពីរុស្ស៊ីបានកំពុងស្វែងរកឱកាសវិនិយោគវិស័យរ៉ែនៅកម្ពុជា ស្របពេលដែលវិស័យនេះកំពុងត្រូវបានរដ្ឋាភិបាលកម្ពុជាផ្តល់អាទិភាពខ្ពស់ដល់វិស័យឯកជនក្នុងចូលរួមចំណែកទាញយកប្រយោជន៍ពីវិស័យដ៏មានសក្តានុពលមួយនេះដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិ។
លោក យស មុនីរ៉ាត់ រដ្ឋលេខាធិការ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល នៅថ្ងៃទី ២៦ ខែមីនា ឆ្នាំ ២០២៥ បានជួបពិភាក្សាការងារជាមួយលោក Skadchenko Andrey នាយកផ្នែកផ្គត់ផ្គង់រ៉ែអាលុយមីញ៉ូមនៃក្រុមហ៊ុន RUSAL ស្តីពីឱកាស និងសក្តានុពលវិនិយោគវិស័យរ៉ែនៅកម្ពុជា។

វិស័យរ៉ែបានចូលរួមវិភាគទានជាចំណូលមិនមែនសារពើពន្ធ កើនដល់ប្រមាណជិត ៩០ លានដុល្លារអាមេរិក នៅឆ្នាំ ២០២៤ កើនឡើង ១៧០% ធៀបនឹងឆ្នាំ ២០២៣។
យោងតាមក្រសួងរ៉ែ និងថាមពល ចំណូលសារពើរពន្ធ នៃអាជីវកម្មរ៉ែមាស ទទួលបានប្រមាណ ៣១ លានដុល្លារ សម្រាប់ឆ្នាំ ២០២៤។ ដោយឡែកចំណូល ពីអាករលើការនាំចេញផលិតផលរ៉ែគ្រប់ប្រភេទកើនដល់ប្រមាណ ៦១ លានដុល្លារនៅឆ្នាំ ២០២៤។
ក្រសួងរ៉ែ និងថាមពល បានផ្ដោតការយកចិត្តទុកដាក់បន្ថែមលើការធ្វើឱ្យមានតុល្យភាពជាងមុន ក្នុងការអភិវឌ្ឍវិស័យរ៉ែ និងការអភិរក្សធនធានធម្មជាតិ៕

អត្ថបទ៖ ឡេង ដេត

-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២១ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?