Connect with us

ព័ត៌មានជាតិ

សមាគម​ធនាគារ បង្ហើប​ពី​ការ​បញ្ចុះ​អត្រា​ការ​​​ប្រាក់​​កម្ចី​​ នៅ​តាម​គ្រឹះស្ថាន​ធនគារ

បានផុស

នៅ

ថ្លែង​នៅ​ក្នុង​វេទិកា​ពិភាក្សា​ក្នុង​វិស័យ​ហិរញ្ញវត្ថុ​ស្តីអំពី «ការចូលរួម​ផ្សព្វផ្សាយ​ចំណេះដឹង​​ហិរញ្ញវត្ថុ និង​ប្រើប្រាស់​ឥណទាន​ប្រកប​​ដោយ​ការទទួលខុសត្រូវ» រៀបចំ​ដោយ CBC រួម​ជាមួយ​ក្លឹប​អ្នក​កាសែត​​កម្ពុជា​កាល​ព្រឹក​ម្សិលមិញ​នេះ មន្រ្តី​សមាគម​ធនាគារ​បាន​បង្ហើប​ពី​ការ​បញ្ចុះ​អត្រា​ការប្រាក់​នៅ​តាម​គ្រឹះស្ថាន​ហិរញ្ញវត្ថុ ស្រប​នឹង​កំណើន​ប្រាក់​បញ្ញើ​មានការ​កើន​ឡើង ជាមួយ​បរិបទ​សេដ្ឋកិច្ច​ពិភពលោក​មានការ​ប្រែប្រួល។

លោក រ័ត្ន សោភ័ណ ប្រធាន​ក្រុមប្រឹក្សាភិបាល​សមាគម​ធនាគារ​នៅ​កម្ពុជា​បាន​លើក​កត្តា​មួយ​ចំនួន​ ដែល​នាំ​ឲ្យ​គ្រឹះស្ថាន​ធនាគារ​នៅ​កម្ពុជា​បាន​បញ្ចុះ​អត្រា​ការ​ប្រាក់​ទាំង​ការ​ផ្តល់​ឥណទាន ​និង​ប្រាក់​បញ្ញើ​ដល់​អតិថិជន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​បាន​លើក​ហេតុផល​ថា កត្តា​ទីផ្សារ​អន្តរជាតិដូចជា​នៅ​អាមេរិក​បាន​បន្ទាប​អត្រា​ការប្រាក់ បន្ទាប់​ពី​ដំឡើង​ប៉ុន្មាន​ឆ្នាំ​ជាប់​គ្នា។ ដោយ​កត្តា​ទីផ្សារ​ខាងក្រៅ​​ជះ​ឥទ្ធិពល​មួយ​ចំណែក​លើ​ប្រតិបត្តិការ​ហិរញ្ញវត្ថុ​ក្នុង​ប្រទេស​កម្ពុជា ថ្នាក់ដឹកនាំ​សមាគម​ធនាគារ​នៅ​កម្ពុជាក៏​លើក​ពី​កត្តា​ក្នុង​ស្រុកដែល​​មាន​ទំនាក់ទំនង​និង​ជះ​ឥទ្ធិពល ដល់​ការ​ប្រែប្រួល​អត្រា​ការ​ប្រាក់ក្នុង​​ប្រទេស។

លោក រ័ត្ន សោភ័ណ បាន​គូស​បញ្ជាក់ថា ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ កំណើន​នៃ​ប្រាក់​បញ្ញើ​នៅ​តាម​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​មាន​ការ​កើន​ឡើង​យ៉ាង​ខ្លាំង។

រយៈពេល ២ ឆ្នាំ​ចុងក្រោយ​ជា​ប្រវត្តិសាស្ត្រ​ ដែល​កំណើន​ប្រាក់​បញ្ញើ​ខ្ពស់​ជាង​​ឥណទាន​​។ ឆ្នាំ ២០២៤ កំណើន​ឥណទាន​មាន​ប្រហែល ២ ពាន់​លាន​ដុល្លារ​ស្មើ ៣.៣% ប៉ុន្តែ​កំណើន​ប្រាក់​បញ្ញើ​មាន​ជាង ៨ ពាន់​លានដុល្លារ​​ ស្មើ ១៦%។

«ដូច្នេះ​បាន​ន័យ​ថា ធនាគារ​នៅ​សល់​លុយ​ច្រើន ខណៈ​អនុបាត​រវាង​ឥណទាន​ និង​ប្រាក់​បញ្ញើ​ក៏​ជិត​ស្មើ​គ្នា។ ឥណទាន​មាន​សរុប​ប្រមាណ​ ៥៧ ពាន់​លាន​ដុល្លារ និង​ប្រាក់​បញ្ញើ​មាន​ខ្ទង់​ប្រហែល ៥៤ ទៅ ៥៤ ពាន់​លាន​ដុល្លារ»។

លោក រ័ត្ន សោភ័ណ​ បញ្ជាក់​បន្ថែម​ថា នៅ​ពេល​ថ្លៃ​ដើម​ប្រាក់​បញ្ញើ​ថយ​ចុះ ការ​ផ្តល់​ឥណទាន​ដល់​អតិថិជន​ក៏​ថយ​ចុះ​តាម​ហ្នឹង​ដែរ។ នៅ​ពេល​ថ្លៃ​ដើម​ការ​ប្រាក់​បញ្ញើ​ថោក ថ្លៃ​ដើម​ឥណទាន​ក៏​ថោក​ដូច​គ្នា។

ធនាគារ​ជា​អន្តរការី​​ប្រមូល​ប្រាក់​បញ្ញើ និង​ផ្តល់​ឥណទាន។ បើតាម​លោក រ័ត្ន សោភ័ណ ក្នុង​រយៈ​ពេល ១២ ខែ​ចុងក្រោយ​នេះ អត្រា​ការ​ប្រាក់​ថយ​ចុះ​​ក្នុង​តារាង​សមតុល្យ​ ទាំង​ការ​ផ្តល់​ឥណទាន​និងទទួល​​ប្រាក់​បញ្ញើ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៣ នាទីutes មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៤ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានជាតិ៦ ម៉ោង មុន

អ្នកនាំពាក្យ៖ បុគ្គលិកដែលរត់ចេញពីអគារខ្ពស់ៗ ព្រោះខ្លាចករណីរញ្ជួយដីពេលនេះត្រឡប់ចូលអគារវិញធម្មតា

Sokha Hotels

ព័ត៌មានពេញនិយម