Connect with us

ព័ត៌មានជាតិ

មន្ទីរសុខាភិបាលភ្នំពេញ ឱ្យម្ចាស់ហ្វេសប៊ុក Mommy Natural លុបវីដេអូ​ដែលថា លេបប្រមាត់ទាកាប៉ាស្រស់ល្អសម្រាប់អ្នកកាត់ប្រមាត់

បានផុស

នៅ

មន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ បានចេញលិខិតបំភ្លឺដល់ម្ចាស់គេហទំព័របណ្តាញសង្គម Facebook ដែលមានឈ្មោះ Mommy Natural ឱ្យលុបវីដេអូ និងខ្លឹមសារចំណងជើង ​ដែលបានផ្សព្វផ្សាយថា ការលេបប្រមាត់ទាកាប៉ាស្រស់ ធ្វើឱ្យអ្នកជំងឺកាត់ប្រមាត់មានសុខភាពល្អធម្មតា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការចេញលិខិតបំភ្លឺនេះ ក្រោយពីមន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ បានឃើញម្ចាស់គេហទំព័របណ្តាញសង្គម Facebook Mommy Natural បានបង្ហោះរូបភាព វីដេអូ និងខ្លឹមសារចំណងជើង(Caption)ថា «ចែករំលែក ស៊ែរយកបុណ្យផងបងប្អូន ដើម្បីឱ្យអ្នកដែលកាត់ប្រម៉ាត់រួចដូច ខ្ញុំបានដឹង ព្រោះល្អណាស់ជាបទពិសោធន៍ផ្ទាល់តែម្តង។ ផ្លិចបើកៗខ្ញុំបាត់បង់ប្រម៉ាត់ ១ឆ្នាំ៧ខែហើយ តែសុខភាពខ្ញុំល្អ ជាធម្មតា ញ៉ាំអីបានគ្រប់យ៉ាងមិនមានតមអ្វីទាំងអស់ ដោយសារញ៉ាំប្រម៉ាត់ទាកាប៉ាស្រស់ៗនេះឯង»។

តាមរយៈវីដូអូរៀបរាប់របស់ម្ចាស់ផេក Mommy Natural ពាក់ព័ន្ធនឹងការលេបប្រម៉ាត់ទាកាប៉ាស្រស់ខាងលើ មន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា គិតមកដល់ពេលបច្ចុប្បន្ននេះ ពុំទាន់មានការសិក្សា ស្រាវជ្រាវណាមួយដែលបង្ហាញពីលទ្ធផលប្រសិទ្ធភាព នៃការលេបប្រម៉ាត់ទាកាប៉ាស្រស់ ដើម្បីព្យាបាល និងជំនួយសុខភាពសម្រាប់អ្នកជំងឺកាត់ប្រម៉ាត់នោះទេ។

ជាមួយគ្នានេះ មន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ ទទូចស្នើសុំដល់ម្ចាស់ម្ចាស់ផេក Mommy Natural មេត្តាលុប ចោលនូវរូបភាពវីដេអូ និងខ្លឹមសារ Caption ជៀងវាងមានការភាន់ច្រលំ។ ព្រមទាំងអំពាវនាវដល់សាធារណជនប្រើប្រាស់ បណ្តាញសង្គមទាំងអស់ សូមមេត្តាបញ្ឈប់ការផ្សព្វផ្សាយចែករំលែកបន្តនូវព័ត៌មានខាងលើ។

ជុំវិញរឿងនេះដែរ សារព័ត៌មានកម្ពុជាថ្មីបានសុំការអត្ថាធិបាយបន្ថែម ពីប្រធានមន្ទីរសុខាភិបាលភ្នំពេញ ប៉ុន្តែមិនមានការឆ្លើយតប៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សន្តិសុខសង្គម១៦ ម៉ោង មុន

ជនសង្ស័យ​ម្នាក់​ឆក់ខ្សែក រត់​ទ្បើងម៉ូតូ ​ត្រូវអ្នកលក់ក្របួចជាប់

ព័ត៌មានជាតិ២០ ម៉ោង មុន

មកដឹងលម្អិត ពីលក្ខណៈបច្ចេកទេសនាវាជប៉ុនចតនៅកម្ពុជា ដែលមានទម្ងន់ផ្ទុករាប់ពាន់តោន

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

វៀតណាម បិទ​រោងចក្រ​ផលិត​សណ្តែកបណ្តុះ ក្រោយរកឃើញសារធាតុ​ពុល អាចឲ្យមនុស្សស្លាប់

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកនាំពាក្យ ៖ មានពលករខ្មែរ ០២ នាក់ ស្លាប់ និង ០២ នាក់ទៀត របួស ដោយសារការរញ្ជួយដីនៅប្រទេសថៃ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ចិន​ចុះ​កិច្ច​ព្រម​ព្រៀង​រហូត​ដល់​១១៣​​ ​ពង្រឹងឥទ្ធិពល​តំបន់​​ខ្លាំង​មិនធ្លាប់​មាន​ ខណៈ​អាមេរិក​បង្កអរិភាព​

Sokha Hotels

ព័ត៌មានពេញនិយម