Connect with us

ព័ត៌មានជាតិ

សហគមន៍ចំនួនពីរក្នុង​ខេត្តបាត់ដំបង​ បន្ត​ទទួល​​ការ​គាំទ្រ ក្នុងការ​ដាំដុះបន្លែ​សរីរាង្គ​មិន​ប៉ះពាល់សុខភាព

បានផុស

នៅ

ប្រជាសហគមន៍នៅស្រុកគោលដៅចំនួនពីរ​នៅ​ក្នុង​ខេត្ត​បាត់ដំបង សប្បាយ​ចិត្ត​ចំពោះម្ចាស់ជំនួយ “IFAD” ដែល​នៅតែបន្តយកចិត្តទុកដាក់ ក្នុងការជួយ​គាំទ្រ​ដល់​សហគមន៍ក្នុង​ការ​ដាំដុះ​បន្លែ​​សរីរាង្គ។

ប្រជាកសិករ ក្នុងសហគមន៍កសិកម្មចំនួន ២ នៅ​ក្នុងស្រុកឯកភ្នំ និងស្រុកថ្មគោល ខេត្ត​បាត់ដំបង បានសាទរចំពោះដំណើរ​​ទស្សនកិច្ចរបស់មន្ត្រីជាន់ខ្ពស់របស់ម្ចាស់ជំនួយ “IFAD” និងថ្នាក់ដឹកនាំគម្រោង​ចំនួន ៣ ក្នុងនោះមាន (AIMS, ASPIRE-AT, និង SAAMBAT) ដែលប្រកាស​ថា​នឹង​នៅតែបន្ត​ជួយ​ដល់​សហគមន៍ក្នុងការបង្កើនផលិតកម្ម ដើម្បីពង្រឹង​សេដ្ឋកិច្ចក្នុងគ្រួសារ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តំណាង​សហគមន៍​បានលើកឡើងថា ការ​ជួយ​គាំទ្រ​បង្កើនផលិតកម្ម ការស្វែងរកទីផ្សារ រួមទាំង​ការជួយ​កសាងផ្លូវ​សម្រួល​ដល់​ការ​ដឹកជញ្ជូនកសិផលចូលក្នុងទីផ្សារ បាន​បង្កើន​កម្រិតសេដ្ឋកិច្ចក្នុងគ្រួសារកសិករ​ក្នុង​សហគមន៍​កាន់តែប្រសើរឡើង​។

តំណាងសហគមន៍ទាំងពីរលើកឡើងប្រហាក់ប្រហែលគ្នា​ ក្នុង​ការ​បន្ត​​ឆន្ទៈ​ខិតខំ​ពង្រឹងការដាំដុះទាំងបរិមាណ និង​គុណភាព និងស្តង់ដារអនាម័យខ្ពស់ក្នុងការប្រកួតប្រជែងលើទីផ្សារ ដើម្បីលើកកម្ពស់កសិផលឲ្យក្លាយជាបន្លែសិរីរាង្គជួយដល់សុខភាពមនុស្សទូទៅ ដោយមិនប្រឈមនិងផលប៉ះពាល់ដល់សុខភាព។

មន្ត្រីនៃមន្ទីរពាណិជ្ជកម្មខេត្តបាត់ដំបង​បានឲ្យដឹងថា ដំណើរការទស្សន:កិច្ចរបស់មន្ត្រីជាន់ខ្ពស់របស់អង្គការខាងលើនេះ បានធ្វើឡើងកាលពីថ្ងៃទី២៥-២៦ ខែមីនា ឆ្នាំ២០២៥។

តាមរយៈការចុះជួបផ្ទាល់ជាមួយកសិករដែលទទួលផលរបស់គម្រោងមានទីតាំងពីរផ្សេងគ្នា គឺនៅសហគមន៍ភូមិតាសី ឃុំតាម៉ឺន ស្រុកថ្មគោល និងសហគមន៍ភូមិព្រែកឆ្តោរ ក្នុង ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង៕

អត្ថបទ៖ សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៥ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម