Connect with us

ព័ត៌មានជាតិ

សម្ដេចធិបតីរម្លឹកទៅពេលផ្ទុះជំងឺកូវីដ១៩ថា បើនៅស្ងៀមមិនអាចដោះស្រាយបញ្ហាបានទេ

បានផុស

នៅ

នាយករដ្ឋមន្ត្រី សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបង្ហោះលើហ្វេសផុកផ្ទាល់ខ្លួនដោយបានរម្លឹកទៅពេលផ្ទុះជំងឺកូវីដ-១៩ នៅកម្ពុជាជាមួយពាក្យថា «មួយភ្លែតសោះ ៤ឆ្នាំកន្លងផុតហើយ» និងបានលើកពេលនោះ អនាគតរបស់កម្ពុជាកំពុងស្ថិតក្នុងភាពមិនច្បាស់លាស់ តែសម្រាប់សម្ដេចអ្វីដែលច្បាស់នោះគឺថា បើនៅស្ងៀមមិនធ្វើអ្វីសោះ បញ្ហានឹងមិនរលាយនោះទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រូបថតដែលថតសម្ដេចបានទម្រេតខ្លួនសម្រាកបន្តិចបន្ទាប់ពីបានដឹកនាំរៀបចំមន្ទីរពេទ្យហ្លួងម៉ែឱ្យក្លាយជាមន្ទីរពេទ្យព្យាបាលជំងឺកូវីដ១៩ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ បានរម្លឹកសម្ដេចនូវស្ថានភាពកម្ពុជាក្នុងពេលនោះដែលបានឆ្លងរាលដាលជំងឺកូវីដ១៩នៅក្នុងសហគមន៍កើនឡើងយ៉ាងលឿនពេលនោះដែលធ្វើឱ្យមានការមិនច្បាស់លាស់អំពីអនាគតរបស់ប្រទេសជាតិ និងប្រជាជននោះទេ តែសម្ដេចថាដោយសារមិនច្បាស់លាស់នេះហើយគឺត្រូវប្រឈមផ្ទាល់ និងខិតខំចូលរួមដោះស្រាយតាមលទ្ធភាពដែលអាចធ្វើបាន។

សម្ដេចបានសរសេរថា៖ «ទោះស្ថិតនៅក្នុងស្ថានភាពមិនច្បាស់លាស់អំពីការវិវឌ្ឍន៍នៃជំងឺកូវីដ១៩ នាពេលនោះក៏ដោយ អ្វីដែលច្បាស់សម្រាប់ខ្ញុំនាពេលនោះគឺ បើយើងនៅស្ងៀមមិនធ្វើអ្វីសោះ បញ្ហានិងមិនរលាយបាត់នោះទេ។ ផ្ទុយទៅវិញបញ្ហាអាចវិវឌ្ឍន៍កាន់តែធ្ងន់ធ្ងរទៅទៀត។ ហេតុដូច្នេះយើងមិនមានជម្រើសអ្វីក្រៅអំពីការប្រឈមផ្ទាល់ជាមួយនឹងបញ្ហា ហើយខិតខំចូលរួមដោះស្រាយទៅតាមលទ្ធភាពដែលយើងអាចធ្វើទៅបាន»។

ការដោះស្រាយបញ្ហាចំពោះមុខពេលនោះសម្ដេចបានលើកឡើងពីការរៀបចំមណ្ឌលព្យាបាលកម្រិតស្រាល និងពេទ្យព្យាបាលកម្រិតធ្ងន់សម្រាប់ព្យាបាលនិងសង្គ្រោះជីវិតប្រជាពលរដ្ឋដែលឆ្លងជំងឺកូវីដ១៩។

ការផ្ទុះឡើងនៃជំងឺកូវីដ១៩ចូលសហគមន៍ដំបូងបំផុតនៅកម្ពុជាគឺទាក់ទងនឹងព្រឹត្តិការណ៍២៨ វិច្ឆិកា ឆ្នាំ២០២០ ទោះបីជានាយករដ្ឋមន្ត្រីបានបិទបញ្ចប់ព្រឹត្តិការណ៍នេះក្ដី តែដោយសារការឆ្លងរាលដាលជាសកលនៃជំងឺនេះបានធ្វើឱ្យប៉ះពាល់ជាបន្តបន្ទាប់រហូតដល់រដ្ឋប្រកាសបិទខ្ទប់ភូមិសាស្ត្រមួយចំនួនក្នុងប្រទេសផងដែរ ការឆ្លើយតបរហ័សរបស់រដ្ឋាភិបាល ព្រមទាំងការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន បានជួយស្រោចស្រង់ស្ថានការនេះឱ្យប្រសើរវិញដល់សព្វថ្ងៃដែលបានជួយសង្គ្រោះជីវិតពលរដ្ឋរាប់សិបលាននាក់នៅកម្ពុជា។

របាយការណ៍ការឆ្លងជំងឺកូវីដ១៩ចេញដោយក្រសួងសុខាភិបាលត្រឹមថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ឱ្យដឹងថាមានករណីឆ្លងសរុបចំនួន ១៣៩ ៣២៨ករណី ក្នុងនោះបានសម្លាប់មនុស្ស ៣ ០៥៦នាក់៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៤ នាទីutes មុន

កម្មករ-កម្មការិនី ២៣នាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ សង្ស័យពុលអាហារ

ព័ត៌មានជាតិ២២ នាទីutes មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយសមាគម វិទ្យុ និងទូរទស្សន៍អនឡាញសំឡេងជនពិការភ្នែក

ព័ត៌មានអន្ដរជាតិ២៥ នាទីutes មុន

ចិន ​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​របស់ ហ្សេលេនស្គី ដែល​ថា​ខ្លួន​លួច​ជួយ​រុស្ស៊ី

ព័ត៌មានជាតិ៥០ នាទីutes មុន

ថ្លែងនៅUN៖ កម្ពុជាបាននឹងកំពុងខិតខំប្រឹង​ប្រែង កាត់បន្ថយអំពើពុករលួយ និងកែលម្អអភិបាលកិច្ច

ព័ត៌មានជាតិ១ ម៉ោង មុន

សម្តេច ម៉ែន សំអន អំពាវនាវដល់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានចូលរួមរក្សាសុខសន្តិភាពឱ្យបានស្ថិតស្ថេរ

Sokha Hotels

ព័ត៌មានពេញនិយម