ព័ត៌មានជាតិ
រដ្ឋមន្ត្រីសុខាភិបាល អះអាងថា ដំណើរទស្សនកិច្ច ៣ ថ្ងៃ នៅហុងកុង នឹងជួយពង្រឹងវិស័យសុខាភិបាលនៅកម្ពុជាកាន់តែប្រសើរ
លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអះអាងថា ដំណើរទស្សនកិច្ចរយៈពេល ៣ ថ្ងៃ គឺ ចាប់ពីថ្ងៃទី ២៣ ដល់ថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០២៥ នៅតំបន់រដ្ឋបាលពិសេសហុងកុង នៃសាធារណរដ្ឋប្រជាមានិតចិន បានពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ សំដៅសម្រេចឱ្យបាននូវចំណុចអាទិភាពសុខាភិបាល និងផែនការយុទ្ធសាស្ត្រសុខាភិបាល ដើម្បីឈានទៅសម្រេចបាននូវការគ្របដណ្ដប់សុខភាពជាសកល ស្របតាមយុទ្ធសាស្ត្របញ្ចកោណ នៃរាជរដ្ឋាភិបាលអាណត្តិទី ៧ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ថ្លែងក្នុងសន្និសីទសារព័ត៌មានក្រោយវិលត្រឡប់មកពីបំពេញទស្សនកិច្ចនៅតំបន់រដ្ឋបាលពិសេសហុងកុង នៅព្រឹកថ្ងៃទី ២៧ មីនានេះ នៅព្រលានយន្តហោះភ្នំពេញអន្តរជាតិ លោករដ្ឋមន្ត្រី មានប្រសាសន៍ថា ដំណើរទស្សនកិច្ចនេះមានលក្ខណៈគ្រប់ជ្រុងជ្រោយដែលបានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ និងផ្តលតម្លៃខ្ពស់ដល់កិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ចិន ជាពិសេស ដើម្បីពង្រឹងចំណងសាមគ្គីភាព និងមិត្តភាពដែកថែបរវាងប្រទេសទាំងពីរ។

លោករដ្ឋមន្ត្រី បានបន្តថា លើសពីនេះយើងទទួលបានបទពិសោធក្នុងការពង្រឹងប្រព័ន្ធសុខាភិបាល នៃប្រទេសកម្ពុជា រួមមានទំនើបកម្មសេវាព្យាបាលមន្ទីរពេទ្យកម្រិតចុងក្រោយ ការពង្រឹងច្បាប់ បទដ្ឋានគតិយុត្តិជាទូទៅ ក្នុងដំណើរអភិវឌ្ឍន៍ការផ្តល់សេវាប្រកបដោយតម្លាភាព និងគ្មានការរើសអើង ការបណ្តុះបណ្តាលធនធានមនុស្សក្នុងវិជ្ជាជីវៈសុខាភិបាល ទាំងផ្នែកជំនាញឯកទេស និងស្រាវជ្រាវ ការរៀបចំគោលនយោបាយ អភិបាលកិច្ច និងនិយ័តកម្មសេវាសុខាភិបាល ទាំងផ្នែកសាធារណៈ និងឯកជន ការពង្រឹងការគ្រប់គ្រងវិជ្ជាជីវៈសុខាភិបាល តាមរយៈក្រុមប្រឹក្សាគណៈវិជ្ជាជីវៈ។

ការស្រាវជ្រាវ និងការទប់ស្កាត់ការរាតត្បាតជំងឺឆ្លងថ្មីៗ ដោយប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ដើម្បីវិភាគ និងស្រាវជ្រាវឱ្យបានទាន់ពេលវេលា។ ប្រព័ន្ធគ្រប់គ្រងគុណភាពតាមស្តង់ដារ ធានាបាននូវសុវត្ថិភាព ប្រសិទ្ធភាព របស់អ្នកជំងឺ។ ប្រើប្រព័ន្ធកត់ត្រាវេជ្ជសាស្ត្រអេឡិចត្រូនិកនៅមន្ទីរពេទ្យ និងឧបករណ៍តាមដានជំងឺតាមបែបឌីជីថល ជាមួយនឹងការជំរុញការអភិវឌ្ឍសុខាភិបាលឌីជីថល ការពង្រឹងគុណភាព សុវត្ថិភាព និងប្រសិទ្ធភាពផលិតផលឱសថ តាមរយៈការពង្រឹង និងទំនើបកម្មបច្ចេកទេសមន្ទីរពិសោធន៍ និងការជំរុញការងារវិនិយោគវិស័យសុខាភិបាល៕
អត្ថបទ ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម១ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៦ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?