Connect with us

ព័ត៌មានជាតិ

មេបញ្ជាការ នៃកម្លាំងប្រដាប់អាវុធខេត្តបន្ទាយមានជ័យ និងកងកម្លាំងបូព៌ាប្រទេសថៃ ជួបពិភាក្សាដោះស្រាយបញ្ហាក្នុងតំបន់រួមគ្នា

បានផុស

នៅ

កាលពី​ព្រឹក​ថ្ងៃ​ទី ២៧ ខែ​មីនា ឆ្នាំ ២០២៥ មេបញ្ជាការ​កងពលតូច​ថ្មើរជើង​លេខ ៥១ មេបញ្ជាការ​វរ​នគរបាល​ការពារ​ព្រំដែន​គោក នៃ​ខេត្ត​បន្ទាយមានជ័យ និង អាជ្ញាធរ​ក្រុង​ប៉ោយប៉ែត បាន​ជួប​ពិភាក្សា​ដោះស្រាយ​បញ្ហា​ក្នុង​តំបន់​រួមគ្នា និង​ពង្រឹង​ទំនាក់ទំនង និង​កិច្ច​សហ​ប្រតិបត្តិការ​ជាមួយ​កងកម្លាំង​បូព៌ា ដើម្បី​បង្កើន​កិច្ច​សហប្រតិបត្តិការ​ល្អ​ក្នុង​ការ​ធ្វើការ​ជាមួយគ្នា និង​ទំនាក់ទំនង​ល្អ​រវាង​អង្គភាព​យោធា​ក្នុង​តំបន់ នៃ​ប្រទេស​ទាំងពីរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិធី​ជួប​ពិភាក្សា​នេះ​ប្រព្រឹត្ត​ធ្វើ​នៅ​ខេត្ត​ស្រះកែវ ព្រះរាជាណាចក្រ​ថៃ ដោយ​ភាគី​ថៃ ដឹកនាំ​ដោយ លោក​ឧត្ដមសេនីយ៍​ត្រី ប៊េន ចាផុន ដេតឆាតិវង្ស ណៈ អ​យុ​ថា​យ៉ា មេបញ្ជាការ​កងកម្លាំង​បូព៌ា និង​ភាគី​កម្ពុជា​ដឹកនាំ​ដោយ លោក​ឧត្ដមសេនីយ៍​ត្រី សឹង្ហ ទុំ មេបញ្ជាការ​កងពលតូច​ថ្មើរជើង​លេខ ៥១។

តាមរយៈ​ជំនួប​នេះ កងកម្លាំង​កម្ពុជា​-​ថៃ បាន​បន្ត​យកចិត្តទុកដាក់​សហប្រតិបត្តិការ​ល្អ ទប់ស្កាត់​ការ​លួច​ឆ្លងដែន​ដោយ​ខុសច្បាប់ បទល្មើស​អន​ឡាញ ការ​ជួញដូរ​មនុស្ស ឧក្រិដ្ឋកម្ម​ឆ្លងដែន និង​ជួយ​គ្នា​ទៅវិញទៅមក ប្រកបដោយ​ការទទួលខុសត្រូវ​ខ្ពស់​ក្នុង​ការ​កសាង​ព្រំដែន​មិត្តភាព សន្តិភាព សហ​ប្រតិបត្តិការ និង​ការ​អភិវឌ្ឍ។

ភាគី​ទាំងពីរ បាន​បង្ហាញ​នូវ​ឆន្ទៈ​ក្នុង​ការ​បន្ត​ថែរក្សា​ទំនាក់ទំនង​មិត្តភាព​ឲ្យ​កាន់តែ​រឹងមាំ និង​បន្ត​កិច្ច​សហ​ប្រតិបត្តិការ​ឲ្យ​បាន​ល្អ រក្សា​បាន​នូវ​ចំណង​សាមគ្គីភាព មិត្តភាព ការ​ទុកចិត្ត​គ្នា។

ជំនួប​នេះ​ធ្វើឡើង​ក្រោយ​ប៉ុន្មាន​ថ្ងៃ​ដែល​សមត្ថកិច្ច​កម្ពុជា​ចុះ​បង្ក្រាប​បាន​ក្រុម​ឧក្រិដ្ឋជន​ជនជាតិ​ថៃ សម្ងំ​លួចលាក់​ប្រើប្រាស់​ទឹកដី​កម្ពុជា ដើម្បី​ប្រព្រឹត្ត​បទល្មើស​តាម​ប្រព័ន្ធ​អន​ឡាញ៕

អត្ថបទ ៖ អ ពៅ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៦ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២០ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៨ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម