Connect with us

ព័ត៌មានជាតិ

រដ្ឋបាលខេត្តពោធិ៍សាត់ ច្រានចោល​ការ​ចុះផ្សាយ​​គណនី​ហ្វេសបុក​ម្នាក់​ថា អាជ្ញាធរ​កំពុង​កាន់កាប់​ដី​ធ្លី​ក្នុង​តំបន់​អភិរក្ស ភ្នំ១៥០០

បានផុស

នៅ

ពោធិ៍សាត់ ៖ នាថ្ងៃទី២៧ ខែមីនា ​ឆ្នាំ២០២៥នេះ រដ្ឋបាលខេត្តពោធិ៍សាត់ បានចេញសេចក្តី​បំភ្លឺ​ព័ត៌មានមួយ ដែល​កាលពី​ពេលថ្មីៗកន្លង​មក​នេះ មាន​ការ​ចុះផ្សាយ​របស់គណនីហ្វេសបុកឈ្មោះ Therakun Thay ថា លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និង លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និង ថាមពល កំពុង​កាន់​កាប់​ដី​ធ្លី​ដោយខុសច្បាប់នៅក្នុងតំបន់អភិរក្ស និងស្ដារគម្របបៃតងឡើងវិញ​ផ្លូវ​អន្ទង់អាំង (ភ្នំ១៥០០) ស្រុក​វាលវែង ខេត្តពោធិ៍សាត់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​នោះ​រដ្ឋបាលខេត្តពោធិ៍សាត់ បាន​ជម្រាប​ជូន​សាធារណជន និងបណ្ដាញផ្សព្វផ្សាយ ព័ត៌មានទាំងអស់ឱ្យបានជ្រាប​ថា “រដ្ឋបាលខេត្តពោធិ៍សាត់ សូមធ្វើការច្រានចោលទាំងស្រុងនូវរាល់ការចុះផ្សាយ របស់បុគ្គល Therakun Thay ដែលជាបុគ្គលមួយ កើតមកជាខ្មែរ តែគ្មានមនសិការជាខ្មែរ មិនឱ្យតម្លៃខ្មែរ និង គ្មានគិតផលប្រយោជន៍រួមរបស់ខ្មែរ វង្វេង និងភ្លេចកំណើតជាខ្មែរ និងប្រើប្រាស់ការគិតតតាមបែបសភាវគតិ ប៉ុណ្ណោះ”។

រដ្ឋបាលខេត្តសូមធ្វើការគូសបញ្ជាក់ដូចខាងក្រោម ៖

១. តំបន់ផ្លូវអន្ទង់អាំង (ភ្នំ១៥០០) ត្រូវបានទុកជាតំបន់អភិរក្ស និងស្តារគម្របបៃតងឡើងវិញ សម្រាប់ បម្រើប្រយោជន៍សាធារណៈ ក្នុង​គោលដៅ​បំពេញ​នូវ​បំណង​ប្រាថ្នាដ៏ពិសិដ្ឋរបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេស ជា​ពិសេស​ប្រជាពលរដ្ឋ​នៅក្នុងខេត្តពោធិ៍សាត់។

២. បុគ្គល Therakun Thay កន្លង​មក​បានកាន់កាប់ និង​ប្រើប្រាស់ដីដោយខុសច្បាប់នៅក្នុងតំបន់ ការពារធនធានធម្មជាតិ ព្រមទាំងបានសាងសង់សំណង់ដោយមិនមានលិខិតអនុញ្ញាត ដែល​ល្មើស​នឹង​ច្បាប់ស្តីពី តំបន់​ការពារធម្មជាតិ និងច្បាប់ស្ដីពីសំណង់ទៀតផង។

៣. ផ្ដើមចេញពីការបាត់បង់ផលប្រយោជន៍ដែលកើតចេញពីទង្វើខុសច្បាប់ និងគេចវេសមិនទទួលយក ការសម្របសម្រួលរបស់រដ្ឋបាលខេត្ត បុគ្គលនេះ បាន​ប្រើប្រាស់​បណ្តាញសង្គម ដើម្បីបិទបាំងទង្វើដ៏​ស្មោកគ្រោក របស់​ខ្លួន និង​បាន​ប្រើប្រាស់​ពាក្យពេចន៍​ដែលសង្គមខ្មែរស្អប់ខ្ពើម និងធ្វើឱ្យខ្លួនបាត់តម្លៃជាកំណើតជាតិខ្មែរ ដែលជាជាតិមានវប្បធម៌ដ៏ល្អផូផង់ ធ្វើការវាយប្រហារ និងបង្អួចកិត្តិយស និងសេចក្ដីថ្លៃថ្នូរបស់ថ្នាក់ដឹកនាំ ដែលជានិច្ចកាលលោកតែងតែបានយកចិត្តទុកដាក់ដឹកនាំ អភិវឌ្ឍន៍ខេត្ត គិតគូរ និងការពារផលប្រយោជន៍ ស្របច្បាប់របស់ប្រជាពលរដ្ឋនៅទូទាំងខេត្តពោធិ៍សាត់។

អាស្រ័យហេតុនេះ សូមសាធារណជន និងបណ្ដាញសារព័ត៌មានទាំងអស់មេត្តា​ជ្រាប​ជា​ព័ត៌មាន៕

កែសម្រួលដោយ ៖ នាគព័ន្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៤ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ២២ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ភាគខាងជើង ថៃ ក៏កើតភ្លើងឆេះព្រៃខ្លាំង ឯនៅ បាងកក ក៏កំពុងរងទុក្ខដោយរញ្ជួយដី

ព័ត៌មានជាតិ២៣ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានអន្ដរជាតិ៣៧ នាទីutes មុន

ថៃ បញ្ជូនទ័ព ១ ០០០នាក់ទៅជួយមីយ៉ាន់ម៉ា ទោះប្រទេសខ្លួន ក៏រងគ្រោះខ្លាំងដោយរញ្ជួយដី

Sokha Hotels

ព័ត៌មានពេញនិយម