Connect with us

ព័ត៌មានជាតិ

ខ្មែរឥស្លាមចំនួន៥រូប កំពុងកាន់តួនាទីជាសមាជិកព្រឹទ្ធសភា

បានផុស

នៅ

ក្រោមម្លប់សន្តិភាព និងសុខដុមនីយកម្មជាតិសាសន៍ និងសាសនានៅកម្ពុជា សហគមន៍ឥស្លាមបានទទួលនូវសិទ្ធិសេរីភាព ជំនឿសាសនាយ៉ាងពេញលេញ និងទទួលបានការអភិវឌ្ឍឥតឈប់ឈរ ពិសេសសហគមន៍ខ្មែរឥស្លាម ក៏ទទួលបានការផ្តល់តួនាទីដឹកនាំក្នុងក្របខណ្ឌរដ្ឋជាបន្តបន្ទាប់ តាមរយៈការតែងតាំងមុខតំណែង និងតួនាទីតាមស្ថាប័នជាតិជាច្រើន រាប់ចាប់ពីស្ថាប័នព្រឹទ្ធសភា រដ្ឋសភា ជួររាជរដ្ឋាភិបាល រហូតដល់រដ្ឋបាលនៅថ្នាក់ក្រោមជាតិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើនិយាយក្នុងក្របខណ្ឌស្ថាប័នព្រឹទ្ធសភា ក្នុងនីតិកាលទី៥ ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ជាប្រធានព្រឹទ្ធសភា គឺមានជនជាតិខ្មែរឥស្លាមចំនួន ៥រូបកំពុងកាន់តួនាទីជាព្រឹទ្ធសភា។ សមាជិកព្រឹទ្ធសភា ដែលជាខ្មែរឥស្លាម ក្នុងនីតិកាលទី៥នេះ រួមមាន៖

១) លោក ឆាយ វណ្ណា 

លោក ឆាយ វណ្ណា ជាខ្មែរឥស្លាម មានតួនាទីជាសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ (ខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ) ចាប់តាំងពីឆ្នាំ២០១៨ នៃនីតិកាលទី៤ ហើយក្នុងនីតិកាលទី៥នេះ គឺជាអាណត្តិទី២របស់លោកហើយ ដែលខ្មែរឥស្លាមរូបនេះ ជាប់ជាសមាជិកព្រឹទ្ធសភា។ ក្នុងអាណត្តិព្រឹទ្ធសភានេះ លោក ឆាយ វណ្ណា កំពុងកាន់ជាលេខាធិការគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន នៃព្រឹទ្ធសភា (គណៈកម្មការទី៥) និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២។

២) លោក លី សារី

អតីតភាពជាគ្រូបង្រៀនខ្មែរឥស្លាម លោក លី សារី បានជាប់ជាសមាជិកព្រឹទ្ធសភា តាំងពីឆ្នាំ២០១៨ នៃនីតិកាលទី៤ ដំណាលគ្នានឹងលោក ឆាយ វណ្ណា។ ក្នុងនីតិកាលទី៥នេះ លោក លី សារី បានបន្តជាប់ជាសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ (ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប) ហើយលោក ជាសមាជិកគណៈកម្មសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹងនិងអង្កេត និងអធិការកិច្ច នៃព្រឹទ្ធសភា (គណៈកម្មការទី១)។ មុនក្លាយជាសមាជិកព្រឹទ្ធសភា លោក លី សារី ក៏ជាគណៈអ៊ីម៉ាំខេត្តកំពត និងជាអតីតសមាជិកក្រុមប្រឹក្សាខេត្តកំពត។

៣) លោកស្រី ម៉ាណ ណាវី

លោកស្រី ម៉ាណ ណាវី គឺជាសមាជិកាព្រឹទ្ធសភាប្រចាំភូមិភាគទី១ (រាជធានីភ្នំពេញ)។ មុននឹងជាប់ឆ្នោតជាសមាជិកព្រឹទ្ធសភា សម្រាប់នីតិកាលទី៥នេះ លោកស្រី ម៉ាណ ណាវី ជាអតីតសមាជិករដ្ឋសភា តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជាមណ្ឌលរាជធានីភ្នំពេញ ក្នុងអាណត្តិទី៦ ឆ្នាំ២០១៨ ដល់២០២៣ ផងដែរ។ លោកស្រី ម៉ាណ ណាវី ជាជនជាតិខ្មែរឥស្លាម កើតជាក្នុងស្រុកបារាយណ៍ ខេត្តកំពង់ធំ។

៤) លោក ស្លេះ ពុនយ៉ាម៉ីន 

មិនខុសពីលោកស្រី ម៉ាណ ណាវី លោក ស្លេះ ពុនម៉ាម៉ីន គឺជាអតីតសមាជិករដ្ឋសភា តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម ក្នុងអាណត្តិទី៦ ឆ្នាំ២០១៨ ដល់២០២៣ មុននឹងជាប់ឆ្នោតជាសមាជិកព្រឹទ្ធសភាប្រចាំមណ្ឌលភូមិភាគ២ (ខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ) នាពេលនេះ។

៥) លោក សាន់ ឡាទីន

លោក សាន់ ឡាទីន ជាសមាជិកព្រឹទ្ធសភាខ្មែរឥស្លាមប្រចាំភូមិភាគទី៨ (ខេត្តកំពង់ធំ ខេត្តព្រះវិហារ ខេត្តក្រចេះ ខេត្តស្ទឹងត្រែង ខេត្តរតនគិរី និងខេត្តមណ្ឌលគិរី)។ លោក សាន់ ឡាទីន ក៏ធ្លាប់ឈរឈ្មោះជាបេក្ខជនតំណាងរាស្ដ្រ​ឥស្លាមមណ្ឌលក្រចេះដែរ តែមិនជាប់ ហើយក្រោយមក លោក ត្រូវបានតែងតាំងជាទីប្រឹក្សារាជរដ្ឋាភិបាល៕

អត្ថបទ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣០ នាទីutes មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកនាំពាក្យ៖ បុគ្គលិកដែលរត់ចេញពីអគារខ្ពស់ៗ ព្រោះខ្លាចករណីរញ្ជួយដីពេលនេះត្រឡប់ចូលអគារវិញធម្មតា

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៥ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

Sokha Hotels

ព័ត៌មានពេញនិយម