Connect with us

ព័ត៌មានជាតិ

ខេត្តត្បូងឃ្មុំ មានកន្លែងតេស្ដឈាម ព្យាបាលមេរោគអេដស៍ និងជំងឺអេដស៍ចំនួន​៣កន្លែង

បានផុស

នៅ

ប្រធានមន្ទីរសុខាភិបាល និងជាប្រធានលេខាធិការដ្ឋានប្រយុទ្ធនឹងជំងឺអេដស៍ខេត្តត្បូងឃ្មុំ លោក កែវ វណ្ណៈ ឲ្យដឹងថា នៅក្នុងខេត្តត្បូងឃ្មុំ មានកន្លែងតេស្តឈាម និងព្យាបាលមេរោគអេដស៍ និងជំងឺអេដស៍ចំនួន​៣កន្លែង គឺមាននៅមន្ទីរពេទ្យខេត្ត មន្ទីរពេទ្យបង្អែកនរោត្តមសីហនុត្បូងឃ្មុំ នៅក្រុងសួង និងមន្ទីរពេទ្យបង្អែកស្រុកមេមត់។ ដោយឡែកការព្យាបាលកំណក មាន១កន្លែង មាននៅមន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងក្នុងកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារប្រចាំត្រីមាសទី១ និងដោះស្រាយបញ្ហាប្រឈមនានា របស់គណៈកម្មាធិការ និងលេខាធិការដ្ឋានប្រយុទ្ធនឹងជំងឺអេដស៍ ខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ ប្រធានមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ បន្ថែមថា នៅក្នុងខេត្តត្បូងឃ្មុំ មានអ្នកផ្ទុកមេរោគអេដស៍ និងជំងឺអេដស៍កំពុងព្យាបាលចំនួន ១,៧០៦នាក់ ក្នុងនោះស្ត្រី មានចំនួន៨៤២នាក់។ លោកបន្ថែមថា មកដល់បច្ចុប្បន្ន ក្រុមការងារបានបន្តតេស្តឈាម លើអ្នកស្ម័គ្រចិត្ត ជាង​១៣,០០០​នាក់ ជាលទ្ធផលមានអ្នកកើតជំងឺស្វាយ ១២,០០៥នាក់ នេះជាការគួរឲ្យព្រួយបារម្ភផងដែរ។

លោក កែវ វណ្ណៈ បន្តថា តាមរយៈរបាយការណ៍ក្រុមការងារចុះអប់រំស្រាវជ្រាវពាក់ព័ន្ធលើកិច្ចការនេះ លើមុខព្រួញក្រុមចំនួន០៣ គឺក្រុមស្ត្រីបម្រើផ្លូវភេទ មានជាង៥០០នាក់ ក្រុមបុរសស្រលាញ់បុរសដូចគ្នាជាង២០០០នាក់ និងក្រុមបំលែងភេទ មានជាង៤០០នាក់ ។

លោកស្រី នី ចាន់ធីតា អភិបាលរងខេត្ត និងជាប្រធានគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ខេត្តត្បូងឃ្មុំ បានលើកឡើងថា តាមរយៈរបាយការណ៍លោកប្រធានមន្ទីរសុខាភិបាលខេត្ត បានបង្ហាញនូវការព្រួយបារម្ភ ចំពោះការកើនឡើងនូវអ្នកផ្ទុក និងព្យាបាលជំងឺអេដស៍នៅកម្ពុជាឡើងវិញ ពិសេសក្នុងខេត្តត្បូងឃ្មុំ ក្រោយការរីករាលដាលនៃជំងឺកូវីដ១៩ បានកន្លងផុតទៅ។ លោកស្រី នី ចាន់ធីតា ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះអ្នកពាក់ព័ន្ធទាំងអស់ ពិសេសមន្ទីរព័ត៍មានខេត្ត ដែលចូលរួមយ៉ាងសកម្មក្នុងការផ្សព្វផ្សាយលើកិច្ចការងារនេះ។

លោកស្រីប្រធានគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ខេត្ត ក៏បានជំរុញដល់មន្ទីរ-អង្គភាព អង្គការ សមាគមន៍ ក្រុមការងារទាំងអស់ទាំងថ្នាក់ខេត្ត ថ្នាក់ស្រុក ពិសេសក្នុងមូលដ្ឋានឃុំ-សង្កាត់ទាំង៦៤ រួមគ្នាប្រយុទ្ធនឹងជំងឺអេដស៍ ដោយបន្តចុះបញ្ជ្រាបផ្សព្វផ្សាយអប់រំ ក្រើនរំលឹកបងប្អូនប្រជាពលរដ្ឋ ពិសេសក្រុមមនុស្សទាំង០៣ប្រភេទ ដែលងាយនឹងឆ្លង ជាការពញាក់ស្មារី ដើម្បីបញ្ចៀសនិងកាត់បន្ថយ ឈានទៅលុបបំបាត់ ការឆ្លងជំងឺអេដស៍ នៅកម្ពុជា៕

អត្ថបទ៖ សាន វិឡែម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នកនាំពាក្យ៖ បុគ្គលិកដែលរត់ចេញពីអគារខ្ពស់ៗ ព្រោះខ្លាចករណីរញ្ជួយដីពេលនេះត្រឡប់ចូលអគារវិញធម្មតា

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៥ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

Sokha Hotels

ព័ត៌មានពេញនិយម