Connect with us

ព័ត៌មានជាតិ

អ្នកដំណើរតាមរថយន្ត អត់​ពាក់ម៉ាស​​អាចរងពិន័យ​ដែរទេ?​

បានផុស

នៅ

ក្រសួងសុខាភិបាលកម្ពុជាកាលពីថ្ងៃទី ២៣ ខែមីនា ម្សិលមិញ បានចេញប្រកាសពីទីកន្លែងមួយចំនួន ដែលត្រូវគោរពកាតព្វកិច្ចពាក់ម៉ាស និងរក្សាគម្លាតសុវត្ថិភាពដើម្បីទប់ស្កាត់​ការ​ឆ្លងកូវីដ១៩ ក្នុង​សហគមន៍ បើមិនដូច្នោះទេនឹង​ត្រូវទទួលរងពិន័យតាមច្បាប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមប្រកាសរបស់ក្រសួងសុខាភិបាល អ្នក​បើក​បរ​យានយន្ត​គ្រប់​ប្រភេទ​ដែល​ជា​មធ្យោបាយ​​ធ្វើ​ដំណើរ​រួម ឬ​មធ្យោបាយ​ដឹកជញ្ជូន​​សម្រាប់​បម្រើ​ឱ្យ​សាធារណជន​ អ្នក​​ដំណើរ​​តាម​មធ្យោបាយ​ធ្វើដំណើរ​​រួម​ ឬ​មធ្យោបាយ​ដឹក​ជញ្ជូន​​សម្រាប់​​បម្រើ​ឱ្យ​សាធារណជន​​ ត្រូវបាន​កំណត់​ឱ្យពាក់ម៉ាសជាចាំ​បាច់។ ចំណែក​កាតព្វកិច្ច​ពាក់​ម៉ាស ដែលត្រូវ​បាន​លើក​លែង​​ ពោលគឺមិនមាន​​ការផាកពិន័យ ក្នុង​អំឡុង​ពេល​​ធ្វើដំណើរ​តាម​មធ្យោបាយ​ឯកជន​បិទ​ជិត​តែម្នាក់​ឯង​ ឬ​ជាមួយ​​បុគ្គល​ ដែល​រស់​នៅ​​ក្នុង​លំនៅឋាន​ជាមួយ​គ្នា។

បន្ថែមលើនេះបុគ្គលផ្សេងទៀតដែលកំពុងស្ថិតនៅតាមទីសារធារណៈជួបជុំមនុស្សចាប់ពី ២ នាក់ឡើងទៅ ហើយមិនពាក់ម៉ាស់ ក៏ត្រូវរងការពិន័យដែរ។​

ការរងពិន័យ និងទទួលទណ្ឌកម្មដូចមានចែងក្នុងអនុក្រឹត្យស្តីពីវិធានសុខាភិបាលដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត។ មាត្រា១៩ នៃអនុក្រឹត្យ បានចែងថា អ្នកមិនពាក់ម៉ាស់ត្រូវផ្តន្ទាទោសជាពិន័យអន្តរការណ៍ពី ២០ម៉ឺនរៀល ទៅ ១លានរៀល៕

អត្ថបទ៖ ឡេង ដេត

អានប្រកាសស្តីពី កាតព្វកិច្ចពាក់ម៉ាស់ និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព៖

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៨ នាទីutes មុន

អ្នកនាំពាក្យគ្រោះមហន្តរាយ ៖ កម្ពុជា មិនមានកន្លែងណាមួយកើតមាន បញ្ហារញ្ជួយដីទេ

ផន ស្រីពី
ជីវិតកម្សាន្ដ១៩ នាទីutes មុន

ផន ស្រីពី មោទនភាព ព្រោះបានរួមចំណែកការងារសង្គម និងស្វែងយល់ពីប្រវត្តិសាស្រ្តជាតិ នៅខេត្តស្ទឹងត្រែង

ជីវិតកម្សាន្ដ២៦ នាទីutes មុន

តារា​ថៃច្រើននាក់ រត់ប្រាសអាយុចេញពី​ខុនដូ ​ បន្ទាប់ពីគ្រោះ​រញ្ជួយ​ដី​វាយប្រហារអគារខ្ពស់​ៗ​

សន្តិសុខសង្គម៥៤ នាទីutes មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៥៩ នាទីutes មុន

កសិករចិញ្ចឹមគោបាយជិត ៣០០ក្បាល ផ្ដាំកសិករផ្សេងឱ្យងាកមកចិញ្ចឹមគោប្រភេទនេះ ព្រោះងាយស្រួលចិញ្ចឹម

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២០ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម៥៤ នាទីutes មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម