Connect with us

ព័ត៌មានជាតិ

រញ្ជួយដី៖ អ្នកនាំពាក្យឱ្យពលរដ្ឋខ្មែរប្រុងប្រយ័ត្នស្ដាប់អាជ្ញាធរថៃ និងមីយ៉ាន់ម៉ា បើត្រូវការជំនួយត្រូវទាក់ទងមកស្ថានទូតខ្មែរ

បានផុស

នៅ

ពាក់ព័ន្ធ​នឹងហេតុការណ៍នៃការរញ្ជួយដីនៅក្នុងប្រទេសថៃ និងមីយ៉ាន់ម៉ា នៅរសៀល ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥នេះ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក ជុំ សុន្ទរី អះអាងថា ក្រសួងកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ និង​បានណែនាំ​ទៅស្ថានទូតកម្ពុជាប្រចាំនៅប្រទេសថៃ និងមីយ៉ាន់ម៉ា ដើម្បីប្រមូលព័ត៌មាន​អំពីសុវត្ថិភាពរបស់​ពលរដ្ឋ និងពលករខ្មែរ ដែលកំពុងស្ថិតក្នុង​ប្រទេសទាំងពីរ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គិតត្រឹមរសៀលថ្ងៃដដែល ក្រសួងទទួលបានព័ត៌មានថាមានករណីរញ្ជួយដីកម្រិតខ្លាំង​នៅទីក្រុងបាងកក ប្រទេសថៃ និងប្រទេសមីយ៉ាន់ម៉ារ​ ដែល បណ្តាលឱ្យមានការបាក់អគារ និងបង្កការខូចខាត​ទ្រព្យសម្បត្តិ​មួយចំនួនផងដែរ ប៉ុន្តែស្ថានទូត មិនទាន់ទទួលបានព័ត៌មានណាមួយ​ថាមាន​ពលករ ឬពលរដ្ឋខ្មែរ រងគ្រោះដោយសារហេតុការណ៍រញ្ជួយដីនៅប្រទេសទាំងពីរនេះនៅឡើយទេ។

អ្នកនាំពាក្យអះអាងថា ស្ថានទូត បាន​ចាត់វិធានការភ្លាមៗ និងបាន​​ណែនាំដល់​មន្ត្រីស្ថានទូតធ្វើការទាក់ទងប្រមូល​ព័ត៌មានពីអាជ្ញាធរនៃប្រទេសតាំងនៅ និង​​ក្រុមការងារគ្រប់តំបន់ដែលមាន​ពលរដ្ឋខ្មែររស់នៅ និងធ្វើការ អំពីសុវត្ថិភាពរបស់ពួកគាត់ ហើយនិងត្រៀមលក្ខណៈសហការ​ជាមួយអាជ្ញាធរ​ពាក់ព័ន្ធនៃប្រទសម្ចាស់ផ្ទះ ដើម្បីផ្តល់ជំនួយ​​ដល់​ពលរដ្ឋខ្មែររងគ្រោះ ឬត្រូវ​ការជំនួយ ឱ្យអស់ពីលទ្ធភាព។  

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ តាមរយៈអ្នកនាំពាក្យ លោក ជុំ សុន្ទរី ​អំពាវនាវ​ដល់​ពលរដ្ឋខ្មែរទាំងអស់ ដែលកំពុងស្ថិតនៅប្រទេសទាំងពីរខាងលើ​ ពិសេសតំបន់ដែលរងគ្រោះដោយ​ករណីរញ្ជួយដីទាំងនេះ ​ទាក់ទងជាមួយក្រុមគ្រួសារ និងមិត្តភ័ក្តិរបស់អ្នកដើម្បីឱ្យពួកគេដឹងថាអ្នកមានសុវត្ថិភាព រក្សាការប្រុងប្រយ័ត្នខ្ពស់​ ដោយ​ចាត់វិធានការចាំបាច់ទាំងឡាយ​សម្រាប់សុវត្ថិភាពផ្ទាល់ខ្លួន និងគោរពតាមការណែនាំ ឬវិធានការ​សុវត្ថិភាព​របស់អាជ្ញាធរ​មូលដ្ឋាន។

ក្នុងករណីត្រូវការជំនួយនានា ឬជំនួយ​កុងស៊ុល សូមមេត្តា​ទាក់ទង៖

   – ស្ថានទូតកម្ពុជានៅទីក្រុងបាងកក៖

  • អាស័យដ្ឋាន៖ 518 / 4 Pracha Uthit Rd., Soi Ramkamhaeng 39, Wangthonglang, Bangkok 10310, Kingdom of Thailand.
  • លេខទំនាក់ទំនង៖ Tel : (02) 957-5851-2

-​ ស្ថានទូតកម្ពុជាប្រចាំនៅមីយ៉ាន់ម៉ារ៖

  • អាស័យដ្ឋាន៖ No. 25(3B-4B), New University Avenue Road, Bahan Township, Yangon, Myanmar​
  • លេខទំនាក់ទំនង៖ Tel : (951) 54 96 09, 54 09 64
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម