Connect with us

ព័ត៌មានជាតិ

កងកម្លាំងឆ្មាំព្រំដែនរដ្ឋ Karen មីយ៉ាន់ម៉ាប្រគល់​ ជនជាតិចិន​​៣៦៥​នាក់​ឱ្យ​​ថៃ

បានផុស

នៅ

បើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន The Irrawaddy​ នៅថ្ងៃទី២៨ខែមីនានេះ បានឲ្យដឹងថា កងកម្លាំងឆ្មាំព្រំដែនរដ្ឋ Karen បានប្រគល់ជន​ចិនដែលជួយសង្គ្រោះ​ពី Call-Center នៅមីយ៉ាន់ម៉ាចំនួន​៣៦៥​នាក់​ទៀត​ទៅ​ប្រទេស​​ថៃដើម្បីធ្វើមាតុភូមិនិវន៍បន្ត។

(រូបភាព៖ The Irrawaddy​)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត


កងកម្លាំងឆ្មាំព្រំដែនរដ្ឋ Karen (BGF) ដែលមានសម្ព័ន្ធមិត្តរបស់របបយោធា បានផ្ទេរជនជាតិចិនចំនួន៣៦៥នាក់ទៀតដែល​ត្រូវបានជួយសង្គ្រោះពីកន្លែងឆបោកតាមប្រព័ន្ធអ៊ីនធឺណេតក្នុងសង្កាត់ Myawaddy នៃរដ្ឋ Karen ទៅ​ឱ្យ​អាជ្ញាធរ​ថៃកាលពីថ្ងៃព្រហស្បតិ៍។ ជនជាតិចិនទាំងនោះនឹង​ធ្វើ​ដំណើរ​ចូល​ទឹកដី​ថៃ តាមច្រក Mae Sot រួច​បន្ត​​ចេញទៅ​​ចិន។

BGF បានឃាត់ខ្លួនជនបរទេសចំនួន ៧៥២៣នាក់មកពីប្រទេសចំនួន ៣០ ក្នុងអំឡុងពេលនៃការបង្រ្កាបរបស់ខ្លួនលើក្រុមអ្នកឆបោកនៅ Myawaddy កាលពីខែមុន។ BGF បាននិយាយថា មានការពន្យារពេលក្នុងការផ្ទេរជនបរទេសពីប្រទេសដូចជា រូម៉ានី អ៊ូសបេគីស្ថាន កាមេរូន កុងហ្គោ អាល់ហ្សេរី និងទុយនីស៊ី ដែលមិនមានបេសកកម្មការទូតនៅក្នុងប្រទេសមីយ៉ាន់ម៉ា ឬប្រទេសថៃ។

(រូបភាព៖ The Irrawaddy​)

គួរបញ្ជាក់ថា ប្រតិបត្តិការឆបោកតាមអ៊ីនធឺណិត (Call-Center) បានរីកដុះដាលនៅក្នុងតំបន់ព្រំដែនគ្មានច្បាប់របស់ប្រទេសមីយ៉ាន់ម៉ាអស់រយៈពេលជាច្រើនឆ្នាំ បានទាក់ទាញពលករបរទេសដោយសន្យាថានឹងធ្វើការងារដែលមានប្រាក់ខែខ្ពស់ ប៉ុន្តែចាប់ពួកគេធ្វើជាចំណាប់ខ្មាំង ហើយបង្ខំពួកគេឱ្យធ្វើការបោកប្រាស់តាមអ៊ីនធឺណិត។

អាជ្ញាធរ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​ដែល​ស្ថិត​ក្រោម​សម្ពាធ​ពី​ប្រទេសចិន​​ជា​សម្ព័ន្ធមិត្ត​​​ដ៏ជិត​ស្និទ្ធ​ បាន​បង្ក្រាប​លើ​ប្រតិបត្តិការឆបោកក្នុង​ប៉ុន្មានខែ​ចុង​ក្រោយ​​ ជនបរទេសសរុបចំនួន៦១៦៣នាក់ដែលភាគច្រើនមកពីប្រទេសចិនត្រូវបានផ្ទេរទៅប្រទេសថៃចាប់តាំងពីថ្ងៃទី ២០ ខែកុម្ភៈ។

បើតាមអង្គការសហប្រជាជាតិបានប៉ាន់ប្រមាណថា មនុស្សរហូតដល់ ១២០ ០០០នាក់ ដែលភាគច្រើនជាបុរសជនជាតិចិន ប្រហែលជាកំពុងធ្វើការនៅក្នុង Call-Center នៅមីយ៉ាន់ម៉ាទាំងបង្ខំ៕

(រូបភាព៖ The Irrawaddy​)
(រូបភាព៖ The Irrawaddy​)
(រូបភាព៖ The Irrawaddy​)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៧ វិនាទី មុន

កងកម្លាំងឆ្មាំព្រំដែនរដ្ឋ Karen មីយ៉ាន់ម៉ាប្រគល់​ ជនជាតិចិន​​៣៦៥​នាក់​ឱ្យ​​ថៃ

ព័ត៌មានអន្ដរជាតិ១៦ នាទីutes មុន

របាយការណ៍​ចុង​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ៦០ នាទីutes មុន

គណៈរដ្ឋមន្ត្រីថៃអនុម័ត​ បុណ្យបណ្តែត​​កន្ទោង​​ ក្នុងបញ្ជីភណ្ឌវប្បធម៌អរូបីរបស់យូណេស្កូ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

មីយ៉ាន់ម៉ា​​សុខចិត្ត​ដោះលែង​អ្នក​ទោស​នេសាទ​ថៃ​៤នាក់​ ក្រោយសម្របសម្រួល​ជិតកន្លះឆ្នាំ​​

ព័ត៌មានជាតិ២ ម៉ោង មុន

សម្តេច ម៉ែន សំអន ចូលរួមសោកស្តាយចំពោះការបាត់បង់បងប្រុសធំ សម្តេច​តេ​ជោ ហ៊ុន សែន

Sokha Hotels

ព័ត៌មានពេញនិយម